សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន ១ម៉ឺនដុល្លារ និងទិញដីឱ្យគ្រួសារក្មេងស្រី ស៊ុន ស្រីតី (ចៅស្រីតូចលក់ផ្កា)ដើម្បីសាងសង់ជម្រក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូចលក់ផ្កា) ចូលជួបតាមសន្យានៅភូមិគ្រឹះតាខ្មៅ ខេត្តកណ្ដាល។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាល្ងាចនេះថា បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗគឺមានជីវភាពលំបាក អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ជាង៥ពាន់នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។ ឯកឧត្តម អត្ថបទពេញ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធឆ្លងសមិទ្ធិផលនានាក្នុងវត្តគិរីជលសាកោះរ៉ុង ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា វប្បធម៌ ទេសចរណ៍ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ

ព្រះសីហនុ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រោមដំបូលនៃសន្តិភាព គោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ដូចនេះទាមទារឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បន្តគាំទ្រដល់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងសុខសន្តិភាព ពង្រឹងស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនតាមគោលនយោបាយ អត្ថបទពេញ

រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង, មហាជនគាំទ្រយ៉ាងខ្លាំងក្លាបំផុត

ភ្នំពេញ៖ បំណងប្រាថ្នាដែលប្រជាពលរដ្ឋកម្ពុជាចង់ឃើញអស់យូរខែឆ្នាំមកហើយនោះ ទីបំផុតត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចហើយ គឺនឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹងទៀតហើយ។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី អត្ថបទពេញ

សម្តេចបវរធិបតី ៖ កម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យ នូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥នេះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ប្រទេសកម្ពុជាយើងកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត “។ ការលើកឡើងនេះតាមរយះសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ដោយ វិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា-ថៃ គួរគិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ និងក្របខណ្ឌតំបន់នានា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យប្រទេសកម្ពុជានិងប្រទេសថៃគិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានាដូចជាអាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ អត្ថបទពេញ

ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ចុះហត្ថលេខាលើឯកសារចំនួន០៧ សំខាន់ៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧ រួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាទីផ្សារសេរី ដូច្នេះរថយន្តណាតម្លៃសមរម្យ គឺគេទិញជិះហើយ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កម្ពុជាជាទីផ្សារសេរី ដូច្នេះរថយន្តណាតម្លៃសមរម្យ គឺគេទិញជិះហើយ ដូច្នេះតាមបណ្តាក្រសួងស្ថាប័ន គឺមិនតម្រូវឲ្យត្រូវតែទិញរថយន្តពីក្រុមហ៊ុនណាយកមកប្រើនោះទេ ឲ្យតែក្រុមហ៊ុនណាតម្លៃទទួលយកបាន គុណភាពល្អ គឺទិញប្រើ”។នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត FORD នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ អត្ថបទពេញ

ខេតត្តកំពង់ស្ពឺ ត្រូវបានប្រកាសបិទបញ្ចប់១០០% នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ 

កំពង់ស្ពឺ៖ ខេតត្តកំពង់ស្ពឺ ត្រូវបានប្រកាសបិទបញ្ចប់១០០% នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៥៩ ៩៥៣បណ្ណ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោកឧបនាយរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅបរិវេណកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន អត្ថបទពេញ

ចូលឆ្នាំថ្មីមានក្មេងទំនើងជាង១០នាក់ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុកបើទោះបីជាសមត្ថកិច្ចជាប់មមាញឹកនៅក្នុងការងារសន្តិសុខសណ្តាប់ធ្នាប់ជាទូទៅដើម្បីការពារ និងសម្របសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន និងជួបជុំកម្សាន្តសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ។ ជាក់ស្ដែងលទ្ធផលនៃការបង្ក្រាបក្មេងទំនើង ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំ មានក្មេងទំនើងជាង១០នាក់ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ហើយដែលពេលនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ។ ទន្ទឹមនេះបើទោះបីជាបញ្ចប់នូវពិធីបុណ្យចូលឆ្នាំថ្មីរហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចនៅតែបន្តបង្ក្រាបក្មេងទំនើងឥតស្រាកស្រាន្ត ដោយចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបានករណីក្មេងទំនើងជិត១០ករណី និងឃាត់ខ្លួនយុវជនជិត២០។ អត្ថបទពេញ