ពលករខ្មែរប្រមាណ៨ម៉ឺននាក់ត្រៀមត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ធ្វើឱ្យចំនួនពលករចូលតាមច្រកនេះកើនឡើងជាង៥០ម៉ឺននាក់

នៅព្រឹកថ្ងៃទី០៦ ខែសីហានេះ មានពលករខ្មែរប្រមាណ៨ម៉ឺននាក់ទៀត ត្រៀមត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ធ្វើឱ្យចំនួនពលករចូលតាមច្រកនេះបានកើនឡើងជាង៥០ម៉ឺននាក់ហើយ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថាតាមព័ត៌មានបឋម ត្រឹមព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ មានពលករខ្មែរប្រមាណ៨ម៉ឺននាក់បន្ថែមទៀត ត្រៀមវិលចូលប្រទេសវិញតាមច្រកអន្តរជាតិដូង ខណៈម្សឹលមិញមានពលករចូលតាមច្រកនេះជាង១០ម៉ឺននាក់។ បើតាមរបាយការណ៍ដែលផ្តល់ដោយលោក សឿម ប៊ុន រិទ្ធ អភិបាលរងខេត្តបាត់ដំបងថា គិតចាប់ពីក្រោយផ្ទុះសង្គ្រាមរវាងកងទ័ពកម្ពុជាថៃ ដែលបង្កឡើងដោយទាហានថៃមុននោះ គឺចាប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥ ដល់០៥ខែសីហា ពោលគឺរយៈពេល១២ថ្ងៃ មានចំនួនប្រជាពលរដ្ឋ និងពលករខ្មែរដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ វិលត្រឡប់មកប្រទេសវិញ ចំនួនជាង ៤៥ម៉ឺននាក់ ។ តួលេខនេះបើបូកថ្ងៃទី០៦សីហា ចំនួន៨ម៉ឺននាក់ទៀត គឺកើនជាង៥០ម៉ឺននាក់ ។ សូមបញ្ជាក់ថាបើតាមក្រសួងការងារ ការវិលត្រឡប់មកមាតុប្រទេសវិញ របស់ប្រជាពលករខ្មែរពីថៃ ចាប់ពីថ្ងៃទី៨ មិថុនា មកដល់ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មានចំនួនសរុប ៦៧០ ៨៣៩ នាក់ ៕

ម៉ាឡេស៊ីបានប្រើប្រព័ន្ធផ្កាយរណប ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Datuk Seri Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បាននិយាយថា ” យើងមានផ្កាយរណបតាមឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយភាគីទាំងពីរបានយល់ស្របគ្នាថា អនុព័ន្ធយោធាម៉ាឡេស៊ី រួមជាមួយអនុព័ន្ធយោធាពីប្រទេសដទៃទៀតនៅអាស៊ាន នឹងខិតខំរួមគ្នាលើការតាមឃ្លាំមើលពីចម្ងាយ ដើម្បីធានាឱ្យបទឈប់បាញ់មានប្រសិទ្ធិភាព ” ។ ការលើកឡើងរបស់ឯកឧត្តម គឺធ្វើឡើងតបទៅនឹងសំនួររបស់ សមាជិកសភា Rodiyah Sapiee ដែលចង់ដឹងពីតួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួល ការចរចាសន្តិភាព និងបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ នៅអំឡុងកិច្ចប្រជុំសភា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Bernama News របស់ម៉ាឡេស៊ី ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម Datuk Seri Anwar Ibrahim បាននិយាយថា ” ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ត្រូវគេរំពឹងថា នឹងអាចដោះស្រាយបាន។ យើងសង្ឃឹមថា ចំណុចរួមជាច្រើន ក្រោមការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី អាចសម្រេចបាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ យើងប្រាថ្នាឱ្យមានមតិជាឯកច្ឆន្ទនិងដំណោះស្រាយរួមមួយ ដោយសារតែបញ្ហានេះ មិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិត្យានុភាពរបស់អាស៊ានផងដែរ ’’។ ឯកឧត្តម Anwar Read more

បែកធ្លាយផែនការសម្ងាត់របស់ថៃ៖ គ្រោងប្រើយន្តហោះ AT-6 ធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

ប្រភពចារកម្មបរទេសផ្លូវការមួយដែលអាចជឿទុកចិត្តបានលាតត្រដាងពីផែនការដ៏គ្រោះថ្នាក់និងសម្ងាត់របស់ថៃ ក្នុងការប្រើប្រាស់យន្តហោះ AT-6 TH light attack ដែលបំពាក់ដោយគ្រាប់បែកទំនើបដើម្បីធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យោងតាមការយកការណ៍បាន ថៃជ្រើសរើសយន្តហោះ AT-6 ដែលមានល្បឿនយឺតជាងយន្តហោះ F-16 ដើម្បីងាយស្រួលវាយប្រហារគោលដៅច្បាស់លាស់ ខណៈប្រើប្រាស់គ្រាប់បែកនាំផ្លូវដោយ GPS ផលិតពីប្រទេសកូរ៉េ ដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការទម្លាក់ចំទីតាំងជាក់លាក់។ តាមរបាយការណ៍ ថៃបានទទួលយន្តហោះចំនួន ៨ គ្រឿង និងគ្រាប់ចំនួន ២០០ គ្រាប់ ព្រមទាំងយន្តហោះ ៤ គ្រឿងផ្សេងទៀតកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។ ផែនការរបស់កងទ័ពអាកាសថៃ គឺនឹងធ្វើការសាកល្បងប្រសិទ្ធភាពរបស់យន្តហោះនេះនៅភ្នំទ្រព្យសិន។ ប្រសិនបើការវាយលុកយកតំបន់ព្រំដែនទាំង ៨ មិនអាចសម្រេចបាន ថៃនឹងប្រើប្រាស់យន្តហោះ AT-6 TH នេះ ហោះចេញពីខេត្តត្រាត ដើម្បីគេចវេះពីការយកចិត្តទុកដាក់របស់កងកម្លាំងការពារដែនសមុទ្រកម្ពុជា។ បន្ទាប់មក ពួកគេនឹងរង់ចាំទទួលព័ត៌មានពីចារកម្មសម្ងាត់ក្នុងប្រទេសកម្ពុជា ដើម្បីកំណត់ទីតាំងលំនៅឋានរបស់សម្ដេចទាំងពីរ ហើយនឹងប្រើឱកាសនោះ ដើម្បីបាញ់គ្រាប់បែកធ្វើឃាតឲ្យបានសម្រេចតែម្ដង។

ព្រះមហាក្សត្រ ប្រគល់​សិទ្ធិដល់សម្តេច ហ៊ុន សែន ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីដោះស្រាយកិច្ចការជាតិ

ព្រះមហាក្សត្របានចេញព្រះរាជសារនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលការប្រគល់​ភារកិច្ច​នេះ​ ជូនសម្តេចទាំងពីរនេះ គឺធ្វើឡើង​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរំលោភបំពាន និង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​លើ​បូរណភាព​ទឹកដី ​ពី​សំណាក់​យោធា​ថៃ​។​ ក្នុង​ព្រះរាជសារ​នោះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​យ៉ាងដូច្នេះថា ៖« ដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ​ខ្ញុំ​សូម​ប្រគល់​សិទ្ធិ​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​កិច្ចការ​កងទ័ព កិច្ចការ​ការពារជាតិ កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ និង​កិច្ច​ការការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ ព្រះមហាក្សត្រ​ ក៏បាន​សម្តែង​នូវ​ការ​កោតស្ញប់ស្ញែង និង​កោតសរសើរ​យ៉ាង​ក្រៃលែង ​ចំពោះ​វីរភាព​ដ៏​អង់អាច​ ក្លាហាន ​របស់​វីរ​យុទ្ធជន​កម្ពុជា​គ្រប់រូប ដែល​បាន​ប្រយុទ្ធ​តស៊ូ​ការពារជាតិ ការពារទឹកដី និងការពារប្រជាជន​។ ជាមួយគ្នានេះ ព្រះជាម្ចាស់ជីវិតតម្កល់លើត្បូង ​​ក៏បាន​សរសើរ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ដែល​បាន​រួបរួម​ជា​កម្លាំង​សាមគ្គី​ជាតិ​យ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ក្រោម​ការដឹកនាំ​​រប​ស់រាជ​រដ្ឋាភិបាល។  កន្លងមក កាសែតថៃមួយចំនួនបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក ថាសម្តេច ហ៊ុន សែន​ ធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការលើកឡើងរបស់អ្នកទាំងនោះ ក៏ព្រោះតែឃើញ សម្តេច ចូលរួមបញ្ជាកងទ័ពក្នុងការប្រយុទ្ធប្រឆាំងពីឈ្លានពានរបស់យោថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ «មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្រាប់ការបញ្ជាកងទ័ពសូមមើល Read more

ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជាបំពានបទឈប់​បាញ់

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០២៥​លើក​ឡើង​ថា​ចំពោះ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​ម្តង​ហើយ​ម្តងទៀត​របស់​ភាគី​ថៃ​លើ​បូរណភាព​ទឹកដី​កម្ពុជា និង​រំលោភ​បទ​ឈប់​បាញ់​។ អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១១ ព្រឹក​នេះ ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ថែម​ទាំង​បាន​រាយ​បន្លា​លួស បើ​ទោះបីជា​ត្រូវ​បាន​ហាមឃាត់​យ៉ាង​ខ្លាំង​ពី​សំណាក់​កងកម្លាំង​របស់​យើង​យ៉ាងណា​ក៏​ដោយ​។ គួរ​រំលឹក​ផង​ដែរ​ថា កម្ពុជា​ទើបតែ​បាន​រៀបចំ​ឱ្យ​មានដំណើរ​កិច្ច​របស់​អនុព័ន្ធយោធា​បរទេស​ប្រចាំ​នៅ​កម្ពុជា ទៅ​កាន់​ទីកន្លែង​ទាំងនោះ កាលពី​ថ្ងៃ​ទី​៣0​ខែកក្កដា ឆ្នាំ​២០២៥ ដែល​នេះ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា វា​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។ លោក​ជំទាវ ម៉ា​លី សុជាតា​បាន​បញ្ជាក់​ថា​៖ «ទ​ង្វើ​នេះ​គឺជា​ការ​រំលោភ​ដល់​បទ​ឈប់​បាញ់​យ៉ាង​គឃ្លើន និង​បាន​បង្ក​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សន្តិភាព និង​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​តំបន់​ទាំងមូល»​ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បាន​អះអាង​ថា កម្ពុជា​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រទេស​ដៃគូ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ឱ្យ​សម្រេច​បាន​បទ​ឈប់​បាញ់​ដ៏​លំបាក​មួយ​នេះ​, ហើយ​សុទ្ធតែ​មាន​បំណង​ចង់​ឃើញ​បទ​ឈប់​បាញ់​មួយ​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ពេញលេញ និង​ប្រកប​ប្រសិទ្ធភាព​, ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​ទ​ង្វើ​ឈ្លានពាន​របស់​ខ្លួន​ជា​បន្ទាន់ និង​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​អន្តរជាតិ ជា​ពិសេស​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​៕ ​

ពលករខ្មែរជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកំរៀង ខេត្តបាត់ដំបង

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរ សរុបជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសនៃការដឹកនាំក្រុមការងារ ក្នុងខេត្តបាត់ដំបង ចុះពិនិត្យមើលស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងការរង់ចាំទទួលប្រជាពលករខ្មែរ ដែលបានចាកចេញពីប្រទេសថៃ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នេះ ។ ការវិលត្រឡប់របស់ពលករខ្មែរជាបន្តបន្ទាប់នេះ ដោយបានទទួលការយកចិត្តទុកដាក់ខ្ពស់ពី រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងារ មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា អាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងកងកម្លាំងរបស់កម្ពុជា តាមរយៈការជួយសម្របសម្រួលជញ្ជូនឥវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ការផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗទៀត ពិសេសតាមបណ្ដាខេត្តនីមួយៗបានរៀបចំរថយន្តមកទទួលដឹកជញ្ជូនប្រជាពលករឱ្យត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញនៅតាមបណ្តាខេត្តនានា ប្រកបដោយសុវត្ថិភាព ។ លោក អភិបាលខេត្តបាត់ដំបង បានបង្ហាញថា ក្នុងដំណាក់កាលដ៏លំបាកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានខិតខំយកចិត្តទុកខ្លាំងណាស់ ដោយធ្វើយ៉ាងណាឱ្យពលករខ្មែរវិលចូលប្រទេសវិញ ប្រកបដោយភាពសុខស្រួល ។ លោក សុខ Read more

ខ្មែរកាណាដាជាង៥០០នាក់ ធ្វើបាតុកម្មប្រឆាំងនឹងចោរសៀមឈ្លានពានលើទឹកដីខ្មែរ

សកម្មភាពមហាបាតុកម្មខ្មែរកាណាដា ខ្មែរម៉ុងរេអាល់ ខ្មែរតូរ៉ុនតូ និងខ្មែរអូតាវ៉ា ព្រមទាំងខ្មែរដែលមកពីបណ្តាខេត្តផ្សេងមួយចំនួនទៀត បានមកជួបជុំគ្នានៅទីក្រុងអូតាវ៉ា ប្រមាណជាង៥០០នាក់ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងចោរសៀមឈ្លានពានលើទឹកដីខ្មែរ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ នេះជាលើកទី១ហើយដែលខ្មែររួបរួមគ្នាធ្វើមហាបាតុកម្មប្រឆាំងចោរសៀម ដែល មកពីគ្រប់តំបន់ មិនប្រកាន់និន្នាការគណបក្សនយោបាយណាទាំងអស់ ក្នុងគោលបំណងតែមួយ គឺជាតិខ្មែរតែមួយមិនថារស់នៅទីណា តែងតែបារម្ភយកចិត្តទុកដាក់ជានិច្ចចំពោះប្រទេសជាតិដែលជាស្រុកកំណើត។ ក្បួនបាតុកម្មបានជួបជុំគ្នានៅ ក្រសួងកិច្ចការបរទេសកាណាដា និងដង្ហែរបាតុកម្មឆ្ពោះទៅកាន់វិមានរដ្ឋសភាកាណាដា ដើម្បីសម្តែងមតិ និងប្រគល់ញត្តិទៅរដ្ឋាភិបាលកាណាដា ដើម្បីបញ្ឈប់ការឈ្លានពានរបស់សៀមមកលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងរកសន្តិភាពដល់ប្រទេសខ្មែរតូចតែមានបេះដូងធំ និងថែរក្សាសម្បត្តិបេតិភណ្ឌពិភលោកដែលត្រូវបានថៃព្យាយាមបំផ្លិចបំផ្លាញ។ ចុងបញ្ចប់ក៏សូមថ្លែងដល់អាជ្ញាធរប៉ូលិសទីក្រុងអូតាវ៉ាដែលបានជួយសម្របសម្រួលដល់ក្បួនបាតុកម្មយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕

ឯកឧត្តម ប៉ែន បូណា ៖ មានការបន្លំបង្កើតហ្វេសប៊ុកដាក់ឈ្មោះនិងសរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមមានការក្លែងបន្លំគណនីជាច្រើនដោយប្រើប្រាស់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរនោះទេ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»  នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា ថ្លែងថា ការក្លែងបន្លំនេះ គឺជាកលល្បិចថ្មីមួយទៀតដែលពួកគេប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរ ក្នុងគោលបំណងបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ខ្មែរ ។ ដូច្នេះពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា កុំចាញ់ល្បិចកលទាំងនេះឲ្យសោះ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ឥឡូវនេះ មានការក្លែងបន្លំគណនេយ្យហ្វេសប៊ុកជាច្រើន ដោយគេបានប្រើប្រាស់ឈ្មោះខ្មែរ ប៉ុន្តែអ្នកដែលបង្កើត និងអ្នកប្រើប្រាស់គណនេយ្យទាំងនោះមិនមែនជាខ្មែរទេ ។ នេះគឺ ជាកលល្បិចថ្មីមួយទៀត” ។ ឯកឧត្តម ប៉ែន បូណាក៏បានផ្តាំទៅប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសត្រូវរួម គ្នាជាធ្លុងមួយបង្កើតជាខឿនការពារបូរណភាព ទឹកដី និងការពារសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរទាំងមូល ។ សូមបញ្ជាក់ថា ក្រោយកងទ័ពកម្ពុជា-ថៃបានផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃទី២៤ ខែកក្កដា ហើយរហូតមានកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាននារាត្រីថ្ងៃទី២៨ ខែកក្កដាមក ឃើញមានការបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយជាច្រើន ដោយប្រើពាក្យសម្តីមិនសមរម្យលើបូរណភាពទឹកដីខ្មែរពីសំណាក់ភាគីថៃ ៕

ឯកឧត្តម ប្រាក់ សុខុន ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអគ្គរដ្ឋទូត ឯកអគ្គរាជទូត និងមន្ត្រីទូតចំនួន១៥ប្រទេសប្រចាំកម្ពុជា ចុះទៅពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។ ទីតាំងដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដឹកនាំមន្ត្រីការទូតចុះត្រួតពិនិត្យនេះស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទិសនៃសមរភូមិប្រយុទ្ធរយៈពេល៥ថ្ងៃ ដែលក្នុងនោះ មានប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូនជាដើម។ ប្រមុខការទូតកម្ពុជា បាននាំមន្ត្រីទូតទាំងអស់ទៅពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 ដែលមិនផ្ទុះក្នុងលំនៅឋានប្រជាពលរដ្ឋ ហើយបន្តដឹកនាំមន្ត្រីទូតចុះពិនិត្យមើលទីតាំង វត្តតាមាន់សែនជ័យ ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកលើវត្តនេះ បណ្តាលឱ្យលោកតាអាចារ្យម្នាក់ស្លាប់ និងមានជនស៊ីវិលមួយចំនួនរងរបួស និងខូចខាតយ៉ាងដំណំ។ បន្ថែមទីនេះ គណៈប្រតិភូអន្តរជាតិក៏បានចុះពិនិត្យសាលារៀន ដែលរងការវាយប្រហារដោយកងទ័ពថៃមកលើកម្ពុជានោះ៕

​សិទ្ធិ​មនុស្ស​កម្ពុជា ​ដាក់ញ្ញត្តិបន្ទាន់​ទៅអង្គការសហ​ប្រជាជាតិ ពាក់​ព័ន្ធ​នឹង​​យោធាថៃ​ចាប់​ខ្លួន​ និងឃុំខ្លួន​យោធាកម្ពុជា​ ក្រោយ​កិច្ចព្រមព្រៀង​បទឈប់បាញ់

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានផ្ញើលិខិតជាផ្លូវការទៅឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Türk ស្នើសុំឱ្យអង្គការសហប្រជាជាតិចូលរួមអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីទាហានកម្ពុជាចំនួន២០នាក់ត្រូវបានកងទ័ពថៃឃុំខ្លួនដោយខុសច្បាប់ បន្ទាប់ពីការព្រមព្រៀងឈប់បាញ់ថ្មីៗនៅតំបន់ព្រំដែនជាប់ប្រាសាទព្រះវិហារ។ ក្នុងលិខិតមានការបញ្ជាក់ថា ថៃបានប្រគល់ត្រលប់ទាហានកម្ពុជាមកវិញតែចំនួន២នាក់ប៉ុណ្ណោះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ខណៈទាហានទាំងពីរនាក់មានសភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តយ៉ាងរងគ្រោះ។ ជាក់ស្តែង ម្នាក់បានពិការភាពរាងកាយ និងម្នាក់ទៀតរងរបួសផ្លូវចិត្ត ដោយសន្មត់ថាជាលទ្ធផលនៃការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ក្នុងពេលស្ថិតក្នុងការឃុំឃាំង។ លោក កែវ រ៉េមី បានលើកឡើងថា ទង្វើរបស់កងទ័ពថៃជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៅលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌ ដែលរួមមានអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) កតិកាសញ្ញាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) អនុសញ្ញាប្រឆាំងទារុណកម្ម (CAT) និងអនុសញ្ញាស្ដីពីការការពារការបាត់ខ្លួនដោយបង្ខំ (CED)។ ក្នុងនាមប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់វិបត្តិ តាមរយៈការសន្ទនា និងសហប្រតិបត្តិការ។ លោក កែវ រ៉េមី បានអំពាវនាវឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) ចូលរួមដោះស្រាយបញ្ហានេះជាបន្ទាន់ ដោយធ្វើសកម្មភាពដូចជា៖ សិទ្ធិ​មនុស្ស​កម្ពុជា ( CHRC បញ្ជាក់ថា Read more