លោក Suriya Jungrungreangkit នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីតុលាការធម្មនុញ្ញថៃ ព្យួរតំណែងលោកស្រីផែថងថាន ជានាយករដ្ឋមន្រ្តី

តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១ ខែកក្កដា បានសម្រេចទទួលញត្តិរបស់សមាជិកព្រឹទ្ធសភា ក្នុងសំឡេងគាំទ្រចំនួន៩។ ទន្ទឹមនេះ សមាជិករបស់តុលាការថៃចំនួន ៧នាក់ បានគាំទ្រព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បណ្តោះអាសន្ន ខណៈ២សំឡេងប្រឆាំង។ ញត្តិនោះ ធ្វើឡើងដោយផ្អែកតាមមាត្រា ១៦០ នៃរដ្ឋធម្មនុញ្ញ ជុំវិញការខ្វះវិជ្ជាជីវៈ ក្រោយបែកធ្លាយកិច្ចសន្ទនាសម្ងាត់ជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។  មុនពេលតុលាការទទួលញត្តិ លោកស្រី ផែថងថាន ក៏បានរៀបចំផ្លូវក្រោយសម្រាប់ខ្លួនឯងមួយដែរ ដើម្បីត្រួតត្រាយផ្លូវ សម្រាប់ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី និងបន្តការងារក្នុងរដ្ឋាភិបាល។ ក្នុងការរុះរើគណៈរដ្ឋមន្រ្តីថ្មី ដែលត្រូវបានមហាក្សត្រថៃតែងតាំងនៅថ្ងៃទី១ ខែកក្កដា ហើយស្បថចូលកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា លោកស្រី ផែថងថាន នឹងកាន់តំណែងជារដ្ឋមន្រ្តីវប្បធម៌មួយទៀត បន្ថែមពីលើតួនាទីនាយករដ្ឋមន្រ្តី។ បានសេចក្តីថា លោកស្រីផែថងថាន នៅតែអាចចូលរួមប្រជុំក្នុងគណៈរដ្ឋមន្រ្តីបានដដែល។  ដើម្បីឈានទៅដល់ការដកតំណែងលោកស្រីផែថងថាន តុលាការធម្មនុញ្ញ ត្រូវការប្រើពេលជាច្រើនថ្ងៃ ដើម្បីស៊ើបអង្កេត និងពិចារណា។ កន្លងមក ករណីស្រដៀងនេះ ក៏កើតមានចំពោះលោក ប្រាយុទ្ធ ចន្ទអូចា អតីតនាយករដ្ឋមន្រ្តីថៃ ផងដែរ។  លោកស្រី Paetongtarn បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងបាងកក យ៉ាងដូច្នេះថា «សេចក្តីសម្រេចបានចេញមកហើយ ហើយខ្ញុំយល់ព្រមទទួលយកការសម្រេចចិត្តរបស់តុលាការ Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពម្ចាស់ការលើសន្តិសុខស្បៀងរបស់កម្ពុជាក្នុងកាលៈទេសៈលំបាក និងពេលបិទព្រំដែនជាមួយថៃ បង្ហាញពីភាពត្រឹមត្រូវនៃគោលនយោបាយកសិកម្មរបស់កម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជារង់ចាំអ្នកមានអំណាចពិតប្រាកដនៅក្នុងប្រទេសថៃ ដើម្បីជជែកដោះស្រាយលើបញ្ហាព្រំដែនជាមួយគ្នា។ ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ បន្ទាប់ពីប្រទេសថៃ ត្រូវបានគេមើលឃើញថា នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រ មិនមានអំណាចគ្រប់គ្រាន់ ក្នុងការបញ្ជាយោធា និងដឹកនាំប្រទេសថៃ នាពេលបច្ចុប្បន្ននោះឡើយ។ សម្តេចបវរធិបតី បានបញ្ជាក់ដូច្នេះថា «យើងអត់លឹបលទេ បើយើងលេងគឺលេងមែនទែន កម្ពុជាអត់មានម្នាក់និយាយអញ្ចេះម្នាក់និយាយអញ្ចុះ ចេញលិខិត៤នាក់ខុសគ្នាទាំង៤នោះទេ ហើយកម្ពុជារង់ចាំអ្នកដែលមានអំណាចពិតប្រាកដ អ្នកមានសិទ្ធិពិតប្រាកដ ក្នុងការបិទបើកច្រកព្រំដែន»។ សម្តេចបានបញ្ជាក់ថា ការចរចាផ្នែកយោធា អាចធ្វើទៅបាន លុះត្រាតែការបើកច្រកវិលទៅរកធម្មតាឡើងវិញ។ សម្តេចមិនទុកចិត្តនៅឡើយចំពោះភាគីថៃ ដោយសារក្រដាស់១សន្លឹកពាក់ព័ន្ធនឹងការបើកបិទច្រកនេះ ត្រូវចេញដោយមនុស្សច្រើនគ្នា នាពេលកន្លងទៅ។ សម្តេចបានបញ្ជាក់ថា «កម្ពុជាតាំងពីដើមមកសំឡេងមិនមានច្រើននោះទេ សម្តេចប្រធានព្រឹទ្ធសភា លោកបញ្ចេញមតិទាក់ទងទៅនឹងរឿងនយោបាយ ប៉ុន្តែការសម្រេចចិត្តនយោបាយ បញ្ជាស្ថាប័នរដ្ឋ គឺនាយករដ្ឋមន្រ្តី ហើយយើងបញ្ជា ខ្ញុំអត់បញ្ជាលេងសើចទេ៕

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ក្នុងនាមកងកម្លាំងជួរមុខនៅព្រំដែន និងបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ទ.ស.ប ភេទប្រុស។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានប្រើប្រាស់គណនី និងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមរូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ច្រឡំ ថាមានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជន រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូ អ្វីមួយ សូមបញ្ជាក់ឱ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើឱ្យមានការភាន់ច្រឡំ ពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ Read more

ប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ!

ករណីល្បែងស៊ីសងខុសច្បាប់ទាំងបែបប្រពៃណី រួមមាន៖ បៀរ អាប៉ោង ជល់មាន់ កន្ទុយលេខ និងល្បែងសុីសងបែបទំនើបផ្សេងទៀត តាមមធ្យោបាយអនឡាញ ដូចជាឆ្នោតឡូតូ ភ្នាល់បាល់ និងល្បែងហ្គេមតាមទូរសព្ទ ដែលអាចមានក្រុមយុវជនផ្ដុំគ្នាលេងជាដើម នៅតែជាប្រធានបទដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ បន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងតាមមូលដ្ឋាន។ ថ្លែងក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំចំៗទៅកាន់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនានាចំណុះស្រុកបាភ្នំ រាល់ពេលចុះជួបសំណេះសំណាល ឬកម្មវិធីវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ត្រូវតែខិតខំជំរុញលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានកាន់តែទទួលបានព័ត៌មាន និងឈានទៅបង្ក្រាបឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព។ បើតាមប្រមុខក្រសួងមហាផ្ទៃ ប្រជាពលរដ្ឋក៏មានសិទ្ធិគ្រប់គ្រាន់ដើម្បីរាយការណ៍ដោយផ្ទាល់ ឬតាមមធ្យោបាយទំនាក់ទំនងផ្សេងៗទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍ និងក៏អាចផ្សព្វផ្សាយ ឬផ្ញើព័ត៌មាននោះ ទៅកាន់ថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សាស្រុក អធិការរដ្ឋាននគរបាលក្រុង ស្រុក ឬផ្ញើទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធ រួមទាំងហ្វេសប៊ុក ផ្ទាល់របស់ឯកឧត្តម ស្នងការ និងរដ្ឋបាលខេត្ត រួមទាំងអគ្គស្នងការរដ្ឋាននគរបាលជាតិជាដើម ប្រសិនបើមានករណីឆកល្វែង ឬការមិនយកចិត្តទុកដាក់គ្រប់គ្រាន់ណាមួយពីអាជ្ញាធរមូលដ្ឋាន។ គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប បូករួមទាំងល្បែងអនឡាញ Read more

សម្តេចតេជោ ហ៊ុន សែន៖ «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា»

នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបញ្ជាក់ជាមួយចំណងជើងថា «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា» ហើយដូច្នេះហើយសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកល ដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា ! អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ នេះជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយអញសួរហ្អែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។ សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ Read more

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង»

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» ជូនដល់មន្ត្រីរាជការរបស់ក្រសួង និងបណ្តាអង្គភាពឯកជន ដែលរួមមាន៖ សមាគមវិទ្យុ សមាគមទូរទស្សន៍កម្ពុជា និងសមាគមអ្នកសារព័ត៌មាន។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ លើកកម្ពស់សមត្ថភាពដឹកនាំ គ្រប់គ្រង និងចំណេះដឹងស្តីពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងទំនាក់ទំនងសាធារណៈ ដល់មន្ត្រីរាជការក្រសួងព័ត៌មាន និងបណ្តាអង្គភាពឯកជន ពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីចូលរួមអនុវត្តការងារ និងលើកកម្ពស់សណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សព្វផ្សាយប្រកបដោយគុណភាព និងសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» នេះ មានការអញ្ជើញចូលរួមពីគ្រូឧទ្ទេស និងគ្រូតម្រង់ទិស ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចំនួន៦រូប ដែលមានមុខវិជ្ជាបង្រៀន ចំនួន ៨មុខវិជ្ជា ក្នុងនោះរួមមាន៖ ទី១៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើបឋកថាលើមុខវិជ្ជា ការដឹកនាំស្ថាប័ន និងទំនាក់ទំនងសាធារណៈទី២៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ធ្វើបទបង្ហាញលើមុខវិជ្ជា ទំនាក់ទំនងសាធារណៈ វិបត្តិ Read more

បាតុករប្រឆាំងរដ្ឋាភិបាលថៃ នៅតែទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង និងគ្រោងបន្តតវ៉ារហូតមានការផ្លាស់ប្ដូរនយោបាយ

ចលនាតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) លាលែងពីតំណែង កំពុងបន្តសន្ទុះទៅមុខឥតឈប់ឈរ។ ការតវ៉ានេះ ដឹកនាំដោយក្រុមរួបរួមប្រជាជាតិការពារអធិបតេយ្យភាព (United Power of the Land to Protect Sovereignty) ដែលបានធ្វើបាតុកម្មទ្រង់ទ្រាយធំនៅឯវិមានជ័យជម្នះ នាកណ្ដាលរាជធានីបាងកក ហើយគ្រោងនឹងបន្តធ្វើការតវ៉ា រហូតទាល់តែមានការផ្លាស់ប្ដូរនយោបាយ ជាពិសេសរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ នៅថ្ងៃទី១ ខែកក្កដា លើជោគវាសនារបស់លោកស្រីផែថុងថាន ។ ក្រុមបាតុករ នាំគ្នាតវ៉ាដោយផ្តោតលើការបែកធ្លាយសារសំឡេងនៃកិច្ចសន្ទនាតាមទូរសព្ទរបស់លោកស្រីថែថុងថាន ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបាតុករ តវ៉ាថា នោះបានបង្ហាញពីភាពមិនត្រឹមត្រូវក្នុងនាមជាថ្នាក់ដឹកនាំថៃ ហើយអ្នកតវ៉ាកំពុងទាមទារឱ្យលោកស្រីចុះចេញពីតំណែងជាបន្ទាន់។ បន្ថែមពីនេះ អ្នកតវ៉ា ក៏បានទាមទារឱ្យគណបក្សទាំងអស់ដកខ្លួនចេញពីរដ្ឋាភិបាល។ ក្រៅពីបញ្ហានយោបាយ ក្រុមអ្នកតវ៉ា ក៏បាននាំគ្នាប្រឆាំងនឹងគំនិតផ្ដួចផ្ដើមធំៗមួយចំនួនរបស់រដ្ឋាភិបាល រួមមាន ផែនការរៀបចំឱ្យកាស៊ីណូអាចដំណើរការបានដោយស្របច្បាប់, គម្រោងសាង់សង់ផ្លូវដឹកជញ្ជូនថ្មី Land Bridge និងសំណើនៃការអនុញ្ញាតឱ្យបរទេសអាចសម្បទានដីចំនួន ៩៩ឆ្នាំជាដើម ។ អ្នកតវ៉ា ក៏កំពុងទាមទារឱ្យមានរដ្ឋធម្មនុញ្ញថ្មីដែលកំណត់ដោយប្រជាជន។ ឧទាហរណ៍ថា បើសិនជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺត្រូវតែជ្រើសរើសដោយប្រជាជន មិនមែនតាមរយៈរដ្ឋប្រហារនោះទេ។ មេដឹកនាំការតវ៉ា បញ្ជាក់ថា ទោះបីជាពួកគេចេញតវ៉ាខ្លាំងយ៉ាងណាក៏ដោយ Read more

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តបន្ទាយមានជ័យ

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦,៣៥៥បណ្ណ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ ក្នុងពិធីជាប្រវត្តិសាស្ត្រនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ សម្រាប់ការដឹកនាំ និងផ្តល់ការគាំទ្រពេញលេញដល់មូលដ្ឋានផ្ទាល់ ជាពិសេសការបំពេញការងាររបស់មន្រ្តីបច្ចេកទេសក្រុមវាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ ឈានទៅរកការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនាថ្ងៃនេះ។ លោករដ្ឋមន្រ្តី ឌិត ទីណា បានអបអរសាទរប្រជាពលរដ្ឋក្នុងស្រុកស្វាយចេក និងស្រុកម៉ាឡៃ ដែលទើបទទួលបណ្ណកម្មសិទ្ធិ ហើយបានលើកឡើងអំពីអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាច្រើនជំនាន់ទៅមុខ ជាពិសេសការកាត់បន្ថយវិវាទ ដែលជំរុញការប្រេីប្រាស់ដីធ្លីជាទ្រព្យសកម្ម ទ្រព្យវិនិយោគ ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ជួយលើកកម្ពស់ជីវភាពកាន់តែល្អប្រសើរ និងបង្កើតបរិយាកាសគ្មានវិវាទក្នុងសង្គមជាតិ។ ជាថ្មីម្ដងទៀត ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាបង្ហើយការចុះបញ្ជីដីធ្លី និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ្ឋ ព្រមទាំងការពារ និងទប់ស្កាត់ការទន្ទ្រានដីសាធារណៈ រហូតសម្រេចបាននូវលទ្ធផលគឺជាទីមោទនៈនេះ៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ សង្រ្គាម១២ថ្ងៃជាមួយអ៊ីរ៉ង់ បើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា បាននិយាយថាសង្រ្គាម១២ថ្ងៃជាមួយអ៊ីរ៉ង់បានបង្កើតឱកាស សម្រាប់អ៉ីស្រាអែល ជាពិសេសគឺបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ៉ីស្រាអែលបានឱ្យដឹងថានៅមានចំណាប់ខ្មាំងប្រហែល៥០នាក់ កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយការលើកឡើងខាងលើរបស់លោក Netanyahu ធ្វើឡើងក្នុងថ្ងៃតែមួយដែល តុលាការមួយក្នុងទីក្រុងហ្ស៊េរុយសាឡិម បានសម្រេចលើកពេលសវនាការជំនុំជម្រះលើសំណុំរឿងពុករលួយរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះដែលដំបូងឡើយគ្រោងនឹង ធ្វើឡើងដើមសប្ដាហ៍នេះ។ តុលាការកាលពីថ្ងៃអាទិត្យ បានទទួលយកសំណើរបស់លោក Netanyahu ដែលទាមទារឱ្យពន្យារពេលសវនាការ ក្រោមហេតុផលការទូត និងសន្តិសុខ ក្រោយលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យតុលាការអ៉ីស្រាអែលលុបចោលសវនាការប្រឆាំងលោក Netanyahu។ គួរបញ្ជាក់ថា ប្រធានសេនាធិការយោធាអ៉ីស្រាអែល លោកឧត្តមសេនីយ៍ Eyal Zamir កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានលើកឡើងដែរថាសង្រ្គាមជាមួយអ៉ីរ៉ង់ដែលបានបិទបញ្ចប់ កាលពីថ្ងៃទី២៤ ខែមិថុនា អាចនឹងជួយជំរុញកម្មវត្ថុរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសគាំទ្រដោយអ៉ីរ៉ង់ក្នុងតំបន់ហ្កាហ្សា។ វិទ្យុជាតិអ៉ីស្រាអែលវិញ បាននិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែល បានបើកកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃអាទិត្យ ហើយនឹងជួបប្រជុំគ្នាម្ដងទៀតនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្ររបស់ អ៉ីស្រាអែល លោក Ron Dermer ជាមនុស្សជំនិតម្នាក់របស់លោក Netanyahu ត្រូវបានរំពឹងថាធ្វើដំណើរទៅកាន់សេតវិមានដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្ដីពីអ៉ីរ៉ង់ និងហ្កាហ្សា នៅថ្ងៃចន្ទសប្ដាហ៍នេះ៕

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កោតសរសើរ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ បានកោតសរសើរលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កត្តាចម្បងដែលផ្ដល់លទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើងបាន គឺសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា។ សហគមន៍កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា ការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក និងបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ និងពណ៌សម្បុរ ជាដើម។ ក្នុងន័យនេះ កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែមានភាពស្និទ្ធស្នាល តាមរយៈការលេងកីឡា និងការផ្លាស់ប្ដូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវចំណុចគន្លឹះមួយចំនួន រួមមាន ការប្រកួតប្រកបដោយសុចរិតភាព និងស្មារតីអូឡាំពិក, ការបង្កើនកិច្ចសហការបច្ចេកទេស, ការប្រឹងប្រែងប្រកបដោយសីលធម៌ និង យុត្តិធម៌ក្នុងការកាត់សេចក្តី។ សូមរម្លឹកថា ក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូ Read more