ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃនេះថា ខ្លួនចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនប្រមាណជា ៥០០នាក់ដែលរំដោះចេញពីតាមមជ្ឈមណ្ឌលឆបោកតាមអនឡាញនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះបើតាមការលើកឡើងរបស់ក្រុមមន្រ្តីជាតិឥណ្ឌូណេស៊ីប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ(AFP)។ ក្រុមមន្រ្តីដដែលបានរៀបរាប់បន្តថា ជនជាតិឥណ្ឌូណេស៊ីដែលចាញ់បោកតាមអនឡាញទំាងអស់នោះ ភាគច្រើនត្រូវរងទុក្ខចេញពីអំពើហិង្សា និងការគំរាមកំហែងនៅពេលដែលពួកគេបានមកដល់មជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ (AFP) ដដែលបានគូសបញ្ជាក់ទៀតថា ប្រតិបត្តិការឆបោកតាអនឡាញបានរីកស្គុះស្គាយនៅតាមតំបន់ខ្សែបន្ទាត់ដែលគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នំាមកហើយ ព្រោះថា ក្រុមនេះបានអន្ទង ទាក់ទាញបុគ្គលិកជនបរទេសតាមរយៈកលោបាយមានដូចជា សន្យាថាមានចំណូលខ្ពស់ លុះជនរងគ្រោះមកដល់មជ្ឈមណ្ឌលចាប់បង្ខំាងរាងកាយ ហើយឱ្យអនុវត្តន៍ផែនការឆបោកទៅកាន់គោលដៅដែលគេបានកំណត់ទុក។ កាលពីប៉ុន្មានសប្តាហ៍មុន គេរកឃើញមនុស្សប្រមាណជា ៧,០០០នាក់ ដែលមកពីប្រទេសចំនួន២៤ ត្រូវបានគេជួយសង្គ្រោះចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញនានា ក្នុងនោះជនរងគ្រោះភាគច្រើនជាជនជាតិ ដែលគេបង្ខំាងទុកនៅតាមជំរុំ ស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃឡង់ដ៍។ ដោយយោងតាមរដ្ឋមន្រ្តីកិច្ចការសន្តិសុខនយោបាយ និងសម្របសម្រួលរបស់ប្រទេសឥណ្ឌូណេស៊ីឈ្មោះ អត្ថបទពេញ