អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពថៃ បានចូលរាយបន្លាលួស នៅតំបន់អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១២-១៣ខែសីហា ឆ្នាំ២០២៥នេះ
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានទាមទារឲ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ដែលបាននិងកំពុងរំលោភបំពានលើបទឈប់បាញ់ ជាពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ នៃកិច្ចព្រមព្រៀងរបស់គណៈកម្មាការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៉ី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី១២ និងថ្ងៃទី១៣នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ បានប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ ដែលបានរាយលួសបន្លា ព្រមទាំងដាក់កងឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងទិសទី១ នៃយោធភូមិភាគទី៥»។ កម្ពុជា ទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌនូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថៃ GBC ជាពិសេសត្រង់ចំណុចទី២ និងទី៤។ ចំណុចទាំងពីរខាងលើ Read more