កម្មករប្រមាន ៤០០នាក់ នាំគ្នាបិទផ្លូវ នៅចំណុចកាស៊ីណូ ក្នុងភូមិសាស្ត្រភូមិត្រពាំងផ្លុងទី២ ដើម្បីទាមទារបើកប្រាក់ខែរបស់ពួកគាត់
ត្បូងឃ្មុំ៖ កម្មករប្រមាណជាង ៤០០ នាក់ បាននាំគ្នាបិទផ្លូវនៅចំណុចភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តវ៉ាស្នើសុំឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលដល់ពួកគេដើម្បីបានត្រឡប់ទៅស្រុកកំណើត និងដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ការបិទផ្លូវតវ៉ារបស់ក្រុមកម្មករ ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មករចូលរួមប្រមាណជាង៤០០ នាក់ដើម្បីបិទផ្លូវជាតិផ្អាកការចរាចរណ៍ ដើម្បីស្នើសុំអន្តរាគមន៍ពីអាជ្ញាធរក្នុងការសម្របសម្រួលឱ្យមេការក្រុមហ៊ុន ការដ្ឋានសាងសង់អគារកាស៊ីណូ ខេអេក រ៉ុងស៊ីង ហ្គោលឌិនលែន អ៊ិនវែសមិន បើកប្រាក់ខែជូនពួកគាត់។ ក្រោយពីទទួលបានដំណឹងនេះ នៅយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៧ និង ៣០នាទី លោក ណុប ឡង់ឌី អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំអាជ្ញាធរស្រុកពញាក្រែក និងលោកមេឃុំត្រពាំងផ្លុង ចុះទៅសម្របសម្រួលដល់កម្មករប្រមាណ ៤០០ នាក់ ដែលធ្វើការនៅការដ្ឋានសាងសង់អគារកាស៊ីណូ ខេអេក រ៉ុងស៊ីង ហ្គោលឌិនលែន អ៊ិនវែសមិន ។ ក្រោយមានការចុះទៅសម្របសម្រួលពីលោកអភិបាលរងខេត្ត ជាមួយតំណាងក្រុមហ៊ុនខាងលើ ភាគីក្រុមហ៊ុនបានធ្វើការការរាយការណ៍ថា ចំពោះករណីខកខានបើកប្រាក់ឈ្នួលកម្មករនេះ គឺក្រុមហ៊ុនបានបើកផ្តល់ប្រាក់ឈ្នួលទៅឱ្យអ្នកម៉ៅការគ្រប់ចំនួនហើយ ប៉ុន្តែអ្នកម៉ៅការបានគេចវេស មិនព្រមចូលខ្លួនដោះស្រាយ ។ ទោះជាយ៉ាងណា បន្ទាប់ពីអាជ្ញាធរបានពិភាក្សា និងបានសម្របសម្រួល ភាគីក្រុមហ៊ុន Read more