ក្រសួងការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយស្វែងរកការងារជូនពលករខ្មែរ ដោយសហគ្រាសនានានៅទូទាំងប្រទេស ត្រូវការកម្លាំងពលកម្មជាង ២៣ម៉ឺនកន្លែង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងជួយសម្របសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ និងជាពិសេសការជួយស្វែងរកការងារជូនបងប្អូនដែលត្រលប់មកមាតុភូមិកម្ពុជារបស់យើង ដោយបច្ចុប្បន្នសហគ្រាសគ្រឹះស្ថាននានានៅទូទាំងប្រទេស កំពុងតែត្រូវការកម្លាំងពលកម្មយ៉ាងតិចបំផុតជាង ២៣ម៉ឺនកន្លែង។ ការលើកឡើងឲ្យដឹងបែបនេះរបស់លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានសហការគាំទ្រ និងដាក់តាំងបង្ហាញសមិទ្ធផល ស្នាដៃ និងខ្សែសង្វាក់ផលិតកម្មក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ក្រោមប្រធានបទ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោកស្រី សុវណ្ណ វណ្ណារតន៍ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ ខណៈដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានចេញគោលការណ៍ភ្លាមៗផងដែរ ដោយប្រគល់ភារកិច្ចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី ខេត្តទាំង៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវា និងការសម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ។ នៅពេលនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួង ក៏កំពុងតែបំពេញកិច្ចការបន្ទាន់ និងនៅប្រចាំការនៅខេត្តជាប់ព្រំដែន ត្រៀមចាំទទួល និងជួយដល់បងប្អូនផងដែរ។ ជាងនេះទៅទៀត លោកស្រី Read more