ព្រះមហាក្សត្រ លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធបន្តផ្តល់កិច្ចគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះបន្ទូលលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាលនានា ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលបែបនេះបានធ្វើឡើងក្នុងឱកាសដែលព្រះអង្គទ្រង់សម្តេចយាង ថ្លែងព្រះរាជសន្ទរកថាក្នុងឱកាសទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» (Beat Plastic Pollution) នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរយៈព្រះរាជសន្ទរកថា ព្រះមហាក្សត្រ ទ្រង់មានបន្ទូលថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន ដែលបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយអំពីសមិទ្ធផលដែលថ្នាក់ដឹកនាំ និងមន្ត្រី រាជការក្រសួងបរិស្ថានទាំងអស់ប្រឹងប្រែងសម្រេចបានកន្លងមក សំដៅធានាបានការការពារ និងការ អភិរក្សធនធានធម្មជាតិ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជានៃយើង។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះបន្ទូលបន្តថា មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលជាកេរដំណែលពីបុព្វបុរសបានថែរក្សាទុកសម្រាប់យើងទាំងអស់គ្នា។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើដ៏ខៀវ ស្រងាត់ Read more










