សមត្ថកិច្ចជំនាញបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុប ម៉ាកឆេហ្វ55 ខុសច្បាប់ នៅខណ្ឌកំបូល
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និងកំពុងវេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបម៉ាក ឆេហ្វ 55 ខុសច្បាប់ ដោយម្ចាស់សិប្បកម្ម ឈ្មោះ អ៊ីវ សារិន បាននាំចូលប៊ីចេង និងម្សៅស៊ុប គ្មានម៉ាកយីហោពីប្រទេសចិន រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ 55 ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និងអាសយដ្ឋានផលិតនៅប្រទេសថៃ រួចធ្វើការលក់ចែកចាយស្ទើរគ្រប់ទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្លែងបន្លំដល់អ្នកប្រើប្រាស់ថាជាផលិតផលរបស់ប្រទេសថៃ ។ ក្នុងការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈវត្ថុតាងដូចជា៖ ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសម្បកថង់ សម្បកកេស សម្បកបាវ ម៉ាក ឆេហ្វ 55 ខុសច្បាប់ ប្រមាណជាង ៣០តោន, ម៉ាស៊ីនវាយកាលបរិច្ឆេទ ០១គ្រឿង, ម៉ាស៊ីនវេចខ្ចប់ធំ ០២គ្រឿង, ម៉ាស៊ីនវេចខ្ចប់តូច ០៣គ្រឿង, ម៉ាស៊ីនអ៊ុតកេស០២គ្រឿង, ម៉ាស៊ីនរ៉ៃ ០២គ្រឿង, រថយន្តដឹកទំនិញ Read more