ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធអគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច ខណៈ MOU មួយបានចុះហត្ថលេខា នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ
សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង បានពង្រីកសក្ដានុពល និងបោះទៅមុខមួយជំហានទៀតហើយក្នុងបេសកកម្មរួមចំណែកបណ្ដុះបណ្ដាល និងពង្រឹងគុណភាពធនធានមនុស្ស ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសមុំធនធានមនុស្សនៃយុទ្ធសាស្ត្របញ្ចកោណ។ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច ១ខ្នង ២ជាន់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដោយមានការចូលរួម ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ អគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ចនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ និងបានបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង រួមទាំងសមាជិក Read more