ប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យជាង ២.២៧០នាក់ គិតត្រឹមថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៥

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ ១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរព្រឹត្តិការណ៍នៃការចុះ”បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញអបអរសាទរព្រឹត្តិការណ៍នៃការចុះ”បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា “នាឆ្នាំ២០១៩ ក្រោមគំនិតផ្តួចផ្តើម ដំបូងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងពាក់ព័ន្ធរៀបចំចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” អត្ថបទពេញ

អគ្គស្នងការនគរបាលជាតិក្រើនរំលឹកមន្រ្តីត្រូវអនុវត្តកិច្ចការងារឱ្យជោគជ័យស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្នុងឱកាស ជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលេីកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ពិសេសនាយកដ្ឋាន-អង្គភាពជំនាញត្រូវបន្តចាត់វិធានការបច្ចេកទេសដើម្បីបិទវេបសាយទាក់ទងទៅនឹងការផ្សព្វផ្សាយ ក៏ដូចជាការលេងល្បែងអនឡាញនៅកម្ពុជា ហើយត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរួមសហការគ្នាបង្កើតក្រុមការងារកម្រិតស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ អត្ថបទពេញ

ជន​ត្រូវ​ចោទ​បាន​ផ្លោះ​របង​រត់​ចេញពី​តុលា​ការ​ពេល​ដែល​អនុរក្ស​ពន្ធនាគារ​បញ្ជូន​មក​កាន់​តុលាការ ដើម្បី​ឲ្យ​ចៅក្រម​សួរនាំ​

ជន​ត្រូវ​ចោទ​ម្នាក់​បាន​ផ្លោះ​របង​តុលាការ​ព្យាយាម​រត់គេច​ខ្លួន តែ​ជាង​កន្លះ​ម៉ោង​ក្រោយ ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ក្របួច​បាន​វិញ នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី ១៧ កក្កដា ពេល​ដែល​ជន​នេះ កំពុង​សំងំ​លាក់ខ្លួន​ក្នុងផ្ទះ​អ្នក​ភូមិ​នៅ​ខាងលិច​អគារ​តុលាការ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ សមត្ថកិច្ច​ដែល​តាម​ចាប់ខ្លួន​ពិរុទ្ធ​នោះ​បាន​និយាយ​ថា ជន​ត្រូវ​ចោទ​បាន​ផ្លោះ​របង​រត់​ចេញពី​តុលា​ការ​ពេល​ដែល​អនុរក្ស​ពន្ធនាគារ​បញ្ជូន​មក​កាន់​តុលាការ ដើម្បី​ឲ្យ​ចៅក្រម​សួរនាំ​។ ជន​នោះ​ត្រូវ​បាន​អនុរក្ស​ដោះ​ខ្នោះដៃ ពេល​ត្រូវ​ប្រគល់​ជូន​ទៅ​ឲ្យ​លោក​ចៅក្រម​សួរនាំ ទើប​ជន​នេះ​អាច​រត់​ផ្លោះ​របង​តុលាការ​បាន តែ​ប្រហែល​ជាង​កន្លះ​ម៉ោង​ក្រោយ ក៏​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ព័ទ្ធ​ចាប់​បាន​វិញ ។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​ត្រូវ​ចោទ​រូប​នេះ ឈ្មោះ ពៅ នេ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ជន​នេះ អត្ថបទពេញ

ទូតចិន បញ្ជាក់ពីការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចកម្ពុជា ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ភាគីចិន នឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការគូសបញ្ជាក់នេះ បានធ្វើឡើងនាព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ អត្ថបទពេញ

គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបង្រា្កបទីតាំង លបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនមនុស្សជិត ១០០០នាក់ តាមរបាយការណ៍ក្នុងតេលេក្រាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន

គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបង្រា្កបទីតាំង លបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនមនុស្សជិត ១០០០នាក់ តាមរបាយការណ៍ក្នុងតេលេក្រាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនោះ៖ ឯកសារដកស្រង់ចេញពី តេលេក្រាមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន https://t.me/neth_pheaktra រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥៖ បង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams)មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបបែបទះកំភ្លៀង ទៅកាន់នាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឆ្លើយតបបែបទះកំភ្លៀង ទៅកាន់នាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ។ តាមរយៈបណ្តាញសង្គម, សម្តេចតេជោ ហ៊ុន សែន បានសរសេរថា មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ។ ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រី ដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំ នៅរសៀលថ្ងៃទី១៥ អត្ថបទពេញ

នគរបាលភូមិន្ទថៃ ឃាត់ខ្លួនស្រ្តីម្នាក់ពីបទប្រើល្បិចមាតុគ្រាម និងជំរិតទារប្រាក់ពីព្រះភិក្ខុសង្ឃ លើទំហំទឹកប្រាក់ ៣៨៥លានបាត ស្មើនិង១១.៩លានដុល្លារអាម៉េរិក រយៈពេល៣ឆ្នំា

 អាជ្ញាធរនគរបាលថៃឡង់ដ៍បានឃាត់ខ្លួនស្រ្តីមួយរូបដែលមានឈ្មោះថា វីឡាវ៉ាន់ អ៊ឹមសាវ៉ាត់ ឬហៅក្រៅថា ស៊ីកាកប នាងមានអាយុ៣០ឆ្នំា ក្រោមបទចោទទំនាក់ទំនងផ្លូវភេទជាមួយនឹងព្រះភិក្ខុសង្ឃល្បីៗ និងមានតួនាទីធំៗក្នុងជួរគណៈសង្ឃពុទ្ធសាសនាថៃ លើសពីនេះទៅទៀត អាជ្ញាធរបានរកឃើញថា នារីជាជនសង្ស័យក្រោយពីមានទំនាក់ទំនងបែបស្នេហារួចមានថតជាក្លីបវីដេអូប្រមាណជា៨ម៉ឺនរូបភាព ក្នុងនោះរាប់បញ្ចូលទំាងវិធីសាស្រ្តដាក់សម្ពាធលើព្រះភិក្ខុសង្ឃមានទំាងកំរិតព្រះចៅអធិការ គណៈតំបន់ និងគណៈភូមិរងផងដែរ ដើម្បីគាបសង្កត់យកលុយរាប់សិបលានបាតជាដើម ជាថ្នូរនឹងការមិនទម្លាយរូបភាពរឿងអាស្រូវរបស់ព្រះភិក្ខុទំាងអស់់នោះ។ការផ្ទុះរឿងអាស្រូវរបស់ភិក្ខុសង្ឃអាលជ្ជីថៃក្នុងរយៈពេលមួយសប្តាហ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លំាងពីសំណាក់មហាជន និងពុទ្ធបរិស័ទថៃ រហូតឈានដល់ព្រះមហាក្សត្របានឡាយព្រះហស្ថលេខានិរាករណ៍លើព្រះរាជក្រឹត្យតែងតំាងទីជា ព្រះរាជាគណៈ នៅក្នុងគណៈសង្ឃថៃប្រមាណ៨១អង្គទៀតផង។ដោយយោងតាមការិយាល័យស៊ើបអង្កេតមជ្ឈិមភូមិន្ទនគរបាលថៃបានរាយការណ៍នៅរសៀលថ្ងៃពុធនេះថា វាជាការរំលោភលើព្រហ្មចរិយធម៌របស់ព្រះសង្ឃ បានធ្វើឱ្យរង្គើដល់ស្ថាប័នសង្ឃ ខណៈដែលព្រះចៅអធិការវត្តចំនួន៩អង្គ រួមនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់ជាច្រើនអង្គទៀត ត្រូវបានចាប់ផ្សឹក និងលាចាកសិក្ខាបទដោយខ្លួនឯង បន្ទាប់ពីការបែកធ្លាយក្លីបវីដេអូជាបន្តបន្ទាប់នោះរួចមក។ដោយឡែកស្រ្តីជាជនជាប់សង្ស័យវិញ អាជ្ញធរបានឃាត់ខ្លួននៅក្នុងខេត្តនន្ទបុរី នៅភាគខាងជើងក្រុងទេពមហានគរ អត្ថបទពេញ

សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ ក្នុងជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តមបាន បញ្ចប់បេសកកម្មការទូត នៅកម្ពុជា ។ ឯកឧត្តមបានចាត់ទុកពេលវេលានៃការបំពេញបេសកកម្មការទូតនៅកម្ពុជា អត្ថបទពេញ

ជនជាតិថៃចំនួន០៦នាក់ លួចឆ្លងដែនដោយខុសច្បាប់ចូលកម្ពុជា ត្រូវបានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ

ពលរដ្ឋថៃនៅតែបន្តឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដើម្បីធ្វើការស្វែងការងារធ្វេី ដោយសារពួកគេរងទុក្ខដោយសារ តែប្រទេសរបស់ខ្លួនបានបិទច្រកព្រំដែន ជាមួយកម្ពុជា ធ្វេីឱ្យបាត់បង់ចំណូល ខ្វះការងារធ្វើ ទេីបបង្ខំចិត្តឆ្លងអូរព្រំដែន ដោយខុសច្បាប់ ចូលមកកម្ពុជា ត្រូវបានកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ នៅវេលម៉ោង៧និង០៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ខែកក្កដា នេះថា ពិតជាមានសកម្មភាពជនជាតិថៃ បានលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជាពិតមែន ក្នុងនោះកងកម្លាំងសិករងម៉ាឡៃ សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ៨១៥ អត្ថបទពេញ