សមត្ថកិច្ច នឹងចុះស្រង់ស្ថិតិជនបរទេសដល់ទីតាំង ដែលមិនសហការជាមួយគណៈបញ្ជាការឯកភាព

បន្ទាយមានជ័យ ៖ គណៈបញ្ជាការឯកភាព ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការណែនាំដល់ គ្រប់បណ្តា កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាកន្លែងធ្វើការដែលមានជនបរទេសស្នាក់នៅ ឬធ្វើការ នៅក្នុងខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពជនបរទេសទាំងនោះ ដើម្បីធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងការប្រជុំត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាពជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត តំណាងម្ចាស់ កាស៊ីណូ ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានដាក់បទបញ្ជា ចំពោះកាស៊ីណូ ក៏ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ត្រូវមានកិច្ចសហការផ្តល់ទិន្នន័យចំនួនជនបរទេស ដែលកំពុងស្នាក់នៅ ធ្នើការនៅក្នុងខេត្ត បើមិនព្រមសហការជាមួយអាជ្ញាធរខេត្ត នឹងធ្វើការអនុវត្តទៅតាមនីតិវិធី ចុះដោយផ្ទាល់ដើម្បីស្រង់ស្ថិតិចំនួនជនបរទេសជាក់ស្តែង នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដើម្បីធ្វើរបាយការណ៍ក្រសួងមហាផ្ទៃ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា ការធ្នើបច្ចុប្បន្នភាពជនបរទេស នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ, ចូលរួមពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តាក្រុង-ស្រុ ឃុំ-សង្កាត់ ដើម្បីធានាសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគ ជាតិ-អន្តជាតិ Read more

សមត្ថកិច្ច​បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញចំនួន​ ២កន្លែង​ ដោយរកឃើញជនជាតិថៃ ចំនួន​ ៦៣នាក់ ក្នុងនោះ​ ៧នាក់ ជាមេក្លោង​ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖​ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងចំនួន ២ ដែលលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ ប្រមាណ ៧នាក់ នៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានស៊ើបអង្កេតស្រាវជ្រាវ និងឃ្លាំមើលសកម្មភាពសង្ស័យនៅទីតាំងខាងលើមួយរយៈកន្លងមក។ ការឈានទៅបង្រ្កាបទីតាំងខាងលើនេះ ធ្វើឡើងដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលើសមត្ថកិច្ចបានរកឃើញជនជាតិថៃ សរុបចំនួន៦៣នាក់ (ស្រី៣០នាក់) ក្នុងនោះមានកុមារចំនួន២នាក់ និងបានរកឃើញសម្ភារៈវត្ថុតាងដូចជា កុំព្យូទ័រចំនួន៣៣គ្រឿង និងទូរស័ព្ទដៃចំនួន៦៥គ្រឿង សម្រាប់ធ្វើសកម្មភាពបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ រួមទាំងអត្តសញ្ញាណប័ណ្ណថៃ ចំនួន៦៥ច្បាប់ និងលិខិតឆ្លងដែនថៃ ចំនួន២ច្បាប់។ តាមរយៈទិន្នន័យ ក្នុងវត្ថុតាងសមត្ថកិច្ចកំណត់បានថា ក្រុមនេះកំពុងត្រៀមរៀបចំប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពទៅប្រទេសដទៃផ្សេងទៀត។ ក្នុងចំណោមពលរដ្ឋថៃទាំង៦៣នាក់ សមត្ថកិច្ចបានរកឃើញ១០នាក់ កំពុងធ្វើសកម្មភាពរៀបចំ សម្ភារៈមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញខុសច្បាប់ដោយស្ម័គ្រចិត្ត និង៤៦នាក់ កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពដើរហើរ ប៉ុន្តែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សនោះឡើយ។ ក្នុងនោះដែរ សមត្ថកិច្ចបានកំណត់ជនជាតិថៃចំនួន​ Read more

គណបក្សជំទាស់របស់ថៃ រិះគន់នាយករដ្ឋមន្ត្រីថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកាន់តំណែងនេះទេ

ថៃ៖ គណបក្សជំទាស់របស់ប្រទេសថៃ កាលពីដើមសប្ដាហ៍នេះ បានរិះគន់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ក្នុងអំឡុងថ្ងៃដំបូងនៃការជជែកដេញដោលរបស់សភា លើញ្ញត្តិសម្តែងការមិនទុកចិត្ត ដោយបក្សជំទាស់ បានចោទប្រកាន់លោកស្រី ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់តំណែងនេះ ហើយលោកស្រីព្រមទាំងអនុញ្ញាតឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែលត្រូវជាឪពុក មានឥទ្ធិពលហួសហេតុលើការគ្រប់គ្រងរបស់ខ្លួនថែមទៀតផង ។ លោកថាក់ស៊ីន (Thaksin) ដែលជាអតីតនាយករដ្ឋមន្ត្រី និងជាឥស្សរជននយោបាយដ៏មានឥទ្ធិពលមួយរូប ត្រូវបានហាមឃាត់មិនឱ្យកាន់តំណែង ដោយសារតែលោករងនូវការផ្តន្ទាទោសពាក់ព័ន្ធនឹងជម្លោះផលប្រយោជន៍ និងការរំលោភបំពានអំណាច ដែលនាំឱ្យលោកបង្ខំរស់នៅដោយនិរទេសខ្លួនឯង នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ ។ ទោះបីជាការស្ទង់មតិពាក់ព័ន្ធនឹងការគាំទ្រលោកស្រី ផែថុងថាន (Paetongtarn) ហាក់ធ្លាក់ចុះក៏ដោយ ក៏លោកស្រី នៅតែចូលរួមនៅក្នុងការជជែកដេញដោលរយៈពេល ២ថ្ងៃ នៅក្នុងជំហរដ៏រឹងមាំមួយ ខណៈក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់លោកស្រី នៅតែកាន់កាប់សំឡេងភាគច្រើនក្នុងសភា។ ការណ៍នេះ ទំនងធ្វើឱ្យញ្ញត្តិសម្តែងការមិនទុកចិត្ត នឹងមិនទទួលបានជោគជ័យនោះទេសម្រាប់ការបោះឆ្នោតនៅថ្ងៃពុធ ។ លោកថាក់ស៊ីន ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពល និងលេចធ្លោបំផុតនៅក្នុងប្រទេសថៃ បានប្រឈមនូវភាពចម្រូងចម្រាសផ្នែកនយោបាយថៃ ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកហើយ។ លោកបានវិលត្រលប់ទៅកាន់ប្រទេសថៃវិញ នៅឆ្នាំ ២០២៣ ហើយលោកបានចំណាយពេល ៦ ខែនៅក្នុងមណ្ឌលឃុំឃាំងនៅឯមន្ទីរពេទ្យយោធា Read more

លោក រ៉េន រតនៈ លើកឡើងពីសារសំខាន់នៃទស្សនកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់ប្រទេសឡាវ និងវត្តមានចូលរួមពីអភិបាល និងស្នងការខេត្តជាប់ព្រំដែន

ក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមីនានេះ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៥។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។  លោក រ៉េន រតនៈ បានឱ្យដឹងទៀតថា នៅក្រសួងសន្តិសុខសាធារណៈឡាវ ទីក្រុងវៀងច័ន្ទន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង មុនបន្តធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពេញអង្គ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ដោយមានការផ្លាស់ប្ដូរសភាពការណ៍ ជាអាទិ៍ សភាពការណ៍សកល និងសភាពការណ៍ទូទៅពាក់ព័ន្ធវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ ព្រមទាំងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ខណៈមុនដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូឧត្តមមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំជាមួយឧត្តមមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ដោយភាគីទាំងពីរបានឯកភាពគ្នាជាបឋមរួចស្រេចហើយលើឯកសារកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០២៥។  បើតាមលោក រ៉េន រតនៈ ក្នុងឱកាសបំពេញទស្សនកិច្ចនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងអញ្ជើញដាក់កម្រងផ្កានៅវិមានរម្លឹកវីរជនពលី និងបន្តទៅទស្សនកិច្ចទីតាំងសំខាន់មួយចំនួនទៀតផងដែរ។  នេះជាដំណើរទស្សនកិច្ចលើកទី១របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅកាន់ប្រទេសឡាវ គិតចាប់ពីពេលចូលកាន់មុខតំណែងប្រមុខក្រសួងមហាផ្ទៃកម្ពុជា។ ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តមួយចំនួនទៀត រួមមាន ឯកឧត្តមអភិបាលខេត្តរតនគិរី អភិបាលខេត្តព្រះវិហារ អភិបាលខេត្តស្ទឹងត្រែង និងស្នងការនគរបាលខេត្តទាំង៣។  លោក រ៉េន រតនៈ បានគូសបញ្ជាក់ទៀតថា វត្តមាន ឯកឧត្តមអភិបាល និងលោកស្នងការនគរបាលខេត្តទាំង៣ ចូលរួមដំណើរទស្សនកិច្ចនេះ ជាការបញ្ជាក់ច្បាស់នូវឆន្ទៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់ របស់ សម្ដេចធិបតីនិយាយជារួម និងដោយឡែក ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងការជំរុញកិច្ចសហការរវាងរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាព ទាំងការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រួមទាំងប្រជាជនចេញចូលជាធម្មតាប្រចាំថ្ងៃ និងប្រជាជនជាភ្ញៀវទេសចរ ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទប់ស្កាត់រាល់បាតុភាពទាំងឡាយដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងសងខាង ក៏ដូចជាមនុស្សជាតិទាំងមូល។  លោកបានបន្ថែមក្នុងន័យដើមថា «ត្រង់ចំណុចនេះហើយ ដែលខ្ញុំចង់ទាញភ្ជាប់ទៅនឹងវត្តមាន លោកស្នងការនគរបាលខេត្តទាំងបីជាប្រតិបត្តិករធានាថែរក្សាសន្តិសុខ តាមរយៈបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆ្លងដែន ដូចជាការដឹកជញ្ជូនគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន អំពើជួញដូរមនុស្សគ្រប់ទម្រង់ អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មភាពឆ្លងដែនខុសច្បាប់ជាដើម។ ខ្ញុំសូមបញ្ជាក់បន្តិចថា ផ្អែកតាមបទពិសោធន៍ និងការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ គ្រឿងញៀននៅកម្ពុជាភាគច្រើនមានប្រភពមកពីតំបន់ត្រីកោណមាស ហើយត្រូវបានលួចលាក់នាំចូលមកកម្ពុជា៤៥ភាគរយតាមព្រំដែន ពិសេសព្រំដែនខេត្តព្រះវិហារ និងស្ទឹងត្រែង ខណៈ៣៩ភាគរយទៀតមកតាមព្រំដែនគោក កម្ពុជា-ថៃ។ ជារួម ៩៣ភាគរយ នៃគ្រឿងញៀនដែលនាំចូលនោះ មានគោលដៅនាំចេញទៅប្រទេសនានា តាមច្រកសមុទ្រ ផ្លូវគោក ផ្លូវអាកាស និងបញ្ញើប្រៃសណីយ៍ជាដើម។ដូច្នេះ សំខាន់ណាស់ដែលមានវត្តមានអភិបាលខេត្ត និងស្នងការនគរបាលខេត្តទាំង៣ចូលរួមទស្សនកិច្ចនេះ»៕

ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាល្ងាច​ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និង​ការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខ​សន្តិភាព ហើយក៏ជាឱកាសសម្រាប់ឱ្យអ្នកចូលរួមពិធី បានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិត​ស្និទ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា សំដៅថែរក្សា​នូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតីនៅក្នុងការអភិវឌ្ឍសង្គម​សេដ្ឋកិច្ចជាតិ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូល​ដ្ឋាន​នៃការពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់​ទង្វើ​រើសអើងសំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិ​សាសនា​នៅកម្ពុជា។ កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់​សាសនាផ្សេងៗគ្នា, ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់​កម្ពុជា​នោះទេ, ថែមទាំងជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែល​ប្រទេសជាច្រើនកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោល​នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការ​ល្អជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាព​ងាយ​ស្រួល​ជូនប្រជាពលរដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជា, ទាំងបច្ចុប្បន្ន និងទៅអនាគត ។ មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី Read more

១៣ថ្ងៃ ក្មេងទំនើងជាង៥០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសជាង១០ករណី !

ក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបានជាង ១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនបញ្ជូនទៅពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងមួយរយៈពេលកន្លងមកនេះ ទោះបីករណីក្មេងទំនើង មានសភាពថមថយបន្តិចមែន ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបានបន្ថយដៃនោះឡើយ គឺបានអនុវត្តយ៉ាងសកម្ម មិនថាយប់ ឬថ្ងៃ ព្រមទាំងមានការសហការចូលរួមពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រាយការណ៍រាល់សកម្មភាពដែលមិនប្រក្រតី ផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់សមត្ថកិច្ច ក្នុងការចុះបង្ក្រាបបានជាបន្តបន្ទាប់។ សូមបញ្ជាក់ថា ការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល១៣ថ្ងៃនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ពោធិ៍សាត់  សៀមរាប ព្រះវិហា ក្រចេះ រតនគីរី ស្វាយរៀង និងខេត្តតាកែវ៕ ដោយ សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ក្រសួងព័ត៌មាន នឹងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន

នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារផលិតស្ពតប្រឆាំងព័ត៌មានក្លែងក្លាយ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានជួបសម្ភាសន៍ជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីត្រៀមផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» នាពេលខាងមុខ។ សូមជម្រាបជូនថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews» ជាការផ្តល់ចំណេះដឹងបន្ថែមទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ ហើយរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យអស់ ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ គួររម្លឹកផងដែរថា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំការងាររៀបចំយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews “ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនថា ក្រសួងព័ត៌មាន គ្រោងបើកយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews “ ក្នុងខែមីនាខាងមុខនេះ ក្នុងគោលបំណងកាត់បន្ថយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយផ្តល់ចំណេះដឹងទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ នាពេលដ៏ខ្លីខាងមុខនេះ ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ Read more

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ប្រតិភូអមដំណើរ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងប្រធានមន្ទីរ អង្គភាព មន្ដ្រីរាជការ-កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥នេះ។ នាឱកាសដ៏ថ្លៃថ្លានោះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងអរគុណចំពោះរដ្ឋបាលខេត្ត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្សទាំងអស់ នៅក្នុងវិទ្យាល័យនេត យ៉ង់ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ និងដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំំនាញប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ រួមមាន ៨០៧,៨១៥,៨៩១,៩១១ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារសេនាធិការ ផែនការងារព្រំដែន ផែនការងារអន្តោប្រវេសន្ត ផែនការងារសន្តិសុខ និងលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងជំនួយដឹកនាំការងារព្រំដែនទាំង៤ និងលោកនាយការិយាល័យបុគ្គលិក។ កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពង្រឹងបច្ចេកទេសនិង ត្រួតពិនិត្យវឌ្ឍនភាពការងារ , ពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ លើខ្សែបន្ទាត់ព្រំដែន , ពង្រឹងទប់ស្កាត់ពលរដ្ឋខ្មែរ និងជនបរទេសឆ្លងដែនដោយខុសច្បាប់តាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ៕

កម្លាំងអាវុធហត្ថ មន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងរបស់ជនជាតិចិន នៅស្រុករតនៈមណ្ឌល

បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលដឹកនាំដោយលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ បើតាមលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងអាវុធហត្ថខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះថា​ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងអាវុធហត្ថចូលរួមជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ បានចុះទៅបង្ក្រាបទីតាំងមួយនេះ ដែលមានម្ចាស់ទីតាំងឈ្មោះ លី យ៉ុងកួយ ភេទប្រុស ជនជាតិចិន អាយុ៥៥ឆ្នាំ និងអ្នកតំណាងទីតាំងឈ្មោះ វ៉ាន់ សុជាតា ភេទស្រី អាយុ ៣៣ឆ្នាំ មានតួនាទីគណនេយ្យ។ លោកវរសេនីយ៍ឯក ជា តារា បានបញ្ជាក់ទៀតថា ក្រោយចុះបង្ក្រាប, កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ បានធ្វើការត្រួតពិនិត្យរកឃើញថាមានរថយន្តខុសច្បាប់ និងធ្វើការឃាត់ទុករួមមាន៖ ទី១៖ ក្បាលរថយន្តសណ្តោងរម៉កចង្កូតស្ដាំចំនួន១៤គ្រឿង ទី២៖ រថយន្តទេសចរណ៍ចំរុះម៉ាកចង្កូតស្តាំចំនួន១០គ្រឿង ទី៣៖ រម៉កសណ្តោងមានសាទែនចំនួន២គ្រឿង ទី៤៖ Read more

ក្រសួងសុខាភិបាល រកឃើញជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ឆ្នាំ ៦ខែ នៅខេត្តក្រចេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសដល់សាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ៦ខែ និងត្រូវបានបញ្ជាក់វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ កុមារារូបនេះ ត្រូវបាននាំមកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ ជាមួយរោគសញ្ញាគ្រុនក្តៅ ក្អក និងហត់ខ្លាំង រួមទាំងមានការពិបាកដកដង្ហើម។ បច្ចុប្បន្ន ស្ថានភាព និងការវិវត្តជំងឺកុមារា កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងការសង្គ្រោះព្យាបាលកម្រិតធ្ងន់ពីក្រុមគ្រូពេទ្យ ជំនាញ ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ ជាលក្ខណៈ គ្រួសារ និងមានមាន់ងាប់ប្រហែល៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយសមាជិកក្រុមគ្រួសារបានយកមាន់ងាប់ មកធ្វើម្ហូប។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) Read more

ឣាវុធហត្ថបញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ: នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់យកម៉ូតូ) កើតឡើងនៅចំណុចភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទយមានជ័យ បង្កឡើងដោយជនសង្ស័យ០១ក្រុម ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពធាក់ផ្ដួលដើម្បីយកម៉ូតូ  របស់ជនរគ្រោះឈ្មោះ សួន  ប៊ុនធឿន ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស  រស់នៅភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក បណ្តាលឱ្យដួលម៉ូតូ  ហើយក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន  និងបានយកម៉ូតូទៅដាក់បញ្ចាំនៅក្រុងប៉ោយប៉ែត។        ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០០ និង៣០នាទី ថ្ងៃទី២២ ខែមីនា ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ នៅចំណុចភូមិ ក្បាលស្ពាន១  សង្កាត់អូរជ្រៅ  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។      លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យ ១.ឈ្មោះ សែន ស៊ឺ ភេទប្រុស  អាយុ ១៥ឆ្នាំ, ២.ឈ្មោះ ឆៃ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ, ៣.ឈ្មោះ ព្រឿយ ដារុង ភេទប្រុស អាយុ១៥ឆ្នាំ, Read more

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា, ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារទាំង៦ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌផងដែរ។ ក្នុងកិច្ចប្រជុំនាឱកាសនោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរនាពេលកន្លងមក និងបានផ្សព្វផ្សាយណែនាំ ពីផែនការ ការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលខេត្តសៀមរាប និងត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ រួមទាំងផែនការការពារចាំបាច់មួយចំនួនទៀតផងដែរ។ បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ បង្កើនសាម្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចការងារជំនាញ ពិសេសត្រូវយកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព។ រៀបចំចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារាម កន្លែងកម្សាន្តសប្បាយ Read more

ឯកឧត្តម ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅខែមេសា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសំរាប់ខែមេសា ដោយអញ្ចើញចូលរួម ពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគាររាជធានី ខេត្ត។  ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដល់ប្រធាននាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ឱ្យខិតខំបន្តអនុវត្ត និងត្រូវយកចិត្តទុកដាក់លើកិច្ចការងារសន្តិសុខ សុវត្ថិភាព បន្តពង្រឹងការឆែកឆេររកវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារ ជាពិសេស (ទូរស័ព្ទដៃ និងគ្រឿងញៀន) និងបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់លើរបបអាហាររបស់ជនជាប់ឃុំជាប្រចាំ។ ឯកឧត្តមអគ្គនាយក ក៏បានក្រើនរំលឹក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ សូមប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត ទាំងអស់ត្រូវពង្រឹងបន្ថែមលើការងារសន្តិសុខ សុវត្ថិភាព តាមបណ្តាលអង្គភាពនីមួយៗ៕

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនតាមគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនទាំងអស់ឱ្យស្រលាញ់ និងស្នេហាជាតិតាមការណែនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកុំឱ្យប្រកាន់យកស្មារតីសន្តិភាពនិយមពេក។ ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក ឯកឧត្ដមអភិសន្តិបណ្ឌិត អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ. បានផ្តល់តម្លៃខ្ពស់ចំពោះស្មារតីស្រលាញ់ស្នេហាជាតិរបស់យុវជនជំនាន់មុន ដែលតម្រូវឱ្យយុវជនជំនាន់បន្តវេនត្រូវតែបន្តបំផុសស្មារតីជាតិនិយមនេះឱ្យខានតែបាន។ ពីសណ្ឋាគារ Garden City Hotel Phnom Penh នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត បានចាត់ទុកសកម្មភាពចូលរួមរបស់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ពេលនេះ គឺជាសក្ខីភាពបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាព នៃមហាគ្រួសារ ស.ស.យ.ក. ព្រមទាំងបានបង្ហាញអំពីការផ្ដល់តម្លៃ ការលើកកម្ពស់កិត្យានុភាព ឧត្ដមភាព និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ ស.ស.យ.ក. ឱ្យឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមគោលបំណង និងចក្ខុវិស័យដែលបានកំណត់។ ក្នុងស្មារតីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា Read more