ជនសង្ស័យដែលឆក់កាបូបជនបរទេសកាលពីពេលថ្មីៗនេះ អាចនឹងជាប់ពន្ធនាគារ២០ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលបានជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះឈ្មោះ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេច រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។ ក្រោយពីសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងពិនិត្យមើលតាមកាំមេរ៉ាដែលនៅជុំវិញកន្លែងកើតហេតុ ក៏បានឃើញពីសកម្មភាពខាងលើ ព្រមទាំងកំណត់បាននូវអត្តសញ្ញាណរបស់ជនសង្ស័យឈ្មោះ ប៉ុល ខូចចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលជាទណ្ឌិត ទើបអនុវត្តទោស ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ តាមអំណាចសាលក្រមលេខ ៣៣៧ ក្រ៣ខ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ។ លុះនៅវេលាម៉ោង ១៧:៥ នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានបន្ត ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ប៉ុល ខូចចិន្តា នៅចំណុចបន្ទប់ជួល ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ Read more

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ៖ មន្រ្តីនគរបាលទាំង​អស់សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿង​ញៀន

បាត់ដំបង៖ មន្ត្រីនគរបាលទាំងអស់កុំមានការ​ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន​ គឺជាសារដាស់តឿនរបស់លោកឧត្តម​សេនីយ៍ទោ ដាញ់​ អេងប៊ុនចាន់​ ស្នងការ នៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ថ្លែងក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលការងារប្រចាំខែ​ មី​នា​ និងលេីកទិស​ដៅសម្រាប់អនុវត្ត​ ខែ​បន្ត​ នៅសាលប្រជុំក្នុងបរិ​វេ​ណស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ នាព្រឹកថ្ងៃអង្គារ ទី១៨​ ខែមីនា​ ឆ្នាំ២០២៥​។  សេចក្តីថ្លែងរំលឹកដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោស្នងការ​ នៅពេលនេះមិនមែនជាលេីកដំបូង​នោះទេ​ ប៉ុន្តែជាការរំលឹកដាស់​ តឿនជារឿយៗក្នុង​នាមជាថ្នាក់ដឹកនាំស្នងការ​ មិនចង់ឃេីញមន្រ្តីថ្នាក់​ក្រោមរបស់ខ្លួនណាមួយ​មានការពាក់​ព័ន្ធនឹងបញ្ហានេះឡេីយ​ ទាំងការ​ប្រេីប្រាស់​ ការចែកចាយ​ ការជួញដូរ ឬធ្វេីជាខ្នងបង្អែកនៃអំពេីល្មេីស​គ្រឿងញៀននេះ។  ក្រៅពីនេះលោកស្នងការបានប្រកាសថា​ មន្ត្រីនគរ​បាលដែលមានកំហុសខាងវិន័យរបស់កងក​ម្លាំងនគរ​បាលជាតិ​ក្នុងកម្រិតអប់រំណែនាំឬត្រូវផ្អាកការងារជា​ប​ណ្តោះ​ អាសន្ននោះមិនត្រូវបានយកមកបង្ហាញ​ខ្លួន​នៅការិ​យាល័យបុគ្គលិក​ ឬនៅក្នុងស្នងការដ្ឋានដូច​មុនទៀតទេ​ ប៉ុន្តែមន្រ្តីនោះត្រូវបញ្ជូនគាត់ឱ្យទៅបំពេញភារកិច្ចនៅព្រំដែនរយៈពេល​យូរ​ ដេីម្បីឱ្យគាត់បានដឹងពីការលំបាកនៅទីនោះដូចម្តេចខ្លះ​ ដែ​លការប្រកាសនេះគឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧ​​ត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួង​ មហាផ្ទៃ​ ថ្លែងនាប៉ុន្មា​នថ្ងៃកន្ល​ង​ទៅ។  តាមរយៈសារដាស់តឿននេះសង្ឃឹមថា​មន្រ្តីនគរ​បា​លគ្រប់រូបត្រូវប្រតិបត្តិឱ្យត្រឹមត្រូវស្របតាមតួនាទី​ ភារកិច្ចរបស់ខ្លួនជាកងកម្លាំងនគរបាលជាតិត្រូវគោរព​វិន័យនិង បទបញ្ជា​របស់ថ្នាក់ដឹកនាំ​ ជឿជាក់ថា មិនមានមន្រ្តីនគរ​បាលរូបណាមានការពាក់ព័ន្ធជា​មួយនឹងបញ្ហាគ្រឿងញៀននោះឡេីយ​។  កិច្ចប្រជុំនេះមានការចូលរួមពីលោក​ស្នងការរង​ នាយ​ការិ​យាល័យ​ជំនាញ​ មេបញ្ជាការវរ​សេនាតូច​នគរ​បាលកាពារព្រំដែនគោក​និងអធិការនគរបាលក្រុងស្រុក​ រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រេីនទៀត។ ហេីយ​នៅចុងបញ្ចប់លោកស្នងការបាន​ចែកនូវសម្ភារអាវចំ​ណាំងប្លាតដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ នាយឧត្តមសេ​នីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ ជូនដល់អង្គភាព​ អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ផែនការងារ​ជំនាញ​ បានប្រេីប្រាស់បំ​ពេញភារកិច្ចប្រចាំថ្ងៃ៕

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែ មីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ មេសា ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ មេសា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាលជាតិ ចូលរួមប្រមាណ ២៧៩ នាក់ ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ទូទាំងខេត្ត ដែលបងប្អូនយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទ មានការថយចុះជាបន្តបន្ទាប់ គួរជាទីមោទនៈ ។ បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវគោលការណ៍ ៦ ចំណុចដល់ផែនការងារជំនាញ រួមមាន÷ ១.ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្ក្រាបដូចភ្លៀងរលឹម អនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ : កុំពាក់ព័ន្ធ : កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។  កុំអន្តរាគមន៍ : កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។  កុំលើកលែង : កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។  មួយរាយការណ៍ : ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ។ ២.ការងារព្រហ្មទណ្ឌ ប្រើប្រាស់វិធានការជំនាញ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ ។ ៣.ការងារចរាចរណ៍ផ្លូវគោក : .បង្កើនការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ តាមគ្រិះស្ថាន សាលារៀន គោលដៅងាយរងគ្រោះ បញ្ជ្រាបចំណេះដឹង និង ពញ្ញាក់ស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងនិងមានការប្រុងប្រយ័ត្ន ដើម្បីចូលរួមគោរពច្បាប់គ្រប់ៗគ្នា .បន្តរឹតបន្តឹងការអនុវត្តច្បាប់សំដៅកាត់បន្ថយគ្រោះថ្នាក់ឱ្យមានកម្រិត រក្សាបាន អាយុជីវិត ទ្រព្យសម្បត្តិ ។ ៤.ពង្រឹងការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង .មុខសញ្ញាចេញពីពន្ធនាគារ .ការងារគ្រប់គ្រងដីកា ។ ៥.ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា ក្នុងការអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ៦.បង្កើនការសាមគ្គីភាព កិច្ចសហការល្អ ជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទូទាំងខេត្ត ។ ដោយឡែកការងារអគ្គិភ័យ និងសង្រ្គោះ បន្តត្រួតពិនិត្យ សម្ភារៈមធ្យោបាយ ឧបករណ៍ បច្ចេកទេស បម្រើឱ្យកិច្ចប្រតិបត្តិការសង្គ្រោះ បន្តចុះផ្សព្វផ្សាយ អប់រំ បញ្ហាអគ្គិភ័យ និងចែកលេខទូរស័ព្ទ ទំនាក់ទំនង សម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ។

ស្នងការដ្ឋាននគរបាលខេត្តកែប បើកវគ្គបំប៉នជំនាញ ស្តីពីវិន័យនគរបាលជាតិកម្ពុជា ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល តួនាទីប៉ុស្តិ៍នគរបាល និងលំហាត់របៀប

កែប៖ នារសៀលថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញជាអធិបតីពិធីបើកវគ្គបំប៉នជំនាញ ស្តីពីវិន័យនគរបាលជាតិកម្ពុជា ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល តួនាទីប៉ុស្តិ៍នគរបាល និងលំហាត់របៀប។ ដែលមានលោក ស្នងការរង អញ្ជើញជាគណៈអធិបតី នាយការិយាល័យ អធិការនគរបាលក្រុង ស្រុក គ្រូឧទ្ទេស អញ្ជើញចូលរួម សិក្ខាកាមមកពីបណ្តាការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ចំនួន៧៧នាក់ ស្រី១៤នាក់ ចូលរួមសិក្សា រយៈពេល២សប្តាហ៍ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកែប។ បន្ទាប់ពីពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងស្តាប់របាយការណ៍ក្នុងវគ្គសិក្សាពីលោកវរសេនីយ៍ឯក សាន គន នាយការិយាល័យបណ្តុះបណ្តាល រួចមក លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ដោយណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីយកចំណេះដឹងទៅបំពេញភារកិច្ច នៅអង្គភាពជំនាញ និងនៅមូលដ្ឋាន ដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យកិច្ចការនេះធ្វើទៅបានល្អ គ្រប់ការងារដែលយើងបំពេញ ត្រូវគោរពវិន័យប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំង គឺត្រូវគោរព និងអនុវត្តដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ រួសរាយរាក់ទាក់មិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយត្រូវមានអាកប្បកិរិយាសុភាពរាបសារ ស្លូតបូត Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ (២០២៤-២០២៥) ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ វេទិការនេះមានសមាសភាពចូលរួមមកពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាជិករាជរដ្ឋាភិបាល ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណ ១.៤០០នាក់។ ទន្ទឹមនេះ ក៏មានការៀបចំតាមប្រព័ន្ធ អនឡាញ (Zoom) ពីគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ. អ.ប.) បានថ្លែងថា “វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី Read more

រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាននិងរបៀបរៀបរយសាធារណៈក្នុងខេត្ត

ព្រៃវែង៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន និងរបៀបរៀបរយសាធារណៈក្នុងខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។  ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយដែលរដ្ឋបាលខេត្តព្រៃវែង បានរៀបចំឡើង ដើម្បី ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលើការងារគ្រប់គ្រងផ្សារនានាក្នុងខេត្តព្រៃវែងឱ្យមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ មិនប៉ះពាល់ដល់សោភណ្ឌភាព និងប្រយោជន៍សាធារណៈ។  ឯកឧត្ដម អភិបាលខេត្ត បន្តទៀតថា ផ្អែកតាមខ្លឹមសារសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សោភណ្ឌភាពអនាម័យបរិស្ថាន របៀប រៀបរយសាធារណៈផ្សារគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង នេះ អាជ្ញាធរ គ្រប់ថ្នាក់នៃក្រុង ស្រុក ឃុំ សង្កាត់និងមន្ទីរ អង្គភាពដែលពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធ ភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវបំផុតដោយមិនត្រូវឱ្យមានបាតុភាពណាមួយកើតឡើងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះឡើយ ពិសេសត្រូវផ្តោតលើកការងារបន្ថែមដូចជា៖ ១.ធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ និងត្រូវហាមឃាត់ជាដាច់រាល់ការសាងសង់សំណង់រឹង នៅដីចំណីផ្លូវ ។ ២.ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ការដ្ឋានសាងសង់សំណង់នានា ដែលស្ថិតនៅតាមដងផ្លូវសាធារណៈទាំង អស់ ត្រូវរៀបចំធ្វើរបងបិទបាំង ហ៊ុំព័ទ្ធការដ្ឋានរបស់ខ្លួន ដោយធ្វើការ កែលម្អឱ្យមានសោភ័ណភាព របៀបរៀបរយ និងអនាម័យ បរិស្ថាន ឱ្យបានល្អប្រសើរ។ ៣.សិក្សាត្រួតពិនិត្យ និងរៀបចំទីតាំង ចំណតយានយន្តគ្រប់ប្រភេទ,សួនច្បារ និងរបៀបរៀបរយជុំវិញទីប្រជុំជន ផ្សារ។ ៤.ធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរទំនិញ ត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ប្រសើរ ជៀសវៀងលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។ ៥.ពង្រឹងការគ្រប់គ្រង ថែទាំ និង រៀបចំរបៀបរៀបរយលក់ដូរ ក្នុងនិងជុំវិញបរិវេណផ្សារ ដោយធានាបាននូវ សណ្តាប់ធ្នាប់ និងអនាម័យល្អ។ ៦.ផ្សព្វផ្សាយ ណែនាំ ដល់ប្រជាពលរដ្ឋ ឱ្យរៀបចំបោសសម្អាត ធ្វើអនាម័យបរិស្ថាន និងរបៀបរៀបរយនៅទីធ្លាមុខផ្ទះ ព្រមទាំងរៀបចំលម្អ សោភ័ណភាពផ្ទះឱ្យបានស្អាត ជាពិសេសបោសសម្អាត ប្រមូល និងវេចខ្ចប់សំរាម និងសំណល់ រឹង-រាវគ្រប់ប្រភេទ ឱ្យបានត្រឹមត្រូវ និងណែនាំអ្នកម៉ៅការភាស៊ី ឱ្យអនុវត្តការប្រមូល និងដឹកជញ្ជូន សំរាមឱ្យបានល្អ និងទាន់ពេលវេលា។ ៧.ត្រួតពិនិត្យ និងមានវិធានការរាល់ភាពអសណ្តាប់ធ្នាប់ និងគ្មានរបៀបរៀបរយនានា។ ជាមួយនោះត្រូវណែនាំ បំផុស ដល់គ្រប់ម្ចាស់អាជីវកម្ម សេវាកម្មនានា និងប្រជាពលរដ្ឋតាមដងផ្លូវក្នុងទីប្រជុំជនទាំងអស់ ឱ្យយកចិត្ត ទុកដាក់ និង ចូលរួមកែលម្អសោភណភាពទីតាំង និងលំនៅដ្ឋាន ឱ្យបានសមរម្យ។ ៨.មានវិធានការចំពោះស្លាកយីហោ ការតសំយ៉ាប និងការដាក់តាំងនានាដែលខុសគោលការណ៍ និងការកំណត់របស់ អង្គភាពជំនាញ និងអាជ្ញាធរ ហើយធ្វើឱ្យប៉ះពាល់ សោភណភាពរបៀបរៀបរយទីប្រជុំជន។ ៩.គ្រប់មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា មូលដ្ឋានអាជីវកម្ម វត្តអារាម វិហាសាសនា និងគ្រប់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងទីប្រជុំជនឱ្យធ្វើការកែលម្អសោភណភាពខាងមុខ និងខាងក្នុងបរិវេណ ឱ្យបានសមរម្យ។ ១០.បំផុសដល់អង្គភាពសាធារណៈវិស័យឯកជននានា ឱ្យចូលរួមសកម្មភាពកែលម្អ និងអភិវឌ្ឍខេត្ត តាមរយៈការដាក់ បង្គោលភ្លើង-ភ្លើងបំភ្លឺសាធារណៈ និងការដាំដើមឈើលម្អឱ្យបានគ្រប់ៗគ្នា។ ១១.កៀគរធនធាននានា ដើម្បីយកមកធ្វើការកែលម្អ និងអភិវឌ្ឍន៍ទីប្រជុំជន ឱ្យកាន់តែមានការវិវត្តន៍ប្រកបដោយ សោភណភាពនិងប្រណិតភាព។ ១២.ចាត់តាំង និង រៀបចំឱ្យមានសកម្មភាព ទិវាអនាម័យបរិស្ថាន សំដៅលើកកម្ពស់ទស្សនទាន ទីក្រុងស្អាត រមណីយ ដ្ឋានស្អាតសេវាល្អ។  ឯកឧត្ដម អភិបាលខេត្ត ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងរាល់ឧបាយកលដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឱ្យរាំងស្ទះដល់សុខសន្តិភាពសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន ខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ និងបន្តដោះស្រាយបញ្ហាប្រឈមសំណើសំណូមពរ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរដើម្បីបង្កើនជំនឿជាក់របស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល អាណត្តិ ថ្មី៕ ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

រដ្ឋបាលខេត្តកែប ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

កែប៖ រដ្ឋបាលខេត្តកែប​ បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍ សាខាខេត្តកែប។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ អភិបាលខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសម្តែងនូវការអរគុណនូវការរៀបចំ​ និងគាំទ្រយ៉ាងពេញទំហឹងនូវប្រធានបទ​ “​ សិទ្ធិ​ សមាសភាព​ និងភាពអង់អាចចំពោះស្រ្តី​ និងក្មេងស្រីគ្រប់រូប” ដែលស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។  ឯកឧត្តម​បានមានប្រសាសន៍បន្ថែមទៀតថា សន្តិភាព​ និងការអភិវឌ្ឍរហូតមកដល់ថ្ងៃនេះគឺជាកេរ្តិ៍មរតកមិនអាចកាត់ថ្លៃបានរបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលយេីងទាំងអស់គ្នាមានឱកាសជួបជុំគ្នាប្រារព្ធទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលេីកទី១១៤​ ឆ្នាំ២០២៥​នេះ​ និងត្រូវបានបន្តថែរក្សាដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​។  Read more

ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន៦០៦ករណី

ក្នុងឆ្នាំ២០២៤កន្លងទៅក្រសួងមហាផ្ទៃបានបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់សរុបបានចំនួន៦០៦ករណី។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហារួម ទាំងកម្រិតការងារក្នុងដែនអធិបតេយ្យ និងតាមរយៈយន្តការជាអន្តរជាតិ។ ឯកឧត្តមបណ្ឌិត ទូច សុឃៈ ក៏បានឱ្យដឹងដែរថា នាឆ្នាំ២០២៤ កន្លងទៅដែរនោះ ក្រសួងក៏បានបញ្ជូនមន្រ្តីនគរបាលជាតិចំនួន៩៥៦រូប ទៅចូលរួមវេទិកាតំបន់ និងអន្តរជាតិនានាចំនួន២០៨លើក ដើម្បីលើកកម្ពស់សមត្ថភាព ជំនាញ និងការធ្វើការផ្លាស់ប្ដូរបទពិសោធន៍ជាមួយបណ្ដាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការ៕ ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សា ដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យ ឱ្យទៅធ្វើការរយៈពេល ៣ ទៅ ៦ខែ នៅបណ្ដាអង្គភាពនគរបាល តាមខ្សែបន្ទាប់ព្រំដែន។ ការណែនាំដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ។ បើតាមប្រមុខក្រសួងមហាផ្ទៃ អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ… ករណីខ្លះបន្ថយទាំងសក្តិ និងថែមទាំងបញ្ជូនទៅព្រំដែន។ ឯកឧត្តម បានមានប្រសាសន៍ក្នុងន័យដើមថា«បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំង នៅទីនោះ គាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ…?»។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ដំបូន្មាននឹងណែនាំដល់សិក្ខាកាម និងសិស្សនគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម គប្បីយកចំណេះដឹងជំនាញដែលខ្លួនមានទៅអនុវត្ត ឱ្យបានល្អ និងយកនូវអ្វីដែលទទួលបានពីការអប់រំទូទៅផ្សំគ្នាជាមួយជំនាញស្នូលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជាអ្នកផ្តល់ភាពកក់ក្តៅ និងជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ Read more

ចូលរួមសោកស្តាយ ជាមួយ​ម្ចាស់​ដើមការ ខណៈ​ភ្លៀងលាយខ្យល់កន្រ្តាក់បោកបក់កម្ទេច​រោង​ខ្ទេចខ្ទីរ​នៅខេត្តប៉ៃលិន

ប៉ៃលិន ៖ ឪពុកម្តាយទាំងខាងកូនក្រមុំ និងកូនកម្លោះ នាំគ្នាយំលែងចេញ ដោយ​សារតែកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នេះ នៅចំណុចសំបូរ ក្នុងភូមិភ្នំកុយ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ខណៈពេលដែលលោកអាចារ្យចៅមហា កំពុងតែសូត្រមន្តប្រទានពរជ័យដល់គូស្វាមីភរិយាថ្មី នាថ្ងៃចូលរោងការដំបូង ត្រូវបានភ្លៀងលាយដោយខ្យល់កន្ត្រាក់បោកបក់មកពីទិសខាងលិចបណ្តាលឱ្យប៉ើងរោងនិងសម្ភារៈការអស់គ្មានសល់ ។ ​ចំណែកឯព្រះសង្ឃ និងលោកអាចារ្យចៅមហា ព្រមទាំងភ្ញៀវប្រុសស្រីបាននាំគ្នារត់ចែកជើងរកកន្លែងជ្រកដើម្បីមិនឱ្យមានគ្រោះថ្នាក់ តែមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែប៉ើងស្បៃរោង និងកម្រាលតុរប៉ាត់រប៉ាយ និងកៅអីរៀបចំម្ហូបអាហារដួលរប៉ាត់រប៉ាយគ្មានសល់ ដែលគួរឱ្យអាណិតម្ចាស់ដើមការស្ទើរខ្លោចចិត្ត ។ ប្រភពព័ត៌មាន​បានឱ្យដឹងថា ម្ចាស់ដើមការជាមេបាខាងកូនស្រី ឈ្មោះ ម៉ី ទិត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិខាង​លើ ។ បើតាមប្រភពព័ត៌មានពីលោក នាក់ ឃន មេភូមិភ្នំកុយ បានរៀបរាប់ឱ្យដឹងថា ៖ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ចាប់តាំងពីថ្ងៃរសៀលរហូតដល់ល្ងាចបន្តិច ស្រាប់តែមេឃប្រែទៅជាខ្មៅងងឹតស្លុប មានសភាពអាប់អួរព្រមទាំងខ្យល់បក់បោក មកពីទិសខាងលិច លុះមួយស្របក់ក្រោយមក គេឃើញមានភ្លៀងលាយឡំទៅដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលប៉ើងដំបូលផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់មួយចំនួន ។ ​លោកបន្តទៀតថា រហូតមកដល់ពេលនេះ ខាងលោកកំពុងដើរចុះស្រង់ទិន្នន័យ តែនៅមិនទាន់បូកសរុបធ្ងន់ធ្ងរប៉ុណ្ណា ឬស្រាលប៉ុន្មានខ្នងផ្ទះនោះទេ។ លោកមេភូមិបានបញ្ជាក់ទៀតថា ចំណែកនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង ក្នុងភូមិរបស់លោក Read more