តំណាងស្ថានទូតចំនួន៤២ប្រទេស និងអង្គការអន្តរជាតិចំនួន២០ បានចុះពិនិត្យសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ ក្នុងឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ

ក្រុមតំណាងស្ថានទូតបរទេសចំនួន៤២ និងអង្គការអន្តរជាតិចំនួន២០ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន។ ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ បេសកកម្មនេះ ធ្វើឡើងក្រោយពេលដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាទាំងនោះ។ កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពប្រទេសទាំងពីរបានប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយសារតែភាគីថៃបានបំពានលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានបើកការវាយប្រហារមុន។ ក្រោយបទឈប់បាញ់នេះ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជា-ថៃ ក៏បានចុះកិច្ចព្រមព្រៀង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញ GBC នៅប្រទេសម៉ាឡេស៊ីថែមទៀត៕

កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) នៅខេត្តស្រះកែវ ប្រទេសថៃ

លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង១១:១៥នាទីព្រឹកថ្ងៃដដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

តុលាការថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន មិនមានទោសពីបទប្រមាថព្រះមហាក្សត្រនោះទេ

យោងតាមព្រឹត្តិការណ៍សង្ខេបខ្លីៗពីប្រព័ន្ធផ្សព្វផ្សាយ Khaosod របស់ថៃ បានចុះផ្សាយនៅមុននេះបន្តិចថា តុលាការព្រហ្មទណ្ឌថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) មិនមានជាប់ទោសទណ្ឌពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រនោះទេ ក្នុងអំឡុងបទសម្ភាសន៍របស់លោកថាក់ស៊ីន ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ ។ សេចក្ដីសម្រេចចុងក្រោយនេះ បានធ្វើឱ្យអ្នកគាំទ្រលោកថាក់ស៊ីន នាំគ្នាចេញមកអបអរសាទរ គួររម្លឹកថា នៅក្នុងប្រទេសថៃ មានច្បាប់មួយដ៏តឹងរ៉ឹងបំផុតពាក់ព័ន្ធនឹងការប្រមាថខ្សែរាជវង្ស ដោយជនជាប់ចោទអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំឯណោះ។ ទោះជាបែបណាក្ដី កាសែតដដែលនេះ មិនបានបញ្ជាក់នោះទេថា តើមានការសម្រេចបែបណាចំពោះករណីចោទថា លោកថាក់ស៊ីន អាចនឹងមិនបានអនុវត្តច្បាប់ក្នុងការកាត់ទោសឱ្យបានត្រឹមត្រូវ អំឡុងវិលត្រឡប់មកចូលស្រុកថៃវិញក្នុងឆ្នាំ ២០២៣ ដែលការនោះលោកថាក់ស៊ីន មានជំងឺត្រូវបញ្ជូនជាបន្ទាន់ទៅសម្រាកក្នុងមន្ទីរពេទ្យ ជំនួសឱ្យការជាប់ពន្ធនាគារ ។ ដោយឡែក ក្រៅពីលោកថាក់ស៊ីន លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ ដែលត្រូវជាកូនស្រីរបស់លោកឯណោះវិញ ក្រោយបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី២១ ខែសីហារួចហើយ ឥឡូវនេះ លោកស្រីកំពុងរង់ចាំសាលក្រមសម្រេចនៅថ្ងៃទី២៩ ខែសីហា ថាតើលោកស្រី នឹងអាចរក្សាឬក៏ត្រូវរបូតចេញពីតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ ជុំវិញសំណុំរឿងចោទប្រកាន់ដែលប្ដឹងដោយក្រុមសមាជិកព្រឹទ្ធសភា ទៅកាន់តុលាការ ពាក់ព័ន្ធនឹងបទបំពេញការងារដោយគ្មានវិជ្ជាជីវៈ និងបំពានក្រមសីលធម៌ ក្នុងបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដែលនាំឱ្យមានការប៉ះទង្គិចគ្នាដោយយោធាមិនធ្លាប់មាន ៕

រយៈពេលជាង២ខែ កម្ពុជាបង្រ្កាបបទល្មើស ONLINE SCAMSបានចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ឃាត់ខ្លួនជនសង្ស័យសរុបប្រមាណជាង៣ពាន់នាក់

ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE​ SCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ ក្នុងក្របខណ្ឌនៃយុទ្ធនាការនិងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២,៤៥០នាក់ និរទេសចេញពីកម្ពុជា។ Read more

ក្រុមអ្នកសង្កេតការណ៍អន្តរកាល៥ប្រទេស បន្តដំណើរទៅពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី២១ ខែសីហានេះ បានបន្តដំណើរទៅពិនិត្យជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់នៅព្រឹកថ្ងៃទី២១ ខែសីហា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើថា ក្រោយពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាដើម្បីធ្វើដំណើរទស្សនកិច្ចនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទ ឈប់បាញ់នោះ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ពួកគាត់បានបន្តបេសកកម្មចុះពិនិត្យ ដើម្បីឲ្យដឹងកាន់តែច្បាស់លាស់បន្ថែមទៀត។ សំឡេង “នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ក្រុមការងារ និងក្រុមអ្នកសង្កេតការណ៍អន្តរកាលកំពុងបន្តបេសកកម្មរបស់ខ្លួននៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់អំពីស្ថានភាពក្រោយបទឈប់បាញ់” ។ លោកជំទាវបានគូសរំលឹកពីក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះថា បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃ២៨ កក្កដា កន្លងមក ។ Read more

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋគ្រប់សាសនា នៅកម្ពុជា បន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ!

ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ សួនសុភី ស សុខា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យុទ្ធជនជួរមុខរបស់ជាតិ បាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោលគឺប្រៀបបានជាខែលដ៏រឹងមាំរបស់ជាតិ រួមទាំងការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការឈានទៅសម្រេចបានវឌ្ឍនភាពកិច្ចការផ្សេងៗទៀតគ្រប់វិស័យ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងរៀបចំពិធីនាឱកាសនេះ។ បន្ថែមលើការអំពាវនាវជនរួមជាតិបន្តប្រកៀកស្មាគាំទ្រយុទ្ធជនជួរមុខ និងរាជរដ្ឋាភិបាល ប្រមុខក្រសួងមហាផ្ទៃ បានយកឱកាសនោះមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា Read more

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ លោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង លោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង។ នេះបើតាមព្រះរាជក្រឹត្យ ចំនួនពីរសន្លឹក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ១-តែងតាំងលោកជំទាវ មិថុនា ភូថង ( អភិបាលខេត្តកោះកុង ចប់អាណត្តិការងារ ) ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។ ២-តែងតាំងលោកស្រី ឈឺ រ៉ា ( អភិបាលរងខេត្តកោះកុង ) ជាអភិបាលនៃគណអភិបាលខេត្ត កោះកុង ។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពតចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនបរទេសចំនួន០៥នាក់ដែលជាមេក្លោង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លោកឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត ជាចៅក្រមស៊ើបសួរ កាលពីថ្ងៃទី៩ខែសីហា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទចំនួន០៥នាក់ដែលជាមេក្លោង នៃឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា ពីបទឃាតកម្មដោយអំពើឃោរឃៅ ទៅលើជនជាតិកូរ៉េខាងត្បូងម្នាក់ ស្នាក់នៅបុរី Villa Grown នៅចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីដើមខែសីហា ឆ្នាំ២០២៥។ ជនត្រូវចោទទាំង០៥នាក់នោះ រួមមាន ៖ ទី១ ឈ្មោះ AYE AYE ភេទប្រុស អាយុ២១ ឆ្នាំ ជាជនជាតិ ភូមា មុខរបរសន្តិសុខអនឡាញ ទី២ ឈ្មោះ WEI HUAN MO ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិចិន មានមុខរបរ មេក្រុមបុគ្គលិក អនឡាញ ទី៣ ឈ្មោះ ZHAO YANG LONG ភេទប្រុស កើត ឆ្នាំ១៩៨៧ ជនជាតិចិន មុខរបរម្ចាស់ហាងម៉ាហ្សា ទី៤ ឈ្មោះLIU LONG FU ភេទប្រុស Read more

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈានដល់ឃាត់ និងឃុំខ្លួនជនសង្ស័យក្នុងអំពើឃាតកម្មការជួញដូរមនុស្ស និងការជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់

ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប.​ (ONLINE SCAMS) គណៈបញ្ជាការឯកភាពខេត្តកំពត ក្នុងដើមខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនិងអនុវត្តន៍នីតិវិធីច្បាប់លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាក់ទងនឹងករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយបានឈានទៅឃាត់ខ្លួនជនសង្ស័យ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ និងឃាតកម្មដោយអំពើឃោរឃៅ ដើម្បីឈានទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់ ព្រមទាំងបានសង្គ្រោះជនបរទេសជាជនរងគ្រោះពីក្រុមឧក្រិដ្ឋជនទៀតផង។ ប្រតិបត្តិការបង្រ្កាបចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានទទួលលទ្ធផលដូចខាងក្រោម៖ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងករណីឃាតកម្មដោយមានទារុណកម្មនិងអំពើឃោរឃៅ នៅបូរី Villa Crown (តំបន់ ៣) និងអគារ (តំបន់៤) ចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ចំនួន ០២ករណី។ *ករណីទី០១ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យផ្ទះវីឡាកើតហេតុ ហើយបានរកឃើញ និងដកហូតសម្ភារៈបម្រើឱ្យការឆបោក (Online Scam) ជាច្រើន រួមមាន៖ ទូរស័ព្ទដៃចំនួន ៣០១គ្រឿង កុំព្យូទ័រ Desktop Read more

អភិបាលស្រុកអូជ្រៅ ការឈ្លានពានរបស់ទាហានថៃ បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ

លោក កែវ តារារស្មី អភិបាលស្រុកអូជ្រៅ បានថ្លៃងថា៖ ការឈ្លានពានរបស់ទាហានថៃ ដោយបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ៖ ១-ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទាហានថៃបានឈ្លានពាន បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះរាយបន្ថាលួសចូលដីកម្ពុជា ប្រហែល២០០ម៉ែត្រ ប៉ះពាល់ ៦គ្រួសារ ៦ខ្នងផ្ទះ ពលរដ្ឋ៣៧នាក់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។ ២-ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទាហានថៃបានឈ្លានពាន បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះរាយបន្ថាលួសចូលដីកម្ពុជា ប្រហែល១៤០ម៉ែត្រ ប៉ះពាល់ ៦គ្រួសារ ៦ខ្នងផ្ទះ ពលរដ្ឋ២២នាក់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។ លោក យល់ឃើញថា នេះជាការរំលោភបំពាន ដែន​អធិបតេយ្យភាពព្រះរាជាណាចក្រកម្ពុជា រំលោភបំពាន MOU ឆ្នាំ២០០០ ដែល កម្ពុជា-ថៃ រក្សាសកម្មភាពដើមទាំងអស់ រង់ចាំគណៈកម្មាការព្រំដែនដោះស្រាយ ។ ក្នុងនាមលោកជាអាជ្ញាធរ អប់រំ ណែនាំពលរដ្ឋឱ្យអត់ធ្មត់ ស្តាប់តាមការណែនាំ នឹងទុកចិត្តលើរាជរដ្ឋាភិបាល ។ លោកបន្ថែមថា អាជ្ញាធរ យកចិត្តទុកដាក់ ការហូបចុក សុខមាភាពជូនពួកគាត់ ដោយយកចិត្តទុកដាក់ខ្ពស់ Read more