សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧

នាព្រឹកថ្ងៃសុក្រ ទី២៦ កញ្ញា ២០២៥ សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ ៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។ ៧-បញ្ហាផ្សេងៗ

ពលរដ្ឋជិត១០ម៉ឺននាក់បានទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ រយៈពេល៦ថ្ងៃក្នុងឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

ក្នុងរយៈពេល ៦ថ្ងៃ នៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានប្រជាពលរដ្ឋប្រមាណជិត១០ ម៉ឺននាក់បានទទួលការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។ លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី២៥ កញ្ញានេះថា៖ រយៈពេល ៦ថ្ងៃ មានប្រជាពលរដ្ឋសរុបចំនួន ៩២.៥២១នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ។ បើធៀបនឹងរដូវភ្ជុំឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៧១.៣៦០នាក់ គឺឆ្នាំនេះ អត្ថបទពេញ

ឃុំចំនួន៣ ភូមិចំនួន១៦ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តរតនគិរី ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ពីស្ថានភាព និងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងភូមិសាស្ត្រ ស្រុកលំផាត់។ ការជន់លិចនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទន្លេស្រែពកហក់ឡើងលិច ភូមិដ្ឋាន ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ បន្តសហការគ្នា ធ្វើការវាយតម្លៃការខូចខាតឲ្យបានច្បាស់លាស់ និងរៀបចំផែនការជាក់លាក់ ដើម្បីជាវិធានការជួយប្រជាពលរដ្ឋ ក៏ដូចជាការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងស្រោចស្រពឱ្យបានទាន់ពេល។ ព្រមទាំងបន្តពង្រឹងការប្រុងប្រយ័ត្ន និងត្រៀមឆ្លើយតបជាប្រចាំ ពិសេសតំបន់ងាយរងជន់លិច។ ផលប៉ះពាល់ដោយសារទឹកជំនន់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

លំនៅឋានប្រជាពលរដ្ឋ ៣៦៧១ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៣ ៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុក ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើឱ្យអស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អត្ថបទពេញ

មហាជនរិះគន់ រោងចក្រផលិតបារីមួយកន្លែងបញ្ចេញក្លិនស្អុយរាលដាល តាមផ្លូវក្រវាត់ក្រុងទី៣ ជិតព្រលានយន្តហោះថ្មី

ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរជាច្រើនបានបង្ហាញការព្រួយបារម្ភ និងរិះគន់ ពាក់ព័ន្ធនឹងក្លិនស្អុយដែលបន្តឆ្លងរាលពីរោងចក្រផលិតបារីមួយកន្លែង ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្លិននេះត្រូវបានអះអាងថា ឆ្លងរាលពេញផ្លូវក្រវាត់ក្រុងទី៣ ដែលជាផ្លូវសំខាន់ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិថ្មី។ តាមការបញ្ជាក់របស់ប្រជាពលរដ្ឋក្នុងតំបន់ ក្លិនឆ្អើមស្អុយដែលបន្តចេញពីរោងចក្រនេះ បានបង្កឱ្យមានការមិនស្រួលដកដង្ហើម និងប៉ះពាល់ដល់សុខភាពជាបន្តបន្ទាប់។ ពួកគាត់បានលើកឡើងថា ក្លិនរំខាននោះក៏អាចប៉ះពាល់ដល់ទស្សនភាព និងអារម្មណ៍របស់ភ្ញៀវបរទេស និងទេសចរណ៍ ដែលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវនេះដែរ។ ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា៖ “ផ្លូវក្រវាត់ក្រុងទី៣ ជាប្រព័ន្ធដឹកជញ្ជូនសំខាន់ សម្រាប់ភ្ញៀវទេសចរនិងអន្តរជាតិដែលចូលមកប្រទេសតាមព្រលានយន្តហោះថ្មី។ ក្លិនបែបនេះអាចប៉ះពាល់ដល់រូបភាពរបស់ខេត្ត និងប្រទេស។” ក្នុងបរិបទដែលរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍន៍សេវាទេសចរណ៍ និងលើកកម្ពស់ភាពទាក់ទាញរបស់ព្រលានយន្តហោះអន្តរជាតិថ្មី ការរីករាលដាលក្លិនស្អុយនេះ ត្រូវបានប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច អត្ថបទពេញ

សម្តេច ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនិងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញសួរសុខទុក្ខ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។  ស្ថានភាពនៅតំបន់ភូមិព្រៃចាន់ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា នេះ បន្តមានភាពស្ងប់ស្ងាត់ល្អ។ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងព្រះសង្ឃ បន្តមកមើលទីតាំង និងនាំយកនូវអំណោយមានជា ភេសជ្ជៈ អាហារសម្រន់ផ្សេងៗ ជូនដល់កងទ័ព អត្ថបទពេញ

​សម​រាត្រី ឬ​ព្រះអាទិត្យ​រះចំ​កំពូល​ប្រាសាទអង្គរវត្ត​ ទាក់ទាញ​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ៤ម៉ឺន​នាក់

បើ​តាម​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​ថា «​សម​រាត្រី​» ឬ​ព្រះអាទិត្យ​រះចំ​កំពូល​ប្រាសាទអង្គរវត្ត​នា​រដូវវស្សា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១-២៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បាន​ទាក់ទាញ​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​៣៦៣០០​នាក់ ទោះ​ព្រឹត្តិការណ៍​លើក​នេះ​មិនឃើញ​ពន្លឺព្រះអាទិត្យ​ច្បាស់ ដោយសារ​អាកាសធាតុ​មិនល្អ​ក៏​ដោយ ។ នេះបើយោងតាមផេកមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបានផ្សាយនាព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ។ លោក សេង សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ប្រមាណ​៣៦ ៣០០​នាក់​ខាងលើ មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ ២៥៧៦​នាក់ និង​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​៣៣ ៧៤០​នាក់ ។ លោក អត្ថបទពេញ

ទឹកជំនន់កំពុងវាយប្រហារខេត្តថៃចំនួន១៦ ប៉ះពាល់ប្រជាជនជាង ២៥ម៉ឺននាក់

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ (DDPM) បានរាយការណ៍កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥ ថា ទឹកជំនន់នៅតែបន្តវាយប្រហារខេត្តចំនួន ១៦ ហើយបានប៉ះពាល់ដល់ប្រជាជនជាង ២៥ម៉ឺននាក់។ ក្នុងចំណោមនេះ មានអ្នកស្លាប់ចំនួន ៤ នាក់ នៅខេត្តភេតឆាប៊ុន (Phetchabun), ភីឈីត (Phichit) និងអាយុធ្យា (Ayutthaya)។ តាមរបាយការណ៍ បច្ចុប្បន្នស្រុកចំនួន ៦៣ ឃុំចំនួន ៣៧២ និងភូមិជាង ២,០០០ ត្រូវបានទឹកជំនន់លិចធ្ងន់ធ្ងរ។ អត្ថបទពេញ

សមត្ថកិច្ច ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ៣នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស

កម្លាំងនគបាលខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេស អាវុធហត្ថខេត្តតាកែវ និងនគបាលខេត្តតាកែវ បានអនុវត្តប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ ក្នុងករណីឃាតកម្មបាញ់ប្រហារដែលបណ្តាលឲ្យស្លាប់ ៣ នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត។ តាមសេចក្តីរាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថបានចាប់ខ្លួនលោក វសេនីយ៍ត្រី អ៊ុំ វុទ្ធី មន្ត្រីយោធា ចំណុះក្រសួងការពារជាតិ នៅស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគេចខ្លួនពីទីកន្លែងកើតហេតុ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងនាំយកជនសង្ស័យមកសាកសួរតាមនិតិវិធី។ សូមបញ្ជាក់ផងដែរ ករណីឃាតកម្មបាញ់ប្រហារ កើតឡើងនៅវេលាម៉ោងប្រហែល អត្ថបទពេញ

លោកបណ្ឌិត ទូច សុឃៈ | ក្រសួងមហាផ្ទៃ នឹងផ្អាកការងារ លោក ពៅ វុទ្ធី “ធីស្នា” ឯលោក ពៅ រតនា ក្រសួងកំពុងស្រាវជ្រាវ ករណីនាំផលិតផល និង នាំមនុស្សឆ្លងដែនខុសច្បាប់

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញថា ក្រសួងមហាផ្ទៃ នឹងចេញសេចក្តីសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ វរៈសេនីយ៍ទោ ពៅ វុទ្ធី ឬ “ធីស្នា” មេបញ្ជាការរងវរៈសេនាតូច ៨៩១ ដែលត្រូវបានចោទពាក់ព័ន្ធជាមួយឈ្មួញក្នុងការលួចនាំផលិតផលថៃចូលប្រទេសខុសច្បាប់ តាមច្រកព្រំដែនក្រុងប៉ោយប៉ែត។ ការផ្អាកការងារនេះ គឺដើម្បីបើកផ្លូវឲ្យតុលាការបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ខណៈពេលដូចគ្នា ករណីមួយទៀតដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក ពៅ វុទ្ធី គឺ វរសេនីយ៍ត្រី ពៅ រតនា អត្ថបទពេញ