អ៊ីរ៉ង់ ទទួលស្គាល់ថា ខ្លួនជាអ្នកវាយប្រហារលើនាវាថៃ Mayuree Naree នៅច្រកសមុទ្រហ័រមូស ព្រោះនាវាទាំងនេះមិនស្តាប់តាមការព្រមាន

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានទទួលស្គាល់ជាផ្លូវការនូវការវាយប្រហារលើនាវាដឹកទំនិញថៃ ម៉ាយូរី ណារី (Mayuree Naree) និងនាវា អ៊ិចប្រេសរ៉ូម (Express Rome) នៅឯច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី ១១ ខែមីនា ដោយចោទប្រកាន់ថា នាវាទាំងនេះបានបំពានច្បាប់ធ្វើដំណើរ អត្ថបទពេញ

យោធាអ៊ីរ៉ង់ ព្រមានអាម៉េរិក និងអ៊ីស្រាអ៊ែល ថា បើអាចទ្រាំទ្រនឹងតម្លៃប្រេងលើស ២០០ ដុល្លារ ក៏បន្តល្បែងសង្គ្រាមទៀតចុះ

លោក អ៊ីប្រាហ៊ីម ហ្សុលហ្វាហ្គារី (Ebrahim Zolfaghari) ដែលជាអ្នកនាំពាក្យនៃទីបញ្ជាការដ្ឋានមជ្ឈិម ខាមថាម អាល់អាន់ប៊ីយ៉ា (Khatam al-Anbiya) របស់អ៊ីរ៉ង់ បានចេញមុខព្រមានចំៗទៅកាន់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែលថា ប្រសិនបើសង្គ្រាមនៅតែបន្ត វានឹងរុញច្រានតម្លៃប្រេងឱ្យហក់ឡើងលើស ២០០ ដុល្លារក្នុងមួយបារ៉ែល។ អត្ថបទពេញ

អ៊ីរ៉ង់តែងតាំងលោក Mojtaba ដែលជាកូនប្រុសរបស់លោក Khamenei ជាមេដឹកនាំកំពូលថ្មី

អ៉ីរ៉ង់ នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានតែងតាំងលោក Mojtaba ​Khamenei ឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ ជំនួសឪពុក របស់លោក គឺលោក Ali Khamenei ដែលនេះជាសញ្ញាមួយបង្ហាញពីការរឹងទទឹងរបស់ទីក្រុងតេហេរ៉ង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អត្ថបទពេញ

លោកត្រាំ ស៊កសៀតពាក្យសម្ដីថា គោលដៅរបស់អាម៉េរិក គឺការពារអ្នកដែលមានសតិមិនប្រក្រតី មិនឱ្យកាន់កាប់អាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានកោតសរសើរពីសមត្ថភាពយោធាដ៏ខ្លាំងក្លារបស់សហរដ្ឋអាម៉េរិក ក្នុងការដោះស្រាយវិបត្តិជម្លោះជាមួយអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថាវាជាប្រតិបត្តិការដ៏ចាំបាច់ ដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអ៊ីរ៉ង់បានបង្កឡើងអស់រយៈពេល ៤៧ឆ្នាំមកហើយ ។ លោកត្រាំ បានស៊កសៀតពាក្យសម្ដីថា គោលដៅចម្បងរបស់លោក គឺការពារមិនឱ្យមនុស្សឆ្កួត ឬអ្នកដែលមានសតិមិនប្រក្រតីកាន់កាប់អាវុធនុយក្លេអ៊ែរឡើយ។ លោកបានសន្យាថា នឹងបន្តប្រើប្រាស់កម្លាំងយោធាដែលលោកបានកសាងឡើង អត្ថបទពេញ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ទទួលស្គាល់ការស្លាប់ នៃមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ក្នុងការវាយប្រហារតាមផ្លូវអាកាសដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ជាច្រើនបានទទួលស្គាល់ថាលោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បានស្លាប់ពិតប្រាកដ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរួមគ្នា ដែលត្រូវបានរាយការណ៍ថាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍ថា “មេដឹកនាំកំពូលអ៊ីរ៉ង់បានពលីហើយ” ខណៈទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ផ្សេងទៀត អត្ថបទពេញ

Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ ត្រូវបានស្លាប់ក្នុងការវាយប្រហារយោធារួមគ្នា អាមេរិក-អ៊ីស្រាអែល អ៊ីរ៉ង់បានបដិសេធព័ត៌មាននេះ

កាលពីថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ ២០២៦, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសតាមបណ្តាញសង្គមថា Ayatollah Ali Khamenei មេដឹកនាំកំពូលនៃអ៊ីស្លាមក្រុមប្រជាជាតិអ៊ីរ៉ង់ បានស្លាប់ ក្នុងកំឡុងការវាយប្រហារយោធាសហការជាមួយអ៊ីស្រាអែលលើគោលដៅក្នុងប្រទេសអ៊ីរ៉ង់។ តាមការបញ្ជាក់របស់លោក អត្ថបទពេញ

ប្រទេសអ៊ីស្រាអ៊ែល និងសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារលើទីក្រុងតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២៦ ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទៅលើរដ្ឋធានីតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានផ្សែងខ្មៅហុយឡើងពាសពេញអាកាសចេញពីកណ្តាលទីក្រុងនេះ។ ការវាយប្រហារខាងលើ ហាក់ដូចជាមានគោលដៅនៅក្បែរទីស្នាក់ការរបស់មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា អាម៉េរិកបានចូលរួមក្នុងប្រតិបត្តិការនេះ អត្ថបទពេញ

អគ្គស្នងការនគរបាលជាតិម៉ាឡេស៊ី៖ អាជ្ញាធរកំពុងបើកការស៊ើបអង្កេត ជុំវិញគម្រោងឃុបឃិតទម្លាក់រដ្ឋាភិបាល

អគ្គស្នងការនគរបាលជាតិម៉ាឡេស៊ីបានប្រកាសនាថា អាជ្ញាធរកំពុងបើកការស៊ើបអង្កេតជុំវិញការឃុបឃិតជាសម្ងាត់មួយ ដើម្បី “ទម្លាក់រដ្ឋាភិបាល និងបំផ្លិចបំផ្លាញស្ថិរភាពជាតិ”។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកអគ្គស្នងការនគរបាលជាតិម៉ាឡេស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងឃុបឃិតនេះមានការពាក់ព័ន្ធនឹងបុគ្គលមានឥទ្ធិពល ក្នុងស្រុកម្នាក់ ព្រមទាំងស្ថាប័នព័ត៌មានអន្តរជាតិមួយ ប៉ុន្តែលោកមិនបានបញ្ចេញអត្តសញ្ញាណពួកគេឡើយ។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងត្រូវ បានស៊ើបអង្កេតក្រោមច្បាប់ប្រឆាំងការបំផ្លាញលទ្ធិប្រជាធិបតេយ្យសភា ដែលជនល្មើសអាចប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ អត្ថបទពេញ

អាម៉េរិកបញ្ជូននាវា USS Gerald R. Ford ទៅកាន់តំបន់មជ្ឈិមបូព៌ា ជាការបង្កើនកម្លាំងទ័ពធំបំផុត មិនធ្លាប់មានតាំងពីឆ្នាំ២០០៣

នាវាដឹកយន្តហោះ យូអេសអេស ហ្សេរ៉ាល់ អ័រ ហ្វត (USS Gerald R. Ford) បានចាកចេញពីមូលដ្ឋានទ័ពជើងទឹកណាតូ (NATO) ក្នុងកោះក្រេត (Crete) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើនាវាចរណ៍ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ខណៈដែលនេះគឺជាផ្នែកមួយនៃការបង្កើនកម្លាំងទ័ពជើងទឹកអាម៉េរិកដ៏ធំបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ាក់ក្នុងឆ្នាំ អត្ថបទពេញ

កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព (Board of Peace) ប្រកបដោយជោគជ័យ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បើកកិច្ចប្រជុំដំបូងរបស់ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) ថា៖ ប្រទេសចំនួន៩ បានប្តេជ្ញាផ្តល់ថវិកាសរុប អត្ថបទពេញ