បាញ់រះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ ព្រោះរឿងដណ្តើមកូនគ្នា

មនុស្សប្រុស ស្រី ក្មេងចាស់ ចំនួន៥នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល ដោយជនដៃដល់ជាសមាជិកគ្រួសារបានឈ្លោះដណ្តើមកូនគ្នា ឈានដល់ការប្រើអំហិង្សាដោយអាវុធបាញ់ជាច្រើនគ្រាប់ ទៅលើក្រុមគ្រួសាររបស់ខ្លួន ខណ:កំពុងធ្វើដំណើរដោយរថយន្ត១គ្រឿងនៅលើផ្លូវជាតិលេខ៥៥ បណ្តាលឱ្យស្លាប់ស្ត្រី១នាក់និងរបួសធ្ងន់ ស្រាល៤នាក់។ យោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកវាលវែង លោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុក បានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារខាងលើនេះកើតឡើងនៅថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង ៧និង៤០ នាទីព្រឹក ជនសង្ស័យឈ្មោះឯក ណាំអៀង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បានប្រើអាវុធខ្លីK54 បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ស្ត្រី០១ នាក់ ឈ្មោះ ណ ដ អាយុ ៣០ ឆ្នាំ រស់នៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និងរបួស ០៤ នាក់ ខណ:ដែលជនរងគ្រោះទាំង៥នាក់នោះ កំពុងធ្វើដំណើរដោយរថយន្តលើផ្លូវជាតិ៥៥ មកដល់ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ចំណុចអា៤ ស្ថិត ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ។ ជនបង្កបានជិះរថយន្ត ០១ Read more

បែកធ្លាយ វីដេអូ និង រូបភាពពីក្លឹបមួយកន្លែងយីហោ ប្រជុំមិត្ត ( X Stra ) ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន នឹង មាននារីរាំស្រាតស្លៀកប៊ីនី បំរើសេវាទទួលភ្ញៀវ ខុសច្បាប់

បន្ទាយមានជ័យ៖ បែកធ្លាយរូបភាព និងវីដេអូរបស់ក្លឹបមួយកន្លែងយីហោ ប្រជុំមិត្ត ( X Stra ) ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន នឹង មាននារីរាំស្រាតស្លៀកប៊ីនី បំរើសេវាទទួលភ្ញៀវ ។ ប្រភពមូលដ្ឋានបានឲ្យដឹងថា កន្លែងកម្សាន្តនេះមិនត្រឹមតែបម្រើភោជនីយដ្ឋាន និងការកម្សាន្តតាមប្រពៃណីទេ ប៉ុន្តែមានការរាំស្រាតស្លៀកប៊ីនី ចែកចាយ និង ប្រើប្រាស់គ្រឿងញៀន វ៉ៃឡើង ដាក់ដំណើរបំរើសេវាកម្មក្នុងតែម្តង ។ គួររលឹកផងដែរ កន្លងមកថ្មីៗនេះ ប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងចំពោះ KTV ជាច្រើនថា ” KTV ខ្លះគ្រាន់តែដាក់ស្លាកយីហោជា KTV តែប៉ុណ្ណោះ តែខាងក្នុងលួចប្រើប្រាស់គ្រឿងញៀន និងថ្នាំសប្បាយ គ្រប់ប្រភេទ ” ។ ជាក់ស្ដែង KTV ប្រជុំមិត្ត ( X Stra ) មួយនេះ មិនខុសអ្វីពី ប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងនោះឡើយ គឺខាងក្រៅដាក់ស្លាកយីហោជា Read more

ឯកឧត្តម ហ៊ុន ម៉ានី៖ ពិព័រណ៍ផលិតផលខ្មែរ បាននាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា «ខ្មែរធ្វើបាន» ទាំងពេលបច្ចុប្បន្ននិងអនាគត

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ពិព័រណ៍ផលិតផលខ្មែរនាពេលនេះ បាននាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា «ខ្មែរធ្វើបាន» ទាំងពេលបច្ចុប្បន្ននិងអនាគត ដែលបានផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកជាច្រើន បានដាក់តាំងបង្ហាញនិងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន ជាពិសេសធ្វើអន្តរកម្មជាមួយដៃគូពាណិជ្ជកម្ម ។  ក្នុងពិធីបើកជាផ្លូវការនូវកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញគាំទ្រផលិតផលក្នុងស្រុក នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍ការងារឱ្យស្របតាមការសំណូមពរនិងការអំពាវនាវ ជាពិសេសដោយមើលឃើញពីចលនាជំរុញការប្រើប្រាស់និងគាំទ្រផលិតផលក្នុងស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំពិព័រណ៍នេះឡើង ក្នុងគោលបំណងប្រមូលផ្ដុំពង្រឹងស្មារតីសាមគ្គី និងស្នេហាជាតិរួមគ្នាជាសំឡេងតែមួយ បន្តជឿជាក់លើរាជរដ្ឋាភិបាល ព្រមទាំងចូលរួមជំរុញការគាំទ្រពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក តាមរយៈការចូលរួម ជំរុញ និងគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក ឱ្យដាក់តាំងបង្ហាញនិងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ក៏ដូចជាទាក់ទងជាមួយនឹងដៃគូអាជីវកម្មនានា ។ ឯកឧត្តម បានបន្តថា លើសពីការតាំងបង្ហាញផលិតផលក្នុងស្រុក ពិព័រណ៍នេះក៏មានវេទិកាពិភាក្សាចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈលើទិដ្ឋភាពជារួមនៅក្នុងក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិ បាលដោយសំឡេងរបស់វិស័យឯកជននិងអ្នកប្រើប្រាស់ ក្នុងការជំរុញការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដោយមានការចូលរួមពីវាគ្មិនជាច្រើន ដូចជា៖ អ្នកបង្កើតមាតិកា Read more

គយចល័ត ចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ៩កន្លែង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន១៥១គ្រឿង

កម្លាំងគយចល័តបានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ៩ កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២៥ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន ១៥១ គ្រឿង ហើយបានចាប់ឃាត់យកមកអនុវត្តតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងការសហការជាមួយសមត្ថកិច្ចចម្រុះ។ ការចុះបង្ក្រាបក៏មានការសម្របសម្រួល និងចូលរួមផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងព្រះរាជអាជ្ញារងចំនួន ២ រូបផងដែរ។ មន្ត្រីគយមួយរូបដែលចូលរួមប្រតិបត្តិការបានបញ្ជាក់ថា មុនពេលអនុវត្តការចុះព័ទ្ធ អង្គភាពគយបានធ្វើការស៊ើបអង្កេតតាមរយៈការចាប់បានរថយន្តក្រុមហ៊ុន វីរៈប៊ុនថាំ ដែលកំពុងលួចដឹកម៉ូតូគេចពន្ធចេញពីទីតាំងលក់ ដើម្បីនាំទៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក៏មានការចាប់បានរថយន្តដឹកអ្នកដំណើរដែលលាក់ដឹកម៉ូតូគេចពន្ធផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបន្តអំពាវនាវឱ្យពលរដ្ឋ ក្រុមហ៊ុន និងអាជីវករទាំងឡាយ បំពេញតាមច្បាប់ពន្ធគយ ដើម្បីការពារប្រាក់ចំណូលរដ្ឋ និងរក្សាការប្រកួតប្រជែងស្មើៗគ្នានៅក្នុងទីផ្សារ។

កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាមាននូវសារធាតុអ៊ុយរ៉ានីញ៉ូមសរុបប្រហែល ២តោន

កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាមាននូវសារធាតុអ៊ុយរ៉ានីញ៉ូមសរុបប្រហែល ២តោន ដែលអាចចម្រាញ់ផលិតអាវុធនុយក្លេអ៊ែរបាន បើទោះបីជាបានទទួលរងនូវការដាក់ទណ្ឌកម្មអស់ជាច្រើនឆ្នាំមកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។  ជាយូរមកហើយ កូរ៉េខាងជើងត្រូវគេជឿថា មានសារធាតុអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ក្នុងកម្រិតខ្ពស់ ក្នុងបរិមាណដ៏ច្រើនមួយ ខណៈវាជាវត្ថុធាតុដ៏សំខាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។ តាមការបញ្ជាក់ដ៏កម្រជាសាធារណៈនេះ ទីក្រុងសេអ៊ូលបាននិយាយថា បណ្តាញស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានវាយតម្លៃថា នាពេលបច្ចុប្បន្នទីក្រុងព្យុងយ៉ាង បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាង ៩០ភាគរយ គឺមានប្រហែល ២ ០០០ គីឡូក្រាម ខណៈបរិមាណនេះវាគ្រប់គ្រាន់ក្នុងការផលិតអាវុធនុយក្លេអ៊ែរបានយ៉ាងច្រើន។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងកាលពីឆ្នាំ២០០៦ ហើយនិងកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់អង្គការសហប្រជាជាតិសម្រាប់កម្មវិធីអភិវឌ្ឈសព្វាវុធ ដែលត្រូវបានហាមឃាត់នេះ៕

សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧

នាព្រឹកថ្ងៃសុក្រ ទី២៦ កញ្ញា ២០២៥ សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ ៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។ ៧-បញ្ហាផ្សេងៗ

ពលរដ្ឋជិត១០ម៉ឺននាក់បានទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ រយៈពេល៦ថ្ងៃក្នុងឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

ក្នុងរយៈពេល ៦ថ្ងៃ នៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានប្រជាពលរដ្ឋប្រមាណជិត១០ ម៉ឺននាក់បានទទួលការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។ លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី២៥ កញ្ញានេះថា៖ រយៈពេល ៦ថ្ងៃ មានប្រជាពលរដ្ឋសរុបចំនួន ៩២.៥២១នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ។ បើធៀបនឹងរដូវភ្ជុំឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៧១.៣៦០នាក់ គឺឆ្នាំនេះ កើនឡើងប្រមាណ ៣០%។ លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ អ្វីដែលល្អថែមទៀតនោះ គឺប្រជាពលរដ្ឋដែលជិះរថយន្តក្រុងមានសុវត្ថិភាពល្អ មិនមានគ្រោះថ្នាក់ចរាចរនោះទេ ពោលគឺសុវត្ថិភាព១០០ ភាគ រយ។ប្រជាពលរដ្ឋដែលនាំគ្នាជិះ រថយន្តក្រុងសាធារណៈចំណេញថវិកាផ្ទាល់ខ្លួនម្នាក់ៗប្រមាណ៨ ម៉ឺនរៀលឬ២០ដុល្លារអាមេរិកដោយមិនបានចំណាយដល់ការធ្វើដំណើរដោយរថយន្តឈ្នួលរបស់ក្រុមហ៊ុនឯកជន។ ពីមួយឆ្នាំទៅមួយឆ្នាំប្រជាពល រដ្ឋ ក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅ លេងស្រុកកំណើតជួបជុំបងប្អូន ក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរជាដើមនេះ មានកំណើនកើនឡើងជា លំដាប់។ ការកើនឡើងពីចំនួនអ្នកជិះរថយន្តក្រុងសាធារណៈនេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋា ភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ Read more

ឃុំចំនួន៣ ភូមិចំនួន១៦ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តរតនគិរី ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ពីស្ថានភាព និងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងភូមិសាស្ត្រ ស្រុកលំផាត់។ ការជន់លិចនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទន្លេស្រែពកហក់ឡើងលិច ភូមិដ្ឋាន ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ បន្តសហការគ្នា ធ្វើការវាយតម្លៃការខូចខាតឲ្យបានច្បាស់លាស់ និងរៀបចំផែនការជាក់លាក់ ដើម្បីជាវិធានការជួយប្រជាពលរដ្ឋ ក៏ដូចជាការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងស្រោចស្រពឱ្យបានទាន់ពេល។ ព្រមទាំងបន្តពង្រឹងការប្រុងប្រយ័ត្ន និងត្រៀមឆ្លើយតបជាប្រចាំ ពិសេសតំបន់ងាយរងជន់លិច។ ផលប៉ះពាល់ដោយសារទឹកជំនន់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

លំនៅឋានប្រជាពលរដ្ឋ ៣៦៧១ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៣ ៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុក ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើឱ្យអស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតដោយសារជំនន់ទឹកភ្លៀងឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច៕

មហាជនរិះគន់ រោងចក្រផលិតបារីមួយកន្លែងបញ្ចេញក្លិនស្អុយរាលដាល តាមផ្លូវក្រវាត់ក្រុងទី៣ ជិតព្រលានយន្តហោះថ្មី

ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរជាច្រើនបានបង្ហាញការព្រួយបារម្ភ និងរិះគន់ ពាក់ព័ន្ធនឹងក្លិនស្អុយដែលបន្តឆ្លងរាលពីរោងចក្រផលិតបារីមួយកន្លែង ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្លិននេះត្រូវបានអះអាងថា ឆ្លងរាលពេញផ្លូវក្រវាត់ក្រុងទី៣ ដែលជាផ្លូវសំខាន់ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិថ្មី។ តាមការបញ្ជាក់របស់ប្រជាពលរដ្ឋក្នុងតំបន់ ក្លិនឆ្អើមស្អុយដែលបន្តចេញពីរោងចក្រនេះ បានបង្កឱ្យមានការមិនស្រួលដកដង្ហើម និងប៉ះពាល់ដល់សុខភាពជាបន្តបន្ទាប់។ ពួកគាត់បានលើកឡើងថា ក្លិនរំខាននោះក៏អាចប៉ះពាល់ដល់ទស្សនភាព និងអារម្មណ៍របស់ភ្ញៀវបរទេស និងទេសចរណ៍ ដែលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវនេះដែរ។ ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា៖ “ផ្លូវក្រវាត់ក្រុងទី៣ ជាប្រព័ន្ធដឹកជញ្ជូនសំខាន់ សម្រាប់ភ្ញៀវទេសចរនិងអន្តរជាតិដែលចូលមកប្រទេសតាមព្រលានយន្តហោះថ្មី។ ក្លិនបែបនេះអាចប៉ះពាល់ដល់រូបភាពរបស់ខេត្ត និងប្រទេស។” ក្នុងបរិបទដែលរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍន៍សេវាទេសចរណ៍ និងលើកកម្ពស់ភាពទាក់ទាញរបស់ព្រលានយន្តហោះអន្តរជាតិថ្មី ការរីករាលដាលក្លិនស្អុយនេះ ត្រូវបានប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចូលរួមចាត់វិធានការជាបន្ទាន់។ ប្រជាពលរដ្ឋបានស្នើសុំឲ្យ អភិបាលខេត្តកណ្ដាល និងស្នងការខេត្ត ចុះត្រួតពិនិត្យរោងចក្រនេះ ដើម្បីវាយតម្លៃប្រភពក្លិន និងទាមទារឲ្យអនុវត្តវិធានការកាត់បន្ថយការបំពុល។ ជាពិសេស ប្រសិនបើមានការបំពានច្បាប់ សូមឲ្យអាជ្ញាធរចាត់វិធានតាមបទប្បញ្ញត្តិ ដើម្បីការពារសុខភាពសាធារណៈ និងថែរក្សាបរិយាកាសស្អាតជាអត្តសញ្ញាណរបស់ខេត្តកណ្ដាល ។ ចំពោះ លោក អ៊ួច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង នឹងមន្ត្រីពាក់ព័ន្ធ តើបានជ្រាប ពីអាជីវកម្មផលិតបារី បញ្ចេញក្លិនស្អុយខាងលើ ឬទេ ?  អ្នកសារព័ត៌មានយើងមិនមានសេចក្តីអធិប្បាយ ព្រោះមិនមានលេខទំនាក់ទំនង ៕ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន Read more