សម្តេច ឃួន សុដារី អំពាវនាវឲ្យរួបរួមការពារ UN និងជំរុញពហុភាគីនិយមក្នុងសន្និសីទប្រធានសភាពិភពលោក

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួបរួមជាធ្លុងមួយដើម្បីការពារ ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN Charter) និងជំរុញ ពហុភាគីនិយម ក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី៦ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥។ សម្តេចបានបង្ហាញពីការព្រួយបារម្ភចំពោះស្ថានភាពគ្មានភាពច្បាស់លាស់ និងស្ថានការណ៍គ្រោះថ្នាក់ជាច្រើនដែលពិភពលោកកំពុងប្រឈមមុខ ដោយមានសង្រ្គាម ការរំលោភច្បាប់អន្តរជាតិ និងវិបត្តិនៃភាពជាអ្នកដឹកនាំសកល។ ស្ត្រី និងកុមារជាប្រជាជនដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ក្នុងសុន្ទរកថារបស់លោកស្រី សម្តេចបានសង្កត់ថា “ប្រទេសកម្ពុជាដែលជារដ្ឋតូចមួយ ពឹងផ្អែកយ៉ាងខ្លាំងលើច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី”។ អមដោយកិច្ចប្រជុំនេះ សម្តេចក៏បានអបអរសាទរ បទឈប់បាញ់ ដែលបានសម្របសម្រួលដោយ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០២៥ និងបានថ្លែងអំណរគុណដល់ នាយករដ្ឋមន្ត្រីអាន់វ៉ា អ៊ីប្រាហ៊ីម និង ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចូលរួមរៀបចំ និងជម្រុញកិច្ចចរចា។ សម្តេចបានអំពាវនាវដល់ប្រទេសជាមិត្តទាំងអស់ឲ្យជួយតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការអនុវត្តបទឈប់បាញ់ ដើម្បីធានាបាននូវសន្តិភាពប្រកបដោយចីរភាព។ សន្និសីទនេះមានការចូលរួមពីប្រទេសជាង ១០០ និងថ្នាក់ដឹកនាំអង្គការស្ថាប័នអន្តរសភាជាច្រើន។ លោក ម៉ាទីន ជុងហ្គុង, អគ្គលេខាធិការនៃសហភាពអន្តរសភា (IPU) ក៏បានអបអរសាទរចំពោះការសម្រេចបាននៃបទឈប់បាញ់ និងអំពាវនាវឲ្យអង្គសន្និសីទគាំទ្រការអនុវត្តនេះឱ្យបានជោគជ័យ។

អនុព័ន្ធយោធា១៣ប្រទេស ទៅព្រំដែនកម្ពុជា-ថៃ បង្ហាញជំហររាជរដ្ឋាភិបាលដោះស្រាយភាពតានតឹង

អនុព័ន្ធយោធាទាំង១៣ ប្រទេស មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន បានចុះទៅព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យស្ថានភាពបទឈប់បាញ់ គឺបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ ។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំអនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប១៣ប្រទេស បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិច្រកអានសេះ ខេត្តព្រះវិហារ ដែលបានបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោងពីភាគីថៃចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ កាលពីពាក់កណ្តាលអាធ្រាត្យរាត្រីថ្ងៃទី២៨ ខែកក្កដា។   “គំនិតផ្តួចផ្តើមនេះ បង្ហាញយ៉ាងច្បាស់លាស់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិ ចំពោះតម្លាភាព ស្ថិរភាពក្នុងតំបន់ ការប្រកាន់ភ្ជាប់នូវនីតិរដ្ឋ និងការដោះស្រាយភាពតានតឹងដោយសន្តិវិធី” ។  អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រជាជាតិដែលបានប្តេជ្ញាចិត្តចំពោះសន្តិភាព កម្ពុជាបញ្ជាក់សាជាថ្មី និងប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអនុវត្តយ៉ាងពេញលេញនិងស្មោះត្រង់នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ីជាអ្នកដឹកនាំកិច្ចប្រជុំ ដើម្បីវិលមកស្ថានភាពមុនការផ្ទុះសង្គ្រាមកាលពីថ្ងៃទី២៤ ខែកក្កដា ។  តាមរយៈអ្នកនាំពាក្យ ក្រសួងការពារជាតិ ក្នុងនាមសេនាធិការរាជដ្ឋាភិបាល នៅតែចូលរួមយ៉ាងសកម្មតាមរយៈបណ្តាញការទូតដោយផ្តល់អាទិភាពដល់យន្តការសន្តិវិធី សម្រាប់ដោះស្រាយបញ្ហាវិវាទរវាងកម្ពុជា-ថៃ ៕

អង្គការយូណេស្កូ ប្រកាសត្រៀមខ្លួនផ្តល់ជំនួយក្នុងកិច្ចការការពារបេតិកភណ្ឌនៅកម្ពុជា និងថៃ

អង្គការយូណេស្កូ នៅថ្ងៃពុធ (ទី៣០ ខែកក្កដា) បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ ដោយលើកឡើងថា សន្តិភាពមានសារៈសំខាន់ណាស់ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌នៃប្រទេសទាំងពីរ។ យូណេស្កូ មានក្ដីព្រួយបារម្ភជាខ្លាំង ពីព្រោះការប្រយុទ្ធគ្នាអាចបណ្តាលឱ្យខូចខាតដល់ទីតាំងវប្បធម៌សំខាន់ៗ រួមទាំងទីកន្លែងមួយចំនួនដែលទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ។ នៅក្នុងការជួយតាមដានស្ថានការណ៍ អង្គការយូណេស្កូបានចាប់ផ្តើមប្រើប្រាស់រូបភាពផ្កាយរណប ដើម្បីមើលទីតាំងបេតិកភណ្ឌវប្បធម៌។ ខ្លួនក៏បានចែករំលែកទីតាំងជាក់លាក់នៃប្រាសាទទាំងនេះជាមួយប្រទេសទាំងពីរ ដើម្បីជួយទប់ស្កាត់គ្រោះថ្នាក់បន្ថែមទៀត ។ អង្គការយូណេស្កូបានក្រើនរម្លឹកភាគីទាំងសងខាងអំពីទំនួលខុសត្រូវរបស់ពួកគេ ក្នុងការអនុវត្តតាមច្បាប់អន្តរជាតិដែលការពារទីកន្លែងវប្បធម៌ និងប្រវត្តិសាស្ត្រក្នុងអំឡុងមានជម្លោះ។ ទាំងនេះរួមបញ្ចូលអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ ១៩៥៤ និងអនុសញ្ញាឆ្នាំ ១៩៧២ ស្តីពីសម្បត្តិបេតិកភណ្ឌពិភពលោក ។ សំណេរជាចុងក្រោយនៅលើគេហទំព័ររបស់ខ្លួន អង្គការយូណេស្កូ និយាយថា អង្គការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជំនួយបច្ចេកទេសចាំបាច់ដើម្បីធានាការពារទីតាំង រួមទាំងពិនិត្យវាយតម្លៃលើតួលេខនៃការខូចខាត និងអនុវត្តវិធានការការពារដ៏ចាំបាច់ ៕ https://whc.unesco.org/en/news/2802

ពិភពលោកបានថ្លែងអបអរសាទរចំពោះបទឈប់បាញ់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌរវាងកម្ពុជានិងថៃ

Credit រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖: https://web.facebook.com/share/p/1FKUuM1Ev5/ ពិភពលោកបានថ្លែងអបអរសាទរចំពោះបទឈប់បាញ់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌរវាងកម្ពុជានិងថៃសម្រេចបានក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ 2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង 3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ខាងក្រោមគឺជាសារចូលរួមអបអរសាទរពីបណ្តាប្រទេសផ្សេងៗ៖

រាជរដ្ឋាភិបាល បង្ហាញពីយន្តការយកចិត្តទុកដាក់ ចំពោះយោធិន និងនគរបាល ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះសារបង្ហាញអំពីយន្តការមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងយកចិត្តទុកដាក់ចំពោះយោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ។ សំណេររបស់សម្តេចបវរធិបតី ហ៊ុន​ម៉ាណែត មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្លាយជាជនភៀសសឹក មិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។ ១. សម្រាប់យោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ៖* រាជរដ្ឋាភិបាលបានរៀបចំ និងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយ សម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។* ខ្ញុំបានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់ នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។ * ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូប បានចូលបម្រើប្រទេសជាតិ នៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលី ឬធ្លាក់ខ្លួនពិការ។ ២. សម្រាប់យោធិន និងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក៖* រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។* Read more

លទ្ធផលកិច្ចចរចារ ” បទឈប់បាញ់រ ” កម្ពុជា-ថៃ

ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ 2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង 3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ សម្តេចធិបតីបានថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្តេច សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចារកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ សម្តេច ក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។ លទ្ធផលដ៏ត្រចះត្រចង់នៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ខមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង Read more

ពលរដ្ឋកម្ពុជាជាង ៣ម៉ឺននាក់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ខណៈ៨នាក់បានស្លាប់ ក្នុងសង្គ្រាមកម្ពុជា-ថៃ

ប្រជាពលរដ្ឋកម្ពុជាចំនួន ៣៥ ៨២៩នាក់ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ចាប់តាំងពីចោរសៀមបើកការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពៅ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥។ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា ការវាយប្រហាររបស់ទាហានឈ្លានពានថៃ បានបង្កការលំបាកដល់ពលរដ្ឋរស់នៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះមាន ខេត្តឧត្តរមានជ័យ មានពលរដ្ឋ ៦ ៥៧៧គ្រួសារ ស្មើនឹង ២៣ ៣២៨នាក់ ខេត្តព្រះវិហារ មានពលរដ្ឋ ៣ ១១២គ្រួសារ ស្មើនឹង ១០ ៤២០នាក់ ខេត្តបន្ទាយមានជ័យ មានពលរដ្ឋ ៥២៤គ្រួសារ ស្មើនឹង ១ ៨៨០នាក់ និងខេត្តពោធិ៍សាត់ ៩៤គ្រួសារ ស្មើនឹង ២០១នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។ សូមបញ្ជាក់ថា ចាប់តាំងពីការផ្ទុះអាវុធមកទាហានកម្ពុជាចំនួន ៥នាក់ ត្រូវបានពលីជីវិត និង២០នាក់ បានរបួស ខណៈពលរដ្ឋ ៨នាក់ស្លាប់ និង៥០នាក់របួស នៅក្នុងខេត្តឧត្តរមានជ័យ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស ក្នុងស្មារតីចូលរួមប្រយុទ្ធការឈ្លានពាន !

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស (ក្រុមគ្រូពេទ្យ ) ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន, តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានថ្លែងយ៉ាងម៉ើងម៉ាត់បំផុត ដូចភាសាកងទ័ព៖ ” ក្រុមកងទ័ពអាវសពួកយើងនៅជួរក្រោយត្រៀមខ្លួនជានិច្ច” ក្នុងន័យដ៏មានអត្ថន័យនេះ លោកជំទាវអំពាវដល់ បងប្អូនចូលរួមអោយបានច្រើន៖ “ ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL សូមអរគុណ “ ។ ហាក់ដូចអ្វីដែលរៀបចំមុន បងប្អូនយុវជន យុវនារី ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម យ៉ាងច្រើកុះករ ដែលនេះ សបញ្ជាក់ ពីស្មារតី ខ្មែរតែមួយ ខ្មែរស្រឡាញ់ ទឹកចិត្តអង់អាចទោះមិនស្ថិតនៅជួរមុខ ស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន ។ ស្ត្រីទីមួយនៃកម្ពុជា មិនមែនបណ្តុះស្មាតី លើកទីមួយឡើយ Read more

យោធាថៃបើកការវាយប្រហារ ថ្មើជើង និងផ្លូវអាកាសមុន ខណៈកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់សិទ្ធិការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី

យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ បានផ្សាយនៅរសៀលថ្ងៃ២៤កក្កដានេះថា កងយោធាថៃ បានបើកការវាយប្រហារតាដែនអាកាសមុនមកលើគោលដៅយោធាកម្ពុជា ដែលស្ថិតនៅតាមបណ្តោយព្រំដែនដែលកំពុងតែមានជម្លោះរវាងភាគីទំាងពីរ។ការប្រយុទ្ធគ្នាបានកើតមានឡើងជាច្រើនទីតំាង នៅតាមបណ្តោយព្រំដែន ខណៈតារាងតុល្យការនៃការខូចខាតមិនទាន់បានផ្សព្វផ្សាយឱ្យដឹង។ តាមសេចក្តីរាយការណ៍ដដែលបានឱ្យដឹងបន្ថែមទៀតថា ការវាយប្រហារបានកើតមានឡើង ក្រោយពេល១ថ្ងៃ នៃការរងរបួសរបស់ទាហានថៃចេញពីការជាន់គ្រាប់មីន ដែលជំរុញឱ្យចំណងការទូតរវាងប្រទេសទំាងពីរបានធ្លាក់ចុះដល់កំរិតទាបបំផុតមួយ។ប្រទេសថៃឡង់ដ៍ និងប្រទេសកម្ពុជាមានទំនាក់ទំនងជារបៀបសហប្រតិបត្តិការផង និងគូរវិវាទផង ខណៈមានខណ្ឌសីមាជាប់គ្នាប្រវែង៨០០គីឡូម៉ែត្រឯណោះ.។ មុនឈានដល់ការផ្ទុះអាវុធនេះ ប្រទេសថៃ បានប្រើប្រាស់គ្រប់ល្បិចកល ក្នុងគោលដៅឈ្លានពានទឹកដីកម្ពុជា ក្នុងនោះថៃ ក៏បានបង្កើតសេនារីយ៉ូ ចោទប្រកាន់កម្ពុជាថា​ដាក់មីនថ្មីបង្កឱ្យទាហានថៃរងរបួសផងដែរ។ បញ្ហានេះ កម្ពុជា បានច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា ថៃជាអ្នកដើរល្បាតខុសតម្រាយផ្លូវ ចូលដែនអធិបតេយ្យកម្ពុជា និងបានប្រាប់ថៃ ឱ្យឈប់ដើរខុសតម្រាយផ្លូវតទៅទៀតផងដែរ.។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ ដោយកម្ពុជាចាត់ទុកថា ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕

ACU សម្រេចឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញថា បានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះជនជាតិចិន និងវៀតណាម៥នាក់ នៅឃុំថ្មដា ស្រុកវាលវែង

នៅវេលាម៉ោង ៩៖៤៥នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើជនទាំង៥នាក់ ដែលសមត្ថកិច្ចរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងទៅពុកលួយ ដែលដឹកនាំការស៊ើបអង្កេតនេះ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្តពោធិ៍សាត់ភ្លាមៗនៅពេលអាធ្រាត្រថ្ងៃទី១៦ ខែកក្តដា ហើយថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូលភស្តុតាងដល់ទីកន្លែងឃុំថ្មដា។ លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មានបន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក Read more