ឯកឧត្តម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រខ្វះទីជម្រក និងពិការភ្នែក រស់នៅភូមិព្រៃវែងឃុំគំរូ ស្រុកថ្មពួក
បន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រខ្វះទីជម្រក និងពិការភ្នែក រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក។ លោក ធូ សុីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ឱ្យដឹងថា ក្រុមប្រតិបត្តិសាខាសហការជាមួយក្រុមអនុសាខាកាកបាទក្រហមស្រុកថ្មពួក បានចុះធ្វើការប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ វែង សុឺន ភេទប្រុស អាយុ ៦២ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ខ្វង ភាត អាយុ ៤៥ឆ្នាំ ជាលទ្ធផលគ្រួសារនេះរស់នៅក្នុងសភាពក្រីក្រ និងពិការភ្នែកទាំងឪពុក និងកូនប្រុសទាំង ៣នាក់ មុខរបរមិនពិតប្រាកដ គឺប្រពន្ធជាអ្នកដើរស៊ីឈ្នួលគេយកមកផ្គត់ផ្គង់គ្រួសារ ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន ៥នាក់ ស្រី ១នាក់ ដោយពិនិត្យឃើញថាគ្រួសារនេះមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌដែលសាខាកំណត់ គឺជាគ្រួសារក្រីក្រ និងពិការភ្នែករស់នៅអចិន្ត្រៃយ៍ក្នុងភូមិ និងមានដីកម្មសិទ្ធិផ្ទាល់ខ្លួនទំហំ ៨ម៉ែត្រ គុណ ៣០ម៉ែត្រ សម្រាប់សង់លំនៅដ្ឋានបាន និងមានការយល់ព្រមពី គណៈកម្មាធិការសាខា មន្ត្រីសាខាបានសហការចាប់ផ្ដើមរកជាងដើម្បីសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ៧ម៉ែត្រ កម្ពស់ ៣.៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី Read more










