រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីដាស់ស្មារតីពលរដ្ឋឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ និងរបៀបពន្លត់អគ្គិភ័យ
បាត់ដំបង៖ នាថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ប្រារព្ធធ្វើឡើងនៅនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ទិវានេះធ្វើឡើងដើម្បីពញាក់អារម្មណ៍ ដាស់ស្មារតីដល់ប្រជាពលរដ្ឋទូទៅឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ របៀបពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍កើតឡើង។ យើងត្រូវចងចាំថាអគ្គិភ័យ គឺជាការគ្រោះថ្នាក់ដ៏សាហាវមួយដែលអាច បំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋគ្រប់ពេលបើសិនយើងមានការធ្វេសប្រហែស ឬគ្មានការ ប្រុងប្រយ័ត្នដូចពាក្យចាស់បុរាណបានពោលថា “ស៊ូលិចទូកកុំឱ្យមានភ្លើងឆេះផ្ទះ” ពាក្យនេះចង់គូសបញ្ជាក់ ន័យថាគ្រោះថ្នាក់អគ្គិភ័យជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគ្រោះលិចទូក ដោយហេតុថាវាមិនត្រឹមតែឆេះនូវទ្រព្យសម្បត្តិ ដែលខំរកស៊ី សន្សំទុកពីយូរឆ្នាំមកហើយនោះទេ ថែមទាំងឆក់យកនូវអាយុជីវិតសមាជិកគ្រួសារក្នុងភាពរន្ធត់ និងសោកសង្វេគជាខ្លាំង។ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដោយស្មោះស្ម័គ្របំផុតចំពោះមន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យដែលកន្លងមកនេះបាន ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ទោះជាត្រូវប្រឈមនឹងឧបសគ្គ គ្រោះថ្នាក់យ៉ាងណាក៏ដោយ បងប្អូនបាន ពុះពារពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបាននូវការកោតសសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី។ ឯកឧត្តម Read more