សិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើអំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសកម្មភាពបង្កហេតុនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុស្សរណៈឆ្នាំ២០០០ កិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់រវាងកម្ពុជា​ និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀងទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាដើម។ បន្ថែមលើនេះ សកម្មភាពរបស់ទាហានថៃ បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើ សិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេស ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសថៃជារដ្ឋភាគី។ កម្ពុជាបានប្តេជ្ញាចិត្តនិងបានអនុវត្តយ៉ាងមុតមាំ ក្នុងការប្រកាន់យកដំណោះស្រាយវិវាទទាំងអស់ដោយ សន្តិវិធី និងតាមផ្លូវការទូត។ កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ តែងតែជឿជាក់ថា កិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក Read more

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក រងរបួសក្នុងភារកិច្ច

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្ត្រា ដែលរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ កញ្ញា។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា បាននាំយកសម្ភារ-ភេសជ្ជៈ ផ្លែឈើ និងថវិកាមួយចំនួន ជូនដល់ពលបាលឯក ម៉ន ភក្ត្រា ព្រមទាំងផ្តាំផ្ញើពាក្យសួរសុខទុក្ខ និងពាក្យជូនពរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្ហាញពីក្តីក្តុកក្តួល និងមេត្តាករុណាយ៉ាងជ្រាលជ្រៅ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាល និងផ្តល់ភាពកក់ក្តៅដល់ពលបាលឯក ម៉ន ភក្ត្រា ក៏ដូចជាអ្នកជំងឺផ្សេងៗទៀត។ ចំពោះក្រុមគ្រួសាររបស់ពលបាលឯក ម៉ន ភក្ត្រា បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែចងក្រងមេត្តាករុណាដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយគ្មានការរើសអើង។

ក្រុមគ្រូពេទ្យចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់ ស្រី២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចនៅភូមិព្រៃចាន់

ក្រុមគ្រូពេទ្យ ដែលជាទ័ពអាវស បានចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន ២៩នាក់ រួមមាន ស្រី ២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិច កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ប្រហែលម៉ោង ១៦:១៥នាទី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងចំណោមអ្នករងរបួស៖ ៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុន ស្រុកមង្គលបូរី។ ១នាក់ ជាវីរជនកងទ័ព ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះអង្គឌួង។ កងទាហានសៀមបានរាយបន្លាលួសសារជាថ្មី នៅក្នុងទឹកដីកម្ពុជា ហើយត្រូវបានកម្លាំងសាមគ្គីប្រជាជនចេញតវ៉ា។ ក្នុងនោះ កងទាហានសៀមបានប្រើអំពើហិង្សាឃោរឃៅ ដោយ៖ ក្រុមគ្រូពេទ្យ បានអះអាងថា នេះជាអំពើឃោរឃៅ និងអមនុស្សធម៌ មកលើប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដែលគ្មានអាវុធ ហើយគួរត្រូវបានកត់សម្គាល់ និងចងចាំជាប្រវត្តិសាស្ត្រមនុស្សជាតិ។ យើងខ្ញុំ សូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសហភារៈទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងស្មោះត្រង់ ស្វិតស្វាញ និងដោយបុរេសកម្ម ក្នុងការជួយសង្គ្រោះ និងបម្រើប្រជាជន និងជាតិមាតុភូមិ។ បើតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង «អំពើហិង្សាដែលបង្កដោយទាហានថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ Read more

កម្មករក្នុងវិស័យកាត់ដេរ បង្ហាញក្តីរីករាយ អរគុណរាជរដ្ឋាភិបាលដែលបានជួយឱ្យ ប្រាក់ឈ្នួលពួកគាត់ឡើង ជារៀងរាល់ឆ្នាំ

ក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានសម្ដែងអារម្មណ៍រីករាយ និងអរគុណរាជរដ្ឋាភិបាល ដែលជួយឱ្យប្រាក់ឈ្នួលគោលរបស់ខ្លួន ទទួលបានការដំឡើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ ២០២៦ខាងមុខនេះ ពួកគាត់នឹងទទួលបានការដំឡើងប្រាក់ឈ្នួលចំនួន ២ដុល្លារបន្ថែមទៀត។ ការបង្ហាញអារម្មណ៍រីករាយ និងសាទរបែបនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅថ្ងៃទី១៧ ខែកញ្ញានេះ ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ ឆ្នាំ២០២៦។ ជាលទ្ធផលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារ លើតួលេខ ២០៨ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៦ មានចំនួន ២១០ដុល្លារ ក្នុងមួយខែ។ អ្នកស្រី នៅ រ៉ានី កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រី បានធ្វើការងារនៅរោងចក្រកាត់ដេរតាំងពីមានប្រាក់ឈ្នួលគោលត្រឹម ៨០ដុល្លារ មកដល់ឆ្នាំ២០២៥នេះ អ្នកស្រីទទួលបាន ២០៨ដុល្លារ។ អ្នកស្រី រីករាយដែលប្រាក់ឈ្នួលរបស់អ្នកស្រី ក៏ដូចជាកម្មករ-និយោជិតផ្សេងទៀត មានការដំឡើងជារៀងរាល់ឆ្នាំ។ អ្នកស្រី នៅ រ៉ានី ប្រាប់បែបនេះថា “មានការសប្បាយចិត្ត Read more

រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាពត្រូវពង្រឹងកញ្ចប់ថវិកាជាតិឱ្យមានប្រសិទ្ធ ភាព

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៥ត្រូវពង្រឹងការប្រើប្រាស់កញ្ចប់ថវិកាជាតិឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីចៀសវៀងកំហុសឆ្គងជាយថាហេតុផ្សេងៗ។  ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា  ការធ្វើកំណែទម្រង់រដ្ឋបាលហិរញ្ញវត្ថុសាធារណៈ គឺធ្វើទ្បើងដើម្បីពង្រឹងទៅលើការចំណាយឱ្យចំទិសដៅមានលទ្ធផលប្រកបដោយប្រសិទ្ធភាពចៀសវាងការចំណាយខុស។ ឯកឧត្តមមានប្រសាសន៍បន្តថា  ដើម្បីឱ្យការងារនេះដំណើរទៅប្រកបដោយរលូន ថ្នាក់ដឹកនាំនៅតាមអង្គភាពនិមួយៗត្រូវរៀបចំធនធានមនុស្សឱ្យចំទិសដៅការងារ។  ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី ការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៦ -២០២៨។ ក្រសួងព័ត៌មាន មានអគ្គនាយកដ្ឋាន៥ រួមមាន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា, អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មាន(AKP), អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ៕

នគរបាលជាតិកម្ពុជា នឹងជួបប្រជុំជាមួយនគរបាលភូមិន្ទថៃ ពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នគរបាលជាតិកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា នឹងជួបប្រជុំជាមួយនគរបាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។  ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរក៏គ្រោងនឹងពិភាក្សាគ្នាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងនគរបាលជាតិនៃប្រទេសទាំងពីរ នឹងជួបប្រជុំគ្នាក្នុងរយៈពេល ១ សបា្តហ៍ ដើម្បីបង្កើតក្រុមការងារចម្រុះដែលទទួលភារកិច្ចលើការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងការបង្ក្រាបបទល្មើសឆ្លងដែន។  រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមថា រដ្ឋាភិបាលថៃនឹងធ្វើការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរៀងៗខ្លួន៕

មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធ ប​ង្ក្រា​ប​រថយន្តដឹក​សាច់​បង្កក​ជិត​៧​តោន​ លើផ្លូវល្បឿនលឿន

មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាបរថយន្តឃ្លុបមួយគ្រឿង ដឹកសាច់បង្កកនាំចូលខុសច្បាប់ ទំងន់ជិត ៧ តោន និងបានដុតកម្ទេចចោល នៅព្រឹកថ្ងៃទី ១៤ កញ្ញា ២០២៥ ក្នុងភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រថយន្តដែលត្រូវបានបង្ក្រាប ជាប្រភេទឃ្លុបបិទ មានអក្សរចិន និងបិទម៉ាកផលិតផលសាច់ បន្លែ ផ្លែឈើ និងម្ហូបជាច្រើន។ រថយន្តនេះមានម៉ាក FAW ពណ៌ស ផ្លាកលេខ ភ្នំពេញ 3G-7738 ប៉ុន្តែមិនទាន់ស្គាល់ម្ចាស់ក្រុមហ៊ុន និងអ្នកបើកបរនៅឡើយ។ សាច់បង្កកដែលត្រូវបានដុតចោល រួមមានជើងមាន់ ស្លាបមាន់ ជើងទា ស្លឹកត្រចៀកជ្រូក គ្រឿងក្នុងជ្រូក និងត្រីប្រឡាក់។ ការបង្ក្រាបកើតឡើងនៅលើផ្លូវល្បឿនលឿន ពេលរថយន្តធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ។ កិច្ចសកម្មភាពនេះ មានការចូលរួមពីមន្ត្រីគយ កម្លាំងអាវុធហត្ថ មន្ត្រីតុលាការ និងអាជ្ញាធរមូលដ្ឋាន។

ឃាត់ខ្លួនមនុស្សចំនួន៤៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងទីតាំងអគារខុនដូរ HANA សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ  នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ដែលមានចំនួន ៧ជាន់ ។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ សរុបចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣៣នាក់ (ស្រី៥នាក់)  ⁠ជនជាតិនេប៉ាល់ ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិខ្មែរ ចំនួន ១៣នាក់ (ស្រី៥នាក់) ផងដែរ។ ក្រៅពីនេះ ក្រុមប្រតិបត្តុិការក៏បានរឹបអូស សម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើស Scam Online រួមមាន កុំព្យូទ័រ ចំនួន  ៦០គ្រឿង ⁠ទូរដែក ចំនួន ៣ គ្រឿង និង⁠លិខិតឆ្លងដែន សរុបចំនួន ៣៥ច្បាប់ Read more

សម្តេចតេជោ៖ ឯកឧត្តម ថាក់ ស៊ីន លោកជំទាវ យ៉ីង ឡាក់ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ!

សម្ដេចតេជោ ហ៊ុន សែន អះអាងថា ឯកឧត្តម ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ និងស្នើសុំឱ្យបញ្ឈប់ផ្សព្វផ្សាយជាបន្ទាន់ ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានេះ ខណៈដែលសម្ដេចបានមើលឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះសម្ដេចនិងឯកឧត្តម ថាក់ ស៉ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៉ីន ផងដែរ។ សម្ដេចតេជោបានបញ្ជាក់ថា មិនថា ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៉ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៉ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។ Read more

ក្រុងបាវិត សម្បូរល្បែងស៊ីសងខុសច្បាប់ និងកន្លែងម៉ាស្សា បង្គប់សេវាកម្មជួញដូរផ្លូវភេទ យ៉ាងអាណាធិបតេយ្យ

នៅកណ្ដាលក្រុងបាវិត មានទីតាំងសេវាម៉ាស្សា និងជួញដូរផ្លូវភេទមួយ ដែលមានឈ្មោះថា “ក្លឹបម៉ាស្សា V6” បើកដំណើរការ ២៤ម៉ោង។ ទីតាំងនេះផ្តល់សេវាម៉ាស្សាពិសេស និងសេវាផ្លូវភេទដោយមាននារីជាច្រើន ចម្រុះជាតិសាសន៍ ។ តម្លៃសេវាត្រូវបានកំណត់ទៅតាមរូបសម្រស់ អាយុ និងជនជាតិសាសន៍។ ក្លឹបនេះក៏មានសេវាកក់តាមបណ្តាញសង្គម និងមានសាខាជាច្រើន (V8) ក្នុងតំបន់ក្រុង។ ទោះបីជាទីតាំងនេះបើកយ៉ាងចំហរ អាជ្ញាធរប្រចាំតំបន់មិនបានចុះត្រួតពិនិត្យដោយផ្ទាល់។ បណ្ដាញព័ត៌មាន បានចុះដល់ទីតាំង នៃក្រុងបាវិត ពិតជាអភិវឌ្ឍន៍យ៉ាងពេញទំហឹង នៅក្នុងនោះ មានករណីលួចបើកល្បែងស៊ីសងខុសច្បាប់ និងកន្លែងម៉ាស្សាជាច្រើនកន្លែង បង្គប់សេវាកម្មជួញដូរផ្លូវភេទ។ ប្រជាពលរដ្ឋបានស្នើសុំឲ្យថ្នាក់ដឹកនាំខេត្តចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ។ អង្គភាពនគរបាលខេត្តស្វាយរៀងបានបញ្ជាក់ថា មន្ត្រីជំនាញនឹងចុះត្រួតពិនិត្យ ដើម្បីធានាការអនុវត្តច្បាប់ និងវិធានការជាផ្លូវការ។ ការផ្សាយដំណឹងនេះ ដើម្បីជ្រាបដល់សាធារណៈ និងដល់ថ្នាក់ដឹកនាំ អំពីស្ថានភាព អណាធិបតិយ្យ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ ទីតាំងល្បែងជាច្រើនកន្លែង ៖ ទីផ្សារសេវាកម្មផ្លូវភេទតាមបណ្តាញសង្គម ៖