ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួម ឯកឧត្តម សោ សុវណ្ណ អភិបាលរង តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធាន និងតំណាងអង្គភាពពាក់ព័ន្ធ និងមន្ត្រីជុំវិញខេត្តជាច្រើនរូប។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម អគ្គនាយក បានធ្វើការផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់ខ្លួនម្នាក់ៗ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម ៖ -បំពេញការងារ ត្រូវគោរពតាមឋានានុក្រម មុខងារ តួនាទី ភារៈកិច្ច ដែលថ្នាក់លើ និងអង្គភាពប្រគល់ជូន -ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ គុណភាព ប្រសិទ្ធផល ភាពស្មោះត្រង់ ក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ -ពង្រឹងការគោរពអនុវត្តច្បាប់ និតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋាន ពាក់ព័ន្ធនានាដែលជាត្រីវិស័យក្នុងការងារដឹកនាំគ្រប់គ្រង និងផ្នែកជំនាញនីមួយៗ -ត្រូវបន្តកិច្ចសហការល្អ និងស្នើសុំកិច្ចគាំទ្រពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ពីកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងកិច្ចអន្តរាគមន៍ផ្នែកសន្តិសុខសុវត្ថិភាព កិច្ចគាំទ្រពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញ ខេត្ត និងអង្គការដៃគូនានា Read more