សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយសម្តេចព្រះវររាជមាតាជាតិខ្មែរ មកចែកជូនប្រជានុរាស្ត្ររងគ្រោះដោយទឹកជំនន់ ១៨០០គ្រួសារ ភូមិ១៤ ឃុំ៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ក្នុងនោះ ឃុំបឹងព្រួលចំនួន ២០០គ្រួសារ, ឃុំជីរោទិ៍ទី១ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទចំនួន ៧៧២គ្រួសារ ហើយដែលពិធីជួបសំណេះសំណាល និងចែកអំណោយនេះធ្វើឡើងនៅទីទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង។ ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ Read more

កម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យជាង ១០នាក់

កម្លាំងនគរបាលក្រុងប៉ោយប៉ែត អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ដែលពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស “កាប់យកម៉ូតូ” ៣ករណី នៅតំបន់ផ្សេងៗគ្នា ក្នុងក្រុងប៉ោយប៉ែត។ ករណីទី១ កើតឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ០២ និង ២៥នាទីយប់ នៅចំណុចការ៉ាស់សាំង “ឡាយ ឆៃលី” ជិតសាលាសង្កាត់អូរជ្រៅ ភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិត បានប្រព្រឹត្តកាប់យកម៉ូតូជនរងគ្រោះចំនួន ១គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1R-8993។ ករណីទី២ កើតឡើងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១០និង៤០នាទីយប់ នៅខាងជើងភ្លើងស្តុបសានកូ ប្រហែល ១៥០ម៉ែត្រ។ ជនសង្ស័យជាច្រើននាក់ជាក្មេងទំនើង Read more

មន្ត្រីគយ និងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យឃ្លាំងទំនិញមិនមានបង្កាន់ដៃពន្ធ នៅខណ្ឌមានជ័យ

នៅរសៀលម៉ោង ១៤:៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលរបស់ មន្ត្រីគយ និងរដ្ឋាកររបស់ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់ទី១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានចុះត្រួតពិនិត្យ ឃ្លាំងលេខ ១០០០ ស្ថិតនៅ ផ្លូវ ៣៨C ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សកម្មភាពត្រួតពិនិត្យនេះ មានការសហការយ៉ាងជិតស្និទ្ធពីតំណាងម្ចាស់ទំនិញ និងកម្លាំង រាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យអនុលោមភាពទំនិញដែលបានរក្សាទុកនៅក្នុងឃ្លាំងនោះ។ ក្នុងកំឡុងពេលត្រួតពិនិត្យ មន្ត្រីបានរកឃើញទំនិញចំនួនជាច្រើន ប្រភេទជាប្រហិតនាំចូលពីប្រទេសថៃ និងផ្លែប៉ោមនាំចូលពីប្រទេសចិន ដែលរួមមាន៖ ប្រហិតសាច់ភ្លាម LUF ចំនួន 552 កេស (5,520 គីឡូក្រាម) ប្រហិតដង្កៀបក្តាម F ចំនួន 224 កេស (2,440 គីឡូក្រាម) ប្រហិតបង្កង PFFP ចំនួន 112 កេស (1,120 គីឡូក្រាម) ប្រហិតបង្គា PFP ចំនួន 618 កេស (4,180 គីឡូក្រាម) ប្រហិតម៉ាតី ចំនួន 104 Read more

អាវុធហត្ថបាត់ដំបង និងកំពង់ចាម បំបែកសំណុំរឿងគ្រឿងញៀនឆ្លងខេត្តដ៏ធំ! ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបបានករណីជួញដូរគ្រឿងញៀនឆ្លងខេត្ត ទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ និងរឹបអូសបានគ្រឿងញៀនប្រភេទម៉ាទឹកកកសរុបជិត ១០គីឡូក្រាម ។ ប្រតិបត្តិការនេះបានចាប់ផ្ដើមតាំងពីវេលាម៉ោង៣:៣០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យដំបូងចំនួន២នាក់ គឺឈ្មោះ ចន សុថេង និងឈ្មោះ ឃីម សុគង់ ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួនតូច។ បន្ទាប់ពីធ្វើការសាកសួរ ឈ្មោះ ចន សុថេង បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ម៉ី ដា ដែលរស់នៅក្នុងក្រុងបាត់ដំបងដែរ ។ ភ្លាមៗនោះ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនឈ្មោះ ម៉ី ដា និងបក្ខពួកបាន២នាក់ទៀត នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ហើយរឹបអូសបានគ្រឿងញៀនចំនួន ៧កញ្ចប់ ទម្ងន់ ៤១១,៨៩ក្រាម។ ដោយបន្តការស៊ើបអង្កេត ឈ្មោះ ម៉ី ដា បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ វង្ស ចាន់ណា ដែលរស់នៅខេត្តកំពង់ចាម ។ ក្រោមការសម្របសម្រួលនីតិវិធីពីលោព្រះរាជអាជ្ញា កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានពង្រីកប្រតិបត្តិការទៅខេត្តកំពង់ចាម ហើយសហការជាមួយកម្លាំងនៅទីនោះដើម្បីបន្តការងារ។នៅវេលាម៉ោង១២:៣០នាទី ថ្ងៃត្រង់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ កម្លាំងចម្រុះបានធ្វើការចាប់ខ្លួនឈ្មោះ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តម្ចាស់

នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេតបន្ទាយមានជ័យ បានដឹកនាំលោក ឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេស្តន៍ , លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង ,លោក វរសេនីយយ៍ឯក យឿម ស៊ិញ ស្នងការរង ,លោកវរសេនីយ៍ទោ អ៊ុយ អ៊ូ ស្នងការរង, លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត ,លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ ,លោក វរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក ៨៩១ , លោក សឿម សាអុីម អគ្គនាយកក្រុមហ៊ុន Grand Diamond City ព្រមទាំងក្រុមការងារគណៈទ្រទ្រង់ Read more

សមត្ថកិច្ចបំបែកសំបុក​ក្រុម​ចោរ​ ​ចាប់ខ្លួន​អ្នក​លួច​និង​អ្នកទិញ​ចំនួន​០៩​នាក់​ រឹបអូស​ម៉ូតូ​ចំនួន​១៥​គ្រឿង

ក្នុង​រយៈពេល​០៣​ថ្ងៃ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​តាម​បណ្ដា​ស្រុក​នានា និង​ជាមួយ​ខេត្ត​ដ​ទៃ​ផង ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ចោរលួច​ម៉ូតូ និង​ចាប់ខ្លួន​អ្នក​ទ​ទូល​ផល​ចោរកម្ម​ជា​បន្ត​បន្តា​ប់​បាន​ចំនួន​០៩​នាក់ ថែម​ទាំង​រឹបអូស​យក​បាន​ម៉ូតូ​ចំនួន​១៥​គ្រឿង ដែល​ពួក​ក្រុម​ចោរ​បាន​លួច​ជាង​១០​លើក​ ។ ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​មាន​អ្នក​ប្រព្រឹត្ត​ផ្ទាល់ និង​អ្នក​ទ​ទូល​ផល​ចោរកម្ម​ទាំង​០៩​នាក់​នេះ ត្រូវ​បាន​លោកស្នងការ​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​០៣ តុលា ក្រោយ​បញ្ចប់​ការ​សួរនាំ​ ។ លោកស្នងការ​រង​បាន​ប្រាប់​ថា ក្នុង​ចំណោម​ក្រុម​ជនសង្ស័យ​ទាំង​០៩​នាក់ មាន​០៣​នាក់​ជា​អ្នក​ទ​ទូល​ទិញ​ផល​ចោរកម្ម​។ លោក​បញ្ជាក់​ថា ក្រុម​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​៣០ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​០២ តុលា ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ​អធិការ​ស្រុក​ភ្នំព្រឹក ស្រុក​សង្កែ ខណៈ​អ្នក​ទ​ទូល​ផល​ចោរកម្ម​ម្នាក់ ត្រូវ​តាម​ចាប់​ដល់​ទឹកដី ខេត្តកំពង់ស្ពឺ​។ យោង​លើ​របាយ​ការ​ណ៍ការិយាល័យ​ជំនាញ​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរហារយ​ទាំង​០៩​នាក់​រួម​មាន​៖ ១-​ឈ្មោះ ហឿ​ន រក្សា ភេទប្រុស ​អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ អៀង មុន្នី ភេទប្រុស ​អាយុ​១៥​ឆ្នាំ ៣-​ឈ្មោះ ចិត្ត ណា​វី ភេទប្រុស ​អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ ណែ​ត ម៉េ​ង​ងួ​រ ភេទប្រុស ​អាយុ​១៩​ឆ្នាំ ៥​-ឈ្មោះ ខាន Read more

មេបុស្តិ៍ពោធ៍អង្ក្រងបានផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

មេបុស្តិ៍ពោធ៍អង្ក្រង បានផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ប៉ុន្តែមេប៉ុស្ត៍រូបនេះអះអាងថា ជាការរាលកៃកាំភ្លេីង និងបានរត់គេចខ្លួនបាត់។ ករណីនេះបានកេីតឡេីងនៅភូមិក្រញូង ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅពេលយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។  យោងតាមការឱ្យដឹងពី សាក្សីដែលជាអ្នកស្រុកភូមិនៅទីនោះបានឱ្យដឹងថា បុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកកនៅពេលយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈបុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកកក៏បានជួបនឹងកម្លាំងសមត្ថកិច្ចរបស់បុស្តិ៍នគបាលពោធ៍អង្ក្រង ហេីយបានដេញតាមពីក្រោយ ក៏បានបាញ់ទៅលើជនរងគ្រោះទាំងពីរនាក់នោះបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ប៉ុន្តែបែជាមេប៉ុស្ត៍រូបនអះអាងថា ជាការរាលកៃកាំភ្លើង។  យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៅទីនោះ ក៏បានឱ្យដឹងថា មុនពេលកើតហេតុ មេប៉ុស្តិ៍ខាងលើបានឱ្យបុរសពីរនាក់នោះឈប់ម៉ូតូ តែមិនព្រមឈប់បម្រុងជិះបុក ហេីយជនសង្ស័យ(មេប៉ុស្ត៍) ទាញកាំភ្លើងបាញ់តែម្តង ដែលជាការប៉ុនប៉ងមនុស្សឃាតដោយចេតនា ដោយបាញ់ចំកណ្ដាលដើមទ្រូងទៅលើជនរងគ្រោះ។   បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ (មេប៉ុស្ត៍) ដើម្បីយកមកអនុវត្តតាមនិតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

កម្មករ-កម្មារិនី រោងចក្រមួយនៅខេត្តកំពង់ស្ពឺ ផ្ទុះការតវ៉ាបិទផ្លូវ ទាមទារឱ្យម្ចាស់រោងចក្រគោរពលក្ខខណ្ឌការងារ គិតគូរពីសុខភាព និងប្រាក់ខែ

កម្មករ-កម្មារិនីបានផ្ទុះការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤៥.៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅមុខរោងចក្រ តារាល អ៉ិនធើណេសិនណល ឯ.ក (TARAL INTERNATIONAL CO., LTD) នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីទាមទារឱ្យរោងចក្រមួយនេះទទួលខុសត្រូវលើលក្ខខណ្ឌការងារដែលខ្លួនកំពុងគេចវេស។ បន្ទាប់ពីផ្ទុះការតវ៉ា ក្រុមការងារនៃក្រសួង និងមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ បានបើកកិច្ចប្រជុំដោះស្រាយវិវាទការងារបន្ទាន់ ស្តីពីកម្មករនិយោជិតទាមទារឱ្យក្រុមហ៊ុនអនុវត្តលក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌនៃរបបសន្តិសុខសង្គម ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យការងារ ក្រោមវត្តមាន លោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ និងជាប្រធានក្រុមអន្តរាគមន៍ដោះស្រាយទី៣ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សូមបញ្ជាក់ថា នៅក្នុងរោងចក្រមានកម្មករ-កម្មារិនីធ្វើការចំនួន ៥៥ ០៧០ (ស្រី៣៣១០នាក់) បានធ្វើកូដកម្មសុំឱ្យរោងចក្រខាងលើកុំកាត់លុយថ្ងៃដែលបានធ្វើកូដកម្មតាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ និងប្រាក់បំណាច់ឆ្នាំ គ្មានដំណោះស្រាយរហូតឈានទៅបិទផ្លូវនាពេលនេះ៕

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់លើកទី២ ទៅUN ជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ដែលថៃឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ញ្ញត្តិបន្ទាន់លើកទី២ ដេីម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ដែលថៃឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់។ ក្នុងលិខិតរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ជូនចំពោះ លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), វិមានប្រជាជាតិ (Palais des Nations), CH-1211 ហ្សឺណែវ ១០ ប្រទេសស្វីស។  គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មីចំពោះញត្តិបន្ទាន់របស់ គ.ស.ម.ក. ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន ២នាក់ ត្រលប់មកវិញ ក្នុងចំណោម ២០នាក់ ដោយយោធាថៃ។ គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃចូលជាធរមាននៅពាក់កណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តរការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការហាមឃាត់ការឃុំខ្លួនតាមទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។ Read more

នាយកដ្ឋានព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់ ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៨នាក់ ជនរងគ្រោះត្រូវបានរំដោះដោយសុវត្ថិភាព

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបណ្តឹងពីស្ថានតំណាងទូតកាណាដា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មកក្រុមទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានករណីបង្ខាំងមនុស្សខុសច្បាប់ និងជម្រិតទារប្រាក់ បង្កដោយជនសង្ស័យមួយក្រុមជនជាតិចិន ជិះរថយន្ត ១គ្រឿង ម៉ាកTOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មការា រាជធានីភ្នំពេញ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និងខេត្តកណ្តាល ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យខាងលើ។ លុះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ Read more