ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់តំណែងអភិបាល ស្រុកឆែប
ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំ មន្រ្តីរាជការចំណុះសាលាស្រុកឆែប ជាច្រើនរូប នៅសាលាស្រុកឆែប ខេត្តព្រះវិហារ។ ការផ្ដល់ទំនុកចិត្ត តែងតាំងមុខតំណែងនេះ គឺមិនត្រឹមតែជាការផ្ដល់ ឱកាសឱ្យបញ្ចេញសមត្ថភាព និងការលើកទឹកចិត្តនោះទេ តែវាក៏ជា ការផ្ដល់នូវអម្រែកមួយបន្ថែមទៀត ហេតុនេះ សូមលោក ឃិត សុធារ៉ា អភិបាលស្រុកឆែបថ្មីនេះ សូមបន្តខិតខំការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំង រៀបចំលក្ខណៈសម្បត្តិនានា ក្នុងនាមជាថ្នាក់ដឹកនាំនិងបន្តខិតខំ សាងសមត្ថភាព និងការអភិវឌ្ឍខ្លួនឱ្យបានពេញ លេញក្នុងនាម ជាថ្នាក់ដឹកនាំស្រុកដើម្បីជួយការងារ រដ្ឋបាលស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព រីកចម្រើនបន្ថែមទៀត។ ឯកឧត្ដម អភិបាលខេត្ត បានលេីកឡេីងថា ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមក្រើនរំលឹក និងលើកឡើងអំពីច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ Read more