នគរបាលខេត្ដកំពង់ស្ពឺ ឃាត់មុខសញ្ញាជនសង្ស័យចំនួន០៦នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន
ដោយអនុវត្ដតាមបទបញ្ជាគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធី ឯកឧត្តម អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចនគរបាល អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការ នគរបាលស្រុក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៩និង១០នាទី នៅចំណុចផ្ទះសំណាក់ជាសួរ ស្ថិតនៅភូមិទី ៤ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កំលាំងជំនាញស្រុកភ្នំស្រួច ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង បានស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន០៤នាក់ ៖ (១)-ឈ្មោះ ស៊ឹម វណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិពង្រ ឃុំធម្មតាអរ ស្រុកសំរោងទង។ (២)-ឈ្មោះ រឿង ឈុនលាង ហៅ ឈីត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច។ (៣)-ឈ្មោះ វង់ ដែន ភេទស្រីអាយុ១៧ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ (៤)-ឈ្មោះ អុល លីហ្សា ភេទស្រី អាយុ១៧ ឆ្នាំ Read more