កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាមាននូវសារធាតុអ៊ុយរ៉ានីញ៉ូមសរុបប្រហែល ២តោន

កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាមាននូវសារធាតុអ៊ុយរ៉ានីញ៉ូមសរុបប្រហែល ២តោន ដែលអាចចម្រាញ់ផលិតអាវុធនុយក្លេអ៊ែរបាន បើទោះបីជាបានទទួលរងនូវការដាក់ទណ្ឌកម្មអស់ជាច្រើនឆ្នាំមកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។  ជាយូរមកហើយ កូរ៉េខាងជើងត្រូវគេជឿថា មានសារធាតុអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ក្នុងកម្រិតខ្ពស់ ក្នុងបរិមាណដ៏ច្រើនមួយ ខណៈវាជាវត្ថុធាតុដ៏សំខាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។ តាមការបញ្ជាក់ដ៏កម្រជាសាធារណៈនេះ ទីក្រុងសេអ៊ូលបាននិយាយថា បណ្តាញស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានវាយតម្លៃថា នាពេលបច្ចុប្បន្នទីក្រុងព្យុងយ៉ាង បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាង ៩០ភាគរយ គឺមានប្រហែល ២ ០០០ គីឡូក្រាម ខណៈបរិមាណនេះវាគ្រប់គ្រាន់ក្នុងការផលិតអាវុធនុយក្លេអ៊ែរបានយ៉ាងច្រើន។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងកាលពីឆ្នាំ២០០៦ ហើយនិងកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់អង្គការសហប្រជាជាតិសម្រាប់កម្មវិធីអភិវឌ្ឈសព្វាវុធ ដែលត្រូវបានហាមឃាត់នេះ៕

សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧

នាព្រឹកថ្ងៃសុក្រ ទី២៦ កញ្ញា ២០២៥ សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ ៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។ ៧-បញ្ហាផ្សេងៗ

ពលរដ្ឋជិត១០ម៉ឺននាក់បានទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ រយៈពេល៦ថ្ងៃក្នុងឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

ក្នុងរយៈពេល ៦ថ្ងៃ នៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានប្រជាពលរដ្ឋប្រមាណជិត១០ ម៉ឺននាក់បានទទួលការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។ លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី២៥ កញ្ញានេះថា៖ រយៈពេល ៦ថ្ងៃ មានប្រជាពលរដ្ឋសរុបចំនួន ៩២.៥២១នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ។ បើធៀបនឹងរដូវភ្ជុំឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៧១.៣៦០នាក់ គឺឆ្នាំនេះ កើនឡើងប្រមាណ ៣០%។ លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ អ្វីដែលល្អថែមទៀតនោះ គឺប្រជាពលរដ្ឋដែលជិះរថយន្តក្រុងមានសុវត្ថិភាពល្អ មិនមានគ្រោះថ្នាក់ចរាចរនោះទេ ពោលគឺសុវត្ថិភាព១០០ ភាគ រយ។ប្រជាពលរដ្ឋដែលនាំគ្នាជិះ រថយន្តក្រុងសាធារណៈចំណេញថវិកាផ្ទាល់ខ្លួនម្នាក់ៗប្រមាណ៨ ម៉ឺនរៀលឬ២០ដុល្លារអាមេរិកដោយមិនបានចំណាយដល់ការធ្វើដំណើរដោយរថយន្តឈ្នួលរបស់ក្រុមហ៊ុនឯកជន។ ពីមួយឆ្នាំទៅមួយឆ្នាំប្រជាពល រដ្ឋ ក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅ លេងស្រុកកំណើតជួបជុំបងប្អូន ក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរជាដើមនេះ មានកំណើនកើនឡើងជា លំដាប់។ ការកើនឡើងពីចំនួនអ្នកជិះរថយន្តក្រុងសាធារណៈនេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋា ភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ Read more

ឃុំចំនួន៣ ភូមិចំនួន១៦ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តរតនគិរី ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ពីស្ថានភាព និងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងភូមិសាស្ត្រ ស្រុកលំផាត់។ ការជន់លិចនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទន្លេស្រែពកហក់ឡើងលិច ភូមិដ្ឋាន ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ បន្តសហការគ្នា ធ្វើការវាយតម្លៃការខូចខាតឲ្យបានច្បាស់លាស់ និងរៀបចំផែនការជាក់លាក់ ដើម្បីជាវិធានការជួយប្រជាពលរដ្ឋ ក៏ដូចជាការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងស្រោចស្រពឱ្យបានទាន់ពេល។ ព្រមទាំងបន្តពង្រឹងការប្រុងប្រយ័ត្ន និងត្រៀមឆ្លើយតបជាប្រចាំ ពិសេសតំបន់ងាយរងជន់លិច។ ផលប៉ះពាល់ដោយសារទឹកជំនន់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

លំនៅឋានប្រជាពលរដ្ឋ ៣៦៧១ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៣ ៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុក ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើឱ្យអស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតដោយសារជំនន់ទឹកភ្លៀងឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច៕

មហាជនរិះគន់ រោងចក្រផលិតបារីមួយកន្លែងបញ្ចេញក្លិនស្អុយរាលដាល តាមផ្លូវក្រវាត់ក្រុងទី៣ ជិតព្រលានយន្តហោះថ្មី

ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរជាច្រើនបានបង្ហាញការព្រួយបារម្ភ និងរិះគន់ ពាក់ព័ន្ធនឹងក្លិនស្អុយដែលបន្តឆ្លងរាលពីរោងចក្រផលិតបារីមួយកន្លែង ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្លិននេះត្រូវបានអះអាងថា ឆ្លងរាលពេញផ្លូវក្រវាត់ក្រុងទី៣ ដែលជាផ្លូវសំខាន់ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិថ្មី។ តាមការបញ្ជាក់របស់ប្រជាពលរដ្ឋក្នុងតំបន់ ក្លិនឆ្អើមស្អុយដែលបន្តចេញពីរោងចក្រនេះ បានបង្កឱ្យមានការមិនស្រួលដកដង្ហើម និងប៉ះពាល់ដល់សុខភាពជាបន្តបន្ទាប់។ ពួកគាត់បានលើកឡើងថា ក្លិនរំខាននោះក៏អាចប៉ះពាល់ដល់ទស្សនភាព និងអារម្មណ៍របស់ភ្ញៀវបរទេស និងទេសចរណ៍ ដែលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវនេះដែរ។ ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា៖ “ផ្លូវក្រវាត់ក្រុងទី៣ ជាប្រព័ន្ធដឹកជញ្ជូនសំខាន់ សម្រាប់ភ្ញៀវទេសចរនិងអន្តរជាតិដែលចូលមកប្រទេសតាមព្រលានយន្តហោះថ្មី។ ក្លិនបែបនេះអាចប៉ះពាល់ដល់រូបភាពរបស់ខេត្ត និងប្រទេស។” ក្នុងបរិបទដែលរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍន៍សេវាទេសចរណ៍ និងលើកកម្ពស់ភាពទាក់ទាញរបស់ព្រលានយន្តហោះអន្តរជាតិថ្មី ការរីករាលដាលក្លិនស្អុយនេះ ត្រូវបានប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចូលរួមចាត់វិធានការជាបន្ទាន់។ ប្រជាពលរដ្ឋបានស្នើសុំឲ្យ អភិបាលខេត្តកណ្ដាល និងស្នងការខេត្ត ចុះត្រួតពិនិត្យរោងចក្រនេះ ដើម្បីវាយតម្លៃប្រភពក្លិន និងទាមទារឲ្យអនុវត្តវិធានការកាត់បន្ថយការបំពុល។ ជាពិសេស ប្រសិនបើមានការបំពានច្បាប់ សូមឲ្យអាជ្ញាធរចាត់វិធានតាមបទប្បញ្ញត្តិ ដើម្បីការពារសុខភាពសាធារណៈ និងថែរក្សាបរិយាកាសស្អាតជាអត្តសញ្ញាណរបស់ខេត្តកណ្ដាល ។ ចំពោះ លោក អ៊ួច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង នឹងមន្ត្រីពាក់ព័ន្ធ តើបានជ្រាប ពីអាជីវកម្មផលិតបារី បញ្ចេញក្លិនស្អុយខាងលើ ឬទេ ?  អ្នកសារព័ត៌មានយើងមិនមានសេចក្តីអធិប្បាយ ព្រោះមិនមានលេខទំនាក់ទំនង ៕ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន Read more

សម្តេច ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនិងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញសួរសុខទុក្ខ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។  ស្ថានភាពនៅតំបន់ភូមិព្រៃចាន់ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា នេះ បន្តមានភាពស្ងប់ស្ងាត់ល្អ។ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងព្រះសង្ឃ បន្តមកមើលទីតាំង និងនាំយកនូវអំណោយមានជា ភេសជ្ជៈ អាហារសម្រន់ផ្សេងៗ ជូនដល់កងទ័ព និងពលរដ្ឋនៅទីនោះ។ គួររំឭកថា ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១៩គ្រួសារ ត្រូវយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋាន និងដីចម្ការ បន្ទាប់ពីកម្លាំងយោធាថៃ បានចូលឈ្លានពានដោយការរាយបន្លាលួស នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅក្រោយ១ថ្ងៃនៅភូមិជោគជ័យ(នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥)។ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងយោធាថៃ ប្រដាប់ដោយខែលការពារខ្លួន និងបានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសំឡេងខ្លាំងៗ បានព្យាយាមរាយលួសបន្លាម្ដងទៀតនៅភូមិព្រៃចាន់ ប៉ុន្តែត្រូវបានរារាំងដោយប្រជាពលរដ្ឋកម្ពុជានៅតំបន់នោះ ដោយមានការតតាំងគ្នា រហូតយោធាថៃបង្ក្រាបមកលើប្រជាពលរដ្ឋកម្ពុជាដែលគ្មានអាវុធ Read more

​សម​រាត្រី ឬ​ព្រះអាទិត្យ​រះចំ​កំពូល​ប្រាសាទអង្គរវត្ត​ ទាក់ទាញ​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ៤ម៉ឺន​នាក់

បើ​តាម​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​ថា «​សម​រាត្រី​» ឬ​ព្រះអាទិត្យ​រះចំ​កំពូល​ប្រាសាទអង្គរវត្ត​នា​រដូវវស្សា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១-២៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បាន​ទាក់ទាញ​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​៣៦៣០០​នាក់ ទោះ​ព្រឹត្តិការណ៍​លើក​នេះ​មិនឃើញ​ពន្លឺព្រះអាទិត្យ​ច្បាស់ ដោយសារ​អាកាសធាតុ​មិនល្អ​ក៏​ដោយ ។ នេះបើយោងតាមផេកមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបានផ្សាយនាព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ។ លោក សេង សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ប្រមាណ​៣៦ ៣០០​នាក់​ខាងលើ មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ ២៥៧៦​នាក់ និង​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​៣៣ ៧៤០​នាក់ ។ លោក សេង សុធា​រ៉ា បានឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​សម​រាត្រី​ឆ្នាំ​នេះ មិនឃើញ​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ ច្បាស់​ក្ដី ប៉ុន្តែ​អ្នកទេសចរ​បង្ហាញ​ការ​ពេញចិត្ត និង​សប្បាយ​រីករាយ ចំពោះ​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ ដែល​នៅ​លើ​ពិភពលោក​មិន​អាច​ប្រៀបផ្ទឹម​បានជា​មួយ​វប្បធម៌​របស់​ខ្មែរ ។ ពួក​គាត់​មាន​មោទនភាព​ដែល​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​កុះករ​បាន​មក​ទស្សនា​ព្រឹត្តិការណ៍​សម​រាត្រី​នេះ ខ្លះ​បាន​អង្គុយ​រង់ចាំ​នៅ​បរិវេណ​ច្រាំង​ក​សិន្ធុ​ខាង​មុខ​ប្រាសាទ ខ្លះ​ចូល​មក​អង្គុយ​ត្រៀបត្រា​នៅ​បណ្ណាល័យ និង​ខ្លះ​ទៀត​ឈរ​រង់ចាំ​នៅ​លើរាន​ហាល ក្បែរ​ស្រះ​ទឹក​ខាងជើង និង​ខាងត្បូង​នៃ​ប្រាសាទ ដើម្បី​ទស្សនា​ទិដ្ឋភាព និង​ផ្ដិត​យក​រូបភាព​ដ៏​អស្ចារ្យ​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្ត ៕

ទឹកជំនន់កំពុងវាយប្រហារខេត្តថៃចំនួន១៦ ប៉ះពាល់ប្រជាជនជាង ២៥ម៉ឺននាក់

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ (DDPM) បានរាយការណ៍កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥ ថា ទឹកជំនន់នៅតែបន្តវាយប្រហារខេត្តចំនួន ១៦ ហើយបានប៉ះពាល់ដល់ប្រជាជនជាង ២៥ម៉ឺននាក់។ ក្នុងចំណោមនេះ មានអ្នកស្លាប់ចំនួន ៤ នាក់ នៅខេត្តភេតឆាប៊ុន (Phetchabun), ភីឈីត (Phichit) និងអាយុធ្យា (Ayutthaya)។ តាមរបាយការណ៍ បច្ចុប្បន្នស្រុកចំនួន ៦៣ ឃុំចំនួន ៣៧២ និងភូមិជាង ២,០០០ ត្រូវបានទឹកជំនន់លិចធ្ងន់ធ្ងរ។ ទឹកដែលហូរចេញពីទំនប់ចៅប្រាយ៉ា (Chao Phraya) បានបណ្តាលឲ្យមានទឹកជំនន់នៅក្នុងខេត្តភាគកណ្តាលចំនួន ៨ រួមមាន៖ ឧទ័យធានី (Uthai Thani), សិងបុរី (Sing Buri), អាងថុង (Ang Thong), ស៊ុផានបុរី (Suphan Buri), អាយុធ្យា (Ayutthaya), បទុមធានី (Pathum Thani) និងនគរបទុម (Nakhon Pathom)។ តំបន់ទាំងនេះបានប៉ះពាល់ដល់ប្រជាជនជាង ១៨ម៉ឺននាក់ ក្នុងចំណោមជាង ៥៦,០០០ Read more

សមត្ថកិច្ច ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ៣នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស

កម្លាំងនគបាលខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេស អាវុធហត្ថខេត្តតាកែវ និងនគបាលខេត្តតាកែវ បានអនុវត្តប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ ក្នុងករណីឃាតកម្មបាញ់ប្រហារដែលបណ្តាលឲ្យស្លាប់ ៣ នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត។ តាមសេចក្តីរាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថបានចាប់ខ្លួនលោក វសេនីយ៍ត្រី អ៊ុំ វុទ្ធី មន្ត្រីយោធា ចំណុះក្រសួងការពារជាតិ នៅស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគេចខ្លួនពីទីកន្លែងកើតហេតុ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងនាំយកជនសង្ស័យមកសាកសួរតាមនិតិវិធី។ សូមបញ្ជាក់ផងដែរ ករណីឃាតកម្មបាញ់ប្រហារ កើតឡើងនៅវេលាម៉ោងប្រហែល ៨យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ក្រោមជម្លោះផ្ទាល់ខ្លួន និងគំនុំចាស់ៗ ជនសង្ស័យបានប្រើអាវុធបាញ់ប្រហារលើមនុស្សមួយគ្រួសារ បណ្តាលឲ្យស្លាប់ភ្លាមៗ ៣នាក់ និងរងរបួសធ្ងន់ ១នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ។ ប្រភពមួយបានឲ្យដឹងថា ប្រពន្ធជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចយកមកសួរសំណួរ ដើម្បីបង្កើតសំណុំរឿងបញ្ជូនទៅតុលាការដែរ។ សមត្ថកិច្ចបន្តស៊ើបអង្កេត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។