ចោរឆក់កាបូបគូដណ្ដឹងរបស់លោក Christ ដែលជា Vlogger ល្បីជួយផ្សាយពីសក្ដានុពលកម្ពុជា ត្រូវកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបានហើយ ក្រោយកើតហេតុប៉ុន្មានម៉ោង
ភ្នំពេញ៖ ជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ជនជាតិអាមេរិក ដែលជា Vlogger ល្បីឈ្មោះប្រើប្រាស់បណ្ដាញសង្គមជួយផ្សព្វផ្សាយរឿងល្អពីកម្ពុជានោះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានហើយនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ក្រោយកើតហេតុប៉ុន្មានម៉ោង។ បើតាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនដៃដល់ដែលឆក់កាបូបស្ដ្រីគូដណ្ដឹងលោក Christ កាលពីព្រឹកមិញ ត្រូវកម្លាំងជំនាញស្រាវជ្រាវតាមបង្ក្រាបបានហើយ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ជនដៃដល់ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយជាមុខសញ្ញាចាស់។ ស្ដ្រីជនរងគ្រោះឈ្មោះ Seara Colmenares មានសញ្ជាតិពីរ វេណេស៊ុយអេឡា និងអេស្ប៉ាញ។ នៅពេលឃាត់ខ្លួនជនសង្ស័យនគរបាលដកហូតបានឯកសារសំខាន់ៗ កាតធនាគារ លិខិតឆ្លងដែនអេស្ប៉ាញរបស់ស្ដ្រីរងគ្រោះ ប៉ុន្ដែបាត់លិខិតឆ្លងដែនវេណេស៊ុយអេឡា។ ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំបន្ដតាមនីតិវិធី។ លោក Christ ដែលមាន TikTok និង Facebook ឈ្មោះ «travelwithcris» និងមិត្តស្រី គឺជា Vlogger ដ៏ល្បីដូចគ្នា ត្រូវបានចោរឆក់កាបូប នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ ឯកសារ កាតធនាគារ ប៉ាស្ព័រ Read more