សពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវរៀបចំបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ក្រោមក្តីវិប្បយោគស្រណោះអាឡ័យយ៉ាងក្រៃលែង
ភ្នំពេញ៖ បន្ទាប់ពីតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរដើម្បីឧទ្ទិសកុសលផលបុណ្យរយៈពេល៥ថ្ងៃ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ សពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរៀបចំដង្ហែចេញពីគេហដ្ឋានយកទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ពិធីដង្ហែមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី រួមជាមួយសាច់ញាតិក្រុមគ្រួសារ, ថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការជាច្រើនរូប។ ពិធីដង្ហែ និងបញ្ចុះសពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាព្រឹកថ្ងៃនេះ គឺជាការលាគ្នាជាច្រុង លាគ្មានថ្ងៃវិលត្រឡប់វិញឡើយ។ បើទោះបីដឹងថា សភាវធម៌កើត ចាស់ ឈឺស្លាប់ គឺជាច្បាប់ធម្មជាតិ ដែលគ្មានបុគ្គលណាម្នាក់អាចទាមទារបានក៏ដោយ តែការឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់របស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បាននាំមកនូវក្តីវិប្បយោគក្រៀមក្រំ ស្រណោះអាល័យយ៉ាងជ្រាលជ្រៅចំពោះអនុស្សាវរីយ៍ និងសេចក្តីល្អទាំងឡាយដែលបងប្រុសធំ ឪពុក អ៊ុំ និងជីតា បានធ្វើចំពោះប្អូនៗ កូនៗ ក្មួយៗ និងចៅៗ បានធ្វើកាលនៅមានជន្មាយុ។ សូមបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន Read more