ភ្នំពេញ៖ ទីតាំងមួយកន្លែងសង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៩៤ ភូមិ៣ សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំពុងបើកដំណើរការ យ៉ាងរលូន ដោយមិនរំខាន មន្ត្រីដែនសមត្ថកិច្ចប្រចាំតំបន់សូម្បីតែ បន្តិច ឬមួយលោកអធិការ កំពុងជាប់បំពេញភារកិច្ច ក៏មិនដឹង?
លោក សុខ សម្បត្តិ អភិបាលខណ្ឌនិង លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង គួរតែចុះត្រួតពិនិត្យ ទីតាំងខាងលើ ស្របនិងយោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។
អង្គភាពអ្នកសារព័ត៌មានយើងមានសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញចុះបង្កាបល្បែងស៊ីសង ខុសច្បាប់ទាំងនេះ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។


