សម្តេចក្រឡាហោម ស ខេង អំពាវនាវគ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមបង្ការទប់ស្កាត់អំពើឆបោក ចៀសវាងការខាតបង់ទ្រព្យសម្បត្តិលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជន តាមអនឡាញ
បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមបង្ការទប់ស្កាត់អំពើឆបោក តាមអនឡាញ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។ សារអំពាវនាវនេះបានធ្វើឡើង ក្នុងពេលដែលសម្តេចមានវត្តមាន នៅក្នុងពិធីបញ្ចុះខណ្ឌសីមាសម្ពោធព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តអន្តរទីបការាម ហៅវត្តអណ្តូងស្វាយ ស្ថិតនៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ។ សម្តេច បានលើកឡើងថា ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា Digital ពិតមែនតែបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់មនុស្សយើងយ៉ាងណាក៏ដោយ តែក្តីបារម្ភក៏លេចឡើងមកជាមួយគ្នាដែរ នៅពេលបច្ចុប្បន្ននេះ ជាក់ស្ដែងយើងឃើញមានរូបភាព នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំងការកើនឡើង នៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម ។ ទាក់ទងនឹងបញ្ហានេះ សម្តេចក្រឡាហោម ស ខេង បានស្នើឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងនោះមានទាំងសិស្សានុសិស្សផងដែរ សូមយកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់អំពើឆបោក តាមប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ ។ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងដែរថា គោលការណ៍ជារួមរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា Read more