ព្រឹទ្ធសភាពិនិត្យនិងឱ្យយោបល់ ដោយឯកភាពទាំងស្រុង លើលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពី សញ្ជាតិ

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលមានវត្តមាន សមាជិកព្រឹទ្ធសភា ចូលរួមចំនួន៥៧រូប។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពី សញ្ជាតិ ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលបានអនុវត្តច្បាប់នេះបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិ។ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផល នៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន៥រូបបានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ អង្គប្រជុំព្រឹទ្ធសភាក៏បានពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ សេចក្តីព្រាងច្បាប់នេះត្រូវបានឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក Read more

នគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់រថយន្តខ្នាតយក្ស ៣គ្រឿង ដឹកអង្ករដំណើបជិត ៣០តោន នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ

រថយន្តខ្នាតយក្ស ដឹកអង្កដំណើប ៣គ្រឿង ដែលគេអះអាងថា នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់បានកាលពីយប់ថ្ងៃទី៣១ សីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ជុំវិញការឃាត់រថយន្តដឹកអង្ករដំណើបនេះ ពុំទាន់មានការអះអាងជាផ្លូវការពីសមត្ថកិច្ច ឬមន្ត្រីពាក់ព័ន្ធ ណាមួយនៅឡើយទេ ប៉ុន្តែប្រភពក្រៅផ្លូវការ បានឲ្យដឹងថា រថយន្តទាំងនេះ បានធ្វើសកម្មភាពដឹកអង្កដំណើបចេញពីច្រកកំពង់ស្រឡៅ តាមផ្លូវជាតិលេខ៦ លុះមកដល់ភូមិសាស្ត្រខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ចឃាត់តែម្ដង។ ប្រភពបន្តថា ក្រោយនគរបាលសេដ្ឋកិច្ចឃាត់ចាប់រថយន្តទាំង ៣នេះ ស្រាប់តែមានមន្ត្រីគយ ១រូប បានចេញមុខអន្ដរាគមន៍ តែសមត្ថកិច្ចជំនាញមិនព្រមតាមការស្នើសុំ។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ ប្រភពក្រៅផ្លូវការដដែលបន្ថែមបានឱ្យដឹងបន្ថែមថា រថយន្តទាំង ៣គ្រឿងនេះ មានច្បាប់អនុញ្ញាតឲ្យដឹកតែ ៦០០គីឡូក្រាម ប៉ុន្តែជាក់ស្ដែង រថយន្តនេះ ដឹងអង្កររហូតដល់ទៅ ២៨តោន។ ទោះយ៉ាងណារហូតដល់ម៉ោង១២ថ្ងៃត្រង់នេះ CNC នៅមិនទាន់ទទួលបានការបញ្ជាក់អះអាងជាផ្លូវការណាមួយ ពីចំណាត់ការច្បាស់លាស់របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅឡើយទេ ។ ពាក់ព័ន្ធករណីនេះ មានការរិះគន់ ចំពោះមន្ត្រីច្រកកំពង់ស្រឡៅ ជុំវិញការអនុញ្ញាតឲ្យមានការនាំចូលទំនិញពីប្រទេសថៃ ខណ:ប្រទេសកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយថៃ ហើយពលរដ្ឋ កំពុងធ្វើពហិការទំនិញថៃ Read more

ឯកឧត្តម ជា ធីរិទ្ធ ៖ សម្តេចតេជោ តែងតែផ្តល់តម្លៃ ក្នុងការធ្វើទំនាក់ទំនងល្អ ជាមួយប្រទេសក្បែរខាង

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាតែងតែបានផ្តល់សារៈសំខាន់ក្នុងការធ្វើទំនាក់ទំនង និងផ្តល់តម្លៃដល់ប្រទេសក្បែរខាងជាប់ជានិច្ច។ ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជាបានប្រាប់ក្រុមអ្នកសារព័ត៌មានមុនសម្តេចតេជោធ្វើដំណើរទស្សនកិច្ចនៅវៀតណាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ថា សម្តេចតេជោបានផ្តល់តម្លៃខ្ពស់ចំពោះបុណ្យឯករាជ្យជាតិរបស់វៀតណាម ព្រោះនេះជាកិច្ចខិតខំទាមទារឯករាជ្យរបស់វៀតណាមកាលពី៨០ឆ្នាំមុន ។  សម្រាប់ដំណើររបស់សម្តេចតេជោទៅវៀតណាមនេះ ឯកឧត្តមអ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះក៏ជាការផ្តល់សារៈសំខាន់នូវទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងកម្ពុជា និងវៀតណាម ។ ជាក់ស្តែងសម្តេចតេជោបានផ្តល់សារៈសំខាន់ខ្លាំងណាស់ចំពោះប្រទេសជិតខាងដែលជាប្រទេសភូមិផងរបងតែមួយ ព្រោះចាប់តាំងពីថ្ងៃសម្តេចក្លាយជានាយករដ្ឋមន្រ្តី សម្តេចតែងតែផ្តល់តម្លៃក្នុងការធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ។ឯកឧត្តម ជា ធីរិទ្ធ សង្កត់ធ្ងន់ថា សំឡេង “សម្តេចតេជោបានផ្តល់សារៈសំខាន់ណាស់ទៅដល់ប្រទេសជិតខាងដែលជាប្រទេសជាប់ភូមិផងរបងជាមួយគ្នា ក្នុងគោលដៅដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក៏ដូចជាភាពអ្នកជិតខាងល្អ ដូចស្របទៅតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយូរអង្វែង”។ សូមបញ្ជាក់ថា នេះជាទស្សនកិច្ចលើកទី៣ នៅក្នុងឆ្នាំ២០២៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តខ្ពស់បំផុតពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកកម្ពុជា ចំពោះសារៈសំខាន់នៃការកសាងភាពជឿទុកចិត្តគ្នា និងការពង្រឹងទំនាក់ទំនង មិត្តភាពដ៏ល្អប្រសើរជាមួយប្រទេសជិតខាង នៅគ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងគោលដៅធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ Read more

​ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​វាយប្រហារ​កំណាត់​ផ្លូវ ស្ពាន លូ និង ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ខ្លះ​ៗ នៃ​ស្រុក​សំឡូត

បើតាមបណ្តាញព័ត៌មាន គិត​ត្រិ​ម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ៣១ សីហា នេះ​ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​វាយប្រហារ​កំណាត់​ផ្លូវ ស្ពាន លូ និង ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ខ្លះ​ៗ នៃ​ស្រុក​សំឡូត ខណ​:​ដែល​កន្លង​សមត្ថកិច្ច​ក៏​កំពុង​ច​ទៅ​កាន់​តំបន់​ប្រឈម​ទង​ដែរ ដើម្បី​តាមដាន​ស្ថានភាព​ទឹក និង ជួយ​សង្គ្រោះ​។ យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​ពី​តំបន់​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ជំនន់​ទឹកភ្លៀង​កំពុង​ចាប់ផ្ដើម​ប៉ះទង្គិច​ខ្លាំង​នៅ​ក្នុងភូមិ​សាស្ត្រ ឃាត​លោក ស្រុក​សំឡូត​។ ប្រភព​បាន​ប្រាប់​ថា ស្ពាន​ទ្រុឌ​ទ្រម​ចំនួន​០២​កន្លែង នៅ​ក្នុង​ឃុំ​តា​តោក នឹង​ប្រឈម​ខ្លាំង​ជាងគេ ជាមួយនឹង​ជំនន់​ទឹកភ្លៀង​ក្នុង​ពេក​នេះ រីឯ​កំណាត់​ផ្លូវ​នៅ​តាម​តំបន់​ខ្លះ​ទៀត​ក៏​កំពុង​ត្រូវ​ទឹក​ហូរ​ឆ្លងកាត់​ជា​បណ្ដើរ​ៗ​ដែរ​។ បើ​តាម​ការ​បញ្ជាក់​៖ ស្ពាន​ដែល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​នេះ​ខ្លាំង​បំផុត គឺ​ស្ពាន ចង្ហូរ​ថ្ម ជា​ស្ពាន​បេ​ឡេ​ត៍ ដែល​បាក់​ខូចខាត​ដោយសារ​រថយន្ត​ដឹក​ខ្សាច់​លើស​ទម្ងន់​។ ស្ពាន​នេះ ពេល​នេះ​កំ​ពង​វាយប្រហារ​ខ្លាំង​ដោយ​ទឹកជំនន់ រហូត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ​។ ដោយឡែក​ស្ពាន​មួយ​កន្លែង​ទៀត​គឺ​ស្ពាន អូរ​ក្រូច ដែល​ខូចខាត​ដោយសារ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើរ​របស់​យាយ​មាន់​។ ប៉ុន្តែ​ស្ពាន​នេះ​ត្រូវ​បាន​អាជ្ញាធរ​ជួសជុល​បាន​វិញ​ខ្លះ តែ​ពេល​នេះ​ទឹកជំនន់​កំពុង​គំរាមកំហែង​ដដែល​។ សេចក្ដី​រាយ​ការ​បាន​ឲ្យ​ដឹង​ថា ពេល​កន្លង​សមត្ថកិច្ច និង អាជ្ញាធរ​មូលដ្ឋាន​បាន​និង​កំពុង​ចុះ​ត្រូ​ត​ពិនិត្យ​ស្ថានភាព​ទឹក និង ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ​ហើយ ខណ​:​មេឃ​នៅ​តែ​ភ្លៀងរលឹម​មិន​ទាន់​ថមថយ​៕

ពលរដ្ឋ និងពលករខ្មែរទើប​ត្រឡប់ពី​ថៃជា​ង ១៩ម៉ឺន​នាក់ទទួល​បាន​ឱកាស​ការ​ងារធ្វើ

គិតត្រឹម​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើ​ប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃប្រ​មា​ណជាង ១៩ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​វិស័យ​ឯក​ជន បន្ទាប់​ពីក្រ​សួង និង​ភាគី​ពាក់​ព័ន្ធ​បាន​ផ្សព្វ​ផ្សា​យ និង​នាំយក​ឱកាស​ការ​ងារ​ទៅដល់​មូល​ដ្ឋាន។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈបាន​ថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាស​ការ​ងារ​តាម​រយៈក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និងវិស័យ​ឯ​ក​ជន។ ឯកឧត្តមបាន​បន្ត​ថា ចាប់តាំ​ង​ពីពេលមាន​បញ្ហាទំនាស់​នៅតាម​ព្រំដែន​កម្ពុជា និងថៃ​នាពេល​កន្លង​មកនេះ បានធ្វើ​ឱ្យបង​ប្អូន​ពលករខ្មែរដែលធ្វើការ​ងារនៅ​ប្រទេស​ថៃ មាន​ការ​ភ័យ​ខ្លាច​ពីសុខ​សុវត្ថិ​ភា​ព ហើយពួ​ក​គាត់​បានស​ម្រុកចាក​ចេញពី​ប្រទេស​ថៃ​ជាបន្ត​បន្ទាប់​រហូត​មក​ដល់​ពេល​នេះ។ ទន្ទឹម​គ្នានេះ​ ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ចាប់​ផ្ដើម​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​គ្រប់​ច្រក​ល្ហក ដើម្បី​ដោះស្រាយ​បញ្ហាជីវ​ភាព និង​ផ្ដល់ឱកាស​ការងារ​ថ្មីជូន​ពួក​គាត់​ដល់​ភូមិ​ស្រុក​។ អ្នកនាំពាក្យរូប​នេះបាន​បន្ត​ថា រាជរដ្ឋា​ភិបា​ល ដែលមាន​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជាសេនា​ធិការ បានយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះប្រជា​ពលរដ្ឋ​ក្នុង​ស្រុក និង​ពលករ​ខ្មែរដែល​ទើបវិល​ត្រឡប់មក​ពីប្រទេស​ថៃ គឺធ្វើយ៉ាង​ណានាំឱកាស​ការងារ​ជូនពួក​គាត់​ភ្លាមៗ ដើម្បីគាំពារ​ជីវភាព​ឱ្យបាន​ទាន់ពេល​វេលា។ ក្រសួង​ការ​ងារ បានណែនាំដល់​មន្រ្តីជំនាញ​ក្រោមឱវាទ​ដែលមាន​ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ​(NEA) និងមន្រ្តី​ជំនាញ​ពាក់ព័ន្ធ​ បានចុះ​ប្រមូល​ទិន្នន័យ​តម្រូវ​ការកម្លាំង​ពល​កម្ម និង​តម្រូវ​ការ​ការ​ងារពី​គ្រប់​ក្រុម​ហ៊ុន និងគ្រឹះស្ថា​ន​ទាំង​តូចទាំងធំ​នៅទូទាំង​ប្រទេស ដើម្បី​យក​មក​ផ្សព្វ​ផ្សាយ និ​ង​នាំឱ​កាសកា​រងារទៅ​ដល់មូល​ដ្ឋាន ក៏ដូច​ជា​ដាក់​ប្រចាំ​ការ​នៅតាម​ច្រក​ព្រំដែន​កម្ពុជា-ថៃផង​ដែរ។ នេះបើ​តាម​អ្នក​នាំពាក្យក្រសួង​ការ​ងារ។ បើតាម​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ សម្រាប់ទី​ផ្សារកា​រ​ងារនៅ​កម្ពុ​ជានៅ​ឆ្នាំ​២០២៥ កំពុងមាន​ភាព​ល្អប្រ​សើ និង​មានត​ម្រូវ​ការខ្ពស់​ដូច​ជា Read more

កៅអី​នាយក​រដ្ឋមន្ត្រី​នៅ​ប្រទេស​ថៃ​ ២​ឆ្នាំខ្ទាត​នាយក​រដ្ឋមន្ត្រី​ពីរ​នាក់

លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា គឺជា​នាយក​រដ្ឋមន្ត្រី​គណបក្ស​ភឿ​ថៃ​ទី​២​ ដែល​ត្រូវ​បាន​តុលា​ការ​ធម្មនុញ្ញ​ថៃ​ពិឃាត​អាជីព​នយោបាយ​ចោល ក្រោយ​អង្គុយ​អ​សនៈ​នេះ​ បាន​ត្រឹម​រយៈពេល​១០​ខែ​១៥​ថ្ងៃ ។ លោកស្រី ផៃ​ថង​ថា​ន ដែល​បាន​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​ពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ បន្ត​ពី​លោក ស្រ៊ី​ថា ថា​វេ​ស៊ី​ន ដែល​អង្គុយ​បាន​អង្គុយ​កៅអី​នេះ ​បាន​ត្រឹម​១១​ខែ​២៣​ថ្ងៃ បាន​អស់សិទ្ធិ​តាំងពី​ថ្ងៃ​ដែល​ត្រូវ​តុលាការ​ធម្មនុញ្ញ​ព្យូ​រ​តំណែង កាល​ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ក៏​សម្រេច​ដក​តំណែង​លោកស្រី​តែ​ម្តង ។ តាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍​BBC លោកស្រី​ត្រូវ​បាន​តុលាការ​សម្រេច​ថា ខ្លឹមសារ​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដ៏​ចម្រូងចម្រាស់​របស់​លោកស្រី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា គឺជា​ការ​បំពាន​ក្រមសីលធម៌​ជា​មេដឹកនាំ​ថៃ ។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ​នយោបាយ​នៅ​ថៃ​នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ លោកស្រី ផៃ​ថង​ថា​ន ត្រូវ​បាន​គេ​ដឹង​ថា គឺជា​មេដឹកនាំ​ថៃ​ទី​៥ ដែល​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ថៃ​បញ្ចប់​តំណែង​ចាប់តាំងពី​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បញ្ចប់​តំណែង​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ​២០០៦ ធ្វើការ​តស៊ូ​ដើម្បី​អំណាច​ជា​បន្តបន្ទាប់​នៅ​ក្រៅប្រទេស​រហូត​បាន​វិល​មក​វិញ​កាលពី​ឆ្នាំ​២០២៣ ។ នៅ​ក្រោម​ស្រមោល​នៃ​អំណាច​លោក​ថា​ក់​ស៊ី​ន តុលាការ​ធម្មនុញ្ញ​ថៃ​បាន​បញ្ចប់​តំណែង​នាយក​រដ្ឋមន្ត្រី​ដែល​រួម​មាន លោក សា​ម៉ាក់ ស៊ុន​ដា​រ៉ា​វេ (Samak Sundaravej) ដែល​កាន់​តំណែង​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០០៨ ។ ក្រោយមក​គឺ​លោក ស៊ុម​ឆៃ វង្ស​សាវ៉ា​ត (Somchai Wongsawat) Read more

ចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់

នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ និងគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ព្រមទាំងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់។ សំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមបានរៀបរាប់យ៉ាងដូច្នេះថា៖ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ។ ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់។ សូមជំរាបថា តបតាមការអញ្ជើញរបស់លោក ស៊ី ជី នពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការ សហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា Read more

គ្រប់ទិដ្ឋភាពពិតនៃវិនាសកម្មបង្កលើកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជាថៃ ត្រូវបានលាតត្រដាងដល់ពិភពលោកបានឃើញ ខណៈដំណើរទស្សនកិច្ចអ្នកសារព័ត៌មានតំបន់អាស៊ីឈានដល់ទីបញ្ចប់

(ព្រះវិហារ-ឧត្តរមានជ័យ-បន្ទាយមានជ័យ)៖ សម្រាប់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងអ្នកសារព័ត៌មានកម្ពុជា ប្រមាណ៤០នាក់ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៣ គឺ៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ព្យសនកម្ម និងផលវិបាក ដែលបានកើតចេញពីជម្លោះព្រំដែនកម្ពុជាថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ ពិសេសនៅពេលបានអញ្ជើញដល់ទីតាំងផ្សេងៗដែលបានទទួលរងការវាយប្រហាររពីសំណាក់កងទ័ពថៃ ក្រុមអ្នកសារព័ត៌មានបានធ្វើកិច្ចសម្ភាសន៍ជាមួយ ព្រះសង្ឃ នាយកសាលា ប្រធានមណ្ឌលសុខភាព អាជ្ញាធរខេត្ត/ស្រុក អ្នកជំនាញ ព្រមទាំងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន តាមតំបន់ ដែលជាទីទួលសុវត្ថិភាពរៀបចំសម្រាប់ការពារពួកគេពីគ្រាប់កាំភ្លើង និងការវាយប្រហារណាមួយដែលអាចកើតឡើងទៀតពីសំណាក់កងទ័ពថៃ តាមបណ្តោយព្រំដែន។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានដឹកនាំក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ប្រាប់ថា ក្រុមអ្នកសារព័ត៌មានបានទៅដល់គោលដៅនីមួយៗ ក្នុងនោះមានតំបន់ជនភៀសសឹក ទីតាំងវត្តអារាម មណ្ឌលសុខភាព សាលារៀន ព្រមទាំងភូមិឋានប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះថ្នាក់ដោយសារការវាយប្រហារដោយគ្រាប់ផ្លោងធុនធ្ងន់របស់កងទ័ពថៃ ហើយបានផ្តិតយករូបភាពពិតនៃសោកនាដកម្ម ការបំផ្លិចបំផ្លាញ និងផលវិបាកដែលកើតចេញពីទង្វើអមនុស្សធម៌ទាំងនេះ។ ក្រុមអ្នកសារព័ត៌មានបានមើលឃើញដោយផ្ទាល់ភ្នែក នូវការវាយប្រហារ ដោយគ្រាប់ផ្លោង និងអាវុធធុនធ្ងន់របស់កងទ័ពថៃ ទាំងផ្លូវអាកាសដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងយន្តហោះ Gripen សម្រាប់ទម្លាក់គ្រាប់បែកMK84 ក៏ដូចជាការប្រើប្រាស់កាំភ្លើងធំ គ្រឿងសព្វាវុធធុនធ្ងន់ Read more

បំបែកសំណុំរឿងករណីឃាតកម្មស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកក្នុងសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣

លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥​ បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​ ហម​ ម៉េងសែ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង​ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់​ជួល​ ផ្លូវលេខ១៩៧៤​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ពីបទ «ឃាតកម្ម​ និងលួចមាន​ស្ថានទម្ងន់ទោសដោយសារ​ការ​ប្រព្រឹត្តិ​អំពេី​ហិង្សា»។ ជនដៃដល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកស៉ឹង សង្កាត់សំពៅពួន ក្រុងសំពៅពូន ខេត្តកណ្ដាល។ បច្ចុប្បន្នបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕

លោក ដូ​ណា​ល់​ ត្រាំ ថាចាប់ពី​ពេល​នេះ​តទៅ នឹង​យកចិត្តទុកដាក់​ជាមួយ​កម្ពុជា កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ នៃ​ប្រទេស​ទាំង​ពីរ

ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់​ប្រាប់​ថ្នាក់ដឹកនាំ​កម្ពុជា យ៉ាង​ដូច្នេះ​ថា ៖ ចាប់ពី​ពេល​នេះ​តទៅ យើង​អាច​ផ្តោត​ការ​យកចិត្តទុកដាក់​ជាមួយ​គ្នា លើ​ការ​កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ​របស់​យើង​ទាំង​ពីរ​” ។ យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ដូ ណា​ល់​ត្រាំ ផ្ញើ​ជូន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០២៥ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald J. Trump បាន​សរសេរ​ថា ៖ ខ្ញុំ​សូម​អរគុណ ចំពោះ​លិខិត​ដ៏​កក់ក្តៅ​របស់​ឯកឧត្តម និង​ជា​ពិសេស ការ​ស្នើ​រូប​ខ្ញុំ សម្រាប់​ពានរង្វាន់ ណូបែល​សន្តិភាព​។ ខ្ញុំ​មាន​កិត្តិយស​ក្រៃ​លែង ដែល​បាន​សន្ទនា​ជាមួយ​ឯកឧត្តម ដើម្បី​រួមចំណែក​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ ជាមួយ​ប្រទេស​ថៃ​។ ប្រទេស​កម្ពុជា មាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​យូរអង្វែង និង​សម្បូណ៌​បែប​។ ខ្ញុំ​ជឿជាក់​ថា ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​មួយ​រូប ដែល​ផ្តល់​តម្លៃ​លើ​ជីវិត​មនុស្ស និង​ស្រឡាញ់ សន្តិភាព​។ លិខិត​បាន​បញ្ជាក់​ថា ៖ “​ខ្ញុំ​ពិតជា​មាន​មោទនភាព ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​បាន​បញ្ចប់​នូវ​សោកនាដកម្ម នៃ​ជម្លោះ​ប្រដាប់​អាវុធ និង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​។ ចាប់ពី​ពេល​នេះ​តទៅ យើង​អាច​ផ្តោត​ការ​យកចិត្តទុកដាក់​ជាមួយ​គ្នា​លើ​ការ​កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ​របស់​យើង​ទាំង​ពីរ​” ៕