យុវជន យុវនារី និងពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ចូលរួមថ្មើរជើងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះ ស្រាយជម្លោះព្រំដែនឈរលើ ច្បាប់អន្តរជាតិ និងផ្តល់ជាកម្លាំងចិត្តដល់វីរយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ការដើរដោយថ្មើរជើងចេញពីទីតាំងចាប់ផ្ដើមពីកោះពេជ្យ មកវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើងដែលមក ពីគ្រប់ទិសទី រាប់សិបម៉ឺននាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ជំហររបស់ប្រជាពលរដ្ឋកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាតចូលរួមធ្វើជាខឿនការពារជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្បួនដង្ហែថ្មើរ ជើងនៅចេញពីកោះពេជ្រ ឆ្ពោះទៅវិមាន ឯករាជ្យ ដើម្បីបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី។ដំណើរថ្មើរជើងនៅពេលនេះ គឺបង្ហាញពីទឹកចិត្ត ស្មារតីរបស់ប្រជាពលរដ្ឋនិងយុវជនខ្មែរគ្រប់ទីកន្លែង រួមចិត្ត រួមសំឡេងបេះដូងតែមួយព្រមគ្នាការពារទឹកដី។ ជាពិសេសបង្ហាញទឹកចិត្តឆន្ទៈ មានក្ដីស្រឡាញ់ មានភាពជឿជាក់ ដែលបង្ហាញ ថា ពលរដ្ឋម្នាក់ៗ ពិតជាមានការរួមចំណែកគាំទ្ររាជរដ្ឋាភិបាល គាំទ្រទៅលើកងកម្លាំងជួរមុខ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការជួបជុំគ្នាដោយថ្មើជើងនៅថ្ងៃនេះ បង្ហាញនូវការគាំទ្ររាជរដ្ឋាភិបាល និងគាំទ្រកងកម្លាំងប្រដាប់អាវុធនៅជួរមុខ។ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍បន្តទៀតថា ការជួបជុំនេះ សបញ្ជាក់ពីទឹក ចិត្តកូនខ្មែរ ដែលមានការគិតគូយល់ពីសុខទុក្ខ ដែលជាការរួមចំណែក បង្ហាញពីមោទនភាព ចង់បង្ហាញពីសេចក្តីស្រឡាញ់ ចង់បង្ហាញទៅលើការគាំទ្រ Read more