រាជរដ្ឋាភិបាល បង្ហាញពីយន្តការយកចិត្តទុកដាក់ ចំពោះយោធិន និងនគរបាល ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះសារបង្ហាញអំពីយន្តការមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងយកចិត្តទុកដាក់ចំពោះយោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ។ សំណេររបស់សម្តេចបវរធិបតី ហ៊ុនម៉ាណែត មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្លាយជាជនភៀសសឹក មិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។ ១. សម្រាប់យោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ៖* រាជរដ្ឋាភិបាលបានរៀបចំ និងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយ សម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។* ខ្ញុំបានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់ នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។ * ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូប បានចូលបម្រើប្រទេសជាតិ នៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលី ឬធ្លាក់ខ្លួនពិការ។ ២. សម្រាប់យោធិន និងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក៖* រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។* Read more