ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំមន្ត្រីនគរបាលក្រុងរុនតាឯកតេជោសែន ថែទាំ និងកសាងគុណតម្លៃអធិការដ្ឋានឱ្យជាកន្លែងផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនពលរដ្ឋ!

ជាងមួយឆ្នាំ ក្រោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលមួយចំនួនទៀត។ យោងតាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អគារអធិការដ្ឋានក្រុងរុនតែឯកតេជោសែន និងសមិទ្ធផលដែលសម្ពោធនៅថ្ងៃនេះ ជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកែ សួនសុភី ស សុខា ជូនមន្ត្រី និងប្រជាពលរដ្ឋក្រុងរុនតាឯកតេជោសែន។ សមិទ្ធផលនេះរួមមាន អគារធំទំហំ១៣,៥ គុណ២៣ម៉ែត្រ អគារស្នាក់នៅរបស់មន្ត្រីទំហំ៧,២គុណ២៦ម៉ែត្រ អគារផ្ទះបាយ និងកន្លែងហូបបាយទំហំ៥គុណ១៣,៥ម៉ែត្រ អគារឃាត់ខ្លួនបណ្តោះអាសន្នទំហំ៥គុណ១០ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យ ៧,៤គុណ ១៣,៥ម៉ែត្រ បន្ទប់ទឹកសាធារណៈទំហំ២,៧គុណ ៥,៨ម៉ែត្រ របងព័ទ្ធជុំវិញប្រវែង២៩១,៥៧គុណ២ម៉ែត្រ ខ្លោងទ្វារប៉ុស្តិ៍យាម១កន្លែង រៀបចំចំណតរថយន្ត១កន្លែង និងដងទង់ជាតិចំនួន១ សាងសង់លើផ្ទៃដីទំហំ ៥ ០០០ម៉ែត្រការ៉េ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី Read more

សម្តេចបវរធិបតី បញ្ជាក់ចំណុចមួយចំនួន ដែលអាចដោះស្រាយចម្ងល់មួយចំនួន បន្ទាប់ពីសម្តេចបានឃើញតាមបណ្ដាញសង្គម

តាមរយៈសំណេរតាមបណ្តាញសង្គមផ្លូវការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើឡើងនៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា “ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង”។ សម្តេចបវរធិបតីបានបន្តដោយមានខ្លឹមសារថា ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប៖ ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? សម្តេចបវរធិបតីបានបញ្ជាក់ថា “បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថារដ្ឋាភិបាលអត់ស្ងៀមស្ងាត់។ នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿននិងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំអោយមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយពត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងពត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួន អោយប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំផងដែរ”។ តើរាជរដ្ឋាភិបាលបានបញ្ជារអោយកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចារបទឈប់បាញ់? សម្តេចបវរធិបតីបានបញ្ជាក់ថា “ចម្លើយខ្លី គឺគ្មានទេ។ រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាអោយដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ។ ហើយក្នុងកិច្ចចរចារបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណអោយកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ”។តើការចរចារនានាក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដីឬទេ? សម្តេចបវរធិបតីបានបញ្ជាក់ថា “ចម្លើយខ្លី គឺគ្មានទេ ។ ការចរចារបទឈប់បាញ់ថ្ងៃ ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ការចរចារទ្វេភាគីកន្លងមកដោយរាប់ទាំង Extraordinary Read more

សម្តេចធិបតី៖ កម្ពុជា ត្រៀមខ្លួនធ្វើជាដៃគូទុកចិត្ត ក្នុងការចូលរួមចំណែក ដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា ត្រៀមខ្លួនធ្វើជាដៃគូទុកចិត្ត ក្នុងការចូលរួមចំណែក ដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន ។ ក្នុងឱកាសអញ្ជើញចូលរួម ធ្វើសន្និសីទសារព័ត៌មានរួមគ្នា កម្ពុជា-ហ្វីលីពីន នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ផ្តល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែង ជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃទំនាក់ទំនងកម្ពុជា-ហ្វីលីពីន រីកចម្រើនលើគ្រប់វិស័យ រួមមានវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចំពោះពាណិជ្ជកម្មវិនិយោគ និងកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ច យើងបានពិភាក្សាអំពីគំនិតផ្តួចផ្តើម យន្តការជាក់ស្តែង ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល និងឯកជន ។ កម្ពុជា ត្រៀមខ្លួនធ្វើជាដៃគូទុកចិត្ត ក្នុងការចូលរួមចំណែក ដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រាប់ពលរដ្ឋភៀសសឹក នៅជំរុំវត្តពោធិ៍ ៥ពាន់ដើម អំពីយុទ្ធសាស្ត្រដឹកនាំជាតិដ៏អង់អាចឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត!

ភាពអង់អាចឈ្លាសវៃនៃការដឹកនាំរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល២ឆ្នាំមកនេះ ជាពិសេសយុទ្ធសាស្ត្រនៃការទប់ទល់អំពើឈ្លានពានរបស់ថៃ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥ ០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ចាប់តាំងពីដើមនីតិកាលមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលបន្តវេន ឈានទៅសម្រេចបានសមិទ្ធផលធំៗជូនជាតិនិងប្រជាជន ជាបន្តបន្ទាប់ ដោយឈរលើមូលដ្ឋាននៃមរតកដឹកនាំនយោបាយប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ខណៈចុងក្រោយនេះ សម្ដេចធិបតី បានបន្តដឹកនាំជាតិ រួបរួមសាមគ្គីគ្នា យកប្រៀបឈ្នះប្រកបដោយកិត្តិយសពីអំពើឈ្លានពានទឹកដីយ៉ាងកម្រោលពីសំណាក់កងទ័ពថៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន បានប្រយុទ្ធទប់ទល់សត្រូវឈ្លានពានប្រកបដោយភាពអង់អាចក្លាហាន ការពារបានយ៉ាងរឹងមាំបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ ខណៈនយោបាយការទូត ក៏ត្រូវបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ឯកឧត្តម បន្ថែមថា ស្នាដៃនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស Read more

ឆ្លើយតប សេចក្តីប្រកាសព័ត៌មានរបស់ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ករណីឃាត់ខ្លួនជនសង្ស័យទាក់ទងនឹងគ្រឿងញៀននៅខេត្តបាត់ដំបង

បណ្តាញសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថ ដែលបានចេញសេចក្តីប្រកាសព័ត៌មានជូន សាធារណជន និងអ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំភ្លឺអំពីករណីឃាត់ខ្លួនជនសង្ស័យទាក់ទងនឹងគ្រឿងញៀននៅខេត្តបាត់ដំបង។ យើងខ្ញុំ ទទួលស្គាល់ និងគោរពចំពោះការពន្យល់លម្អិត ដែលបានបញ្ជាក់ថា៖ យើងខ្ញុំសូមលើកទឹកចិត្តដល់សាធារណជនឲ្យប្រើប្រាស់ព័ត៌មានផ្លូវការ ព្រមទាំងប្រយ័ត្នក្នុងការចែករំលែកព័ត៍មាននៅបណ្តាញសង្គម ដែលអាចបណ្តាលឲ្យមានការយល់ច្រឡំ។ ក្នុងនាមជាអ្នកទទួលព័ត៌មាន យើងគោរពតាមនីតិវិធី និងផ្តល់ឱកាសឲ្យស្ថាប័នច្បាប់អនុវត្តតួនាទីរបស់ខ្លួន ដើម្បីធានានូវយុត្តិធម៌ និងសុវត្ថិភាពសង្គម។ យើងខ្ញុំគោរពស្នើសុំ អង្គភាពពាក់ព័ន្ធ មេត្តាទទួលទូរស័ព្ទ អ្នកសារព័ត៌មាន និងមហាជនផង ដោយព្យាយាមទំនាក់ទំនង មូលហេតុអ្វី មិនទទួលទូរស័ព្ទ មាសសុទ្ធពុំគួរក្លាចភ្លើងនោះទេ ម្យ៉ាងទៀតពួកលោកជាបុគ្គលសារធារណៈចំាបាច់ត្រូវការ! អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន និងជំទាវទី១ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ លោក ម៉ាកុស ជេអ និងជំទាវទី១ហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនប្រទេសទាំងពីរ៕

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូនប្រមាណជាង៦០០នាក់។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណដល់ម្ចាស់ ឬតំណាងក្រុមហ៊ុនបានចូលរួមកិច្ចប្រជុំនាឱកាសនេះ ដែលបង្ហាញអំពីឆន្ទៈរួមគ្នាក្នុងការដោះស្រាយបញ្ហាចរាចរណ៍ ព្រោះបញ្ហាចរាចរណ៍ជាបញ្ហារួមដែលត្រូវចូលរួមចំណែកទាំងអស់គ្នា ពិសេសភ្នាក់ងារដឹកជញ្ជូនផ្ទាល់តែម្ដង ដែលមមាញឹកក្នុងការប្រើប្រាស់ផ្លូវសាធារណៈដើម្បីបម្រើសេវាជូនអតិថិជនរបស់ខ្លួនប្រចាំថ្ងៃ ហើយក៏ងាយប្រឈមជាមួយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ភ្នាក់ងារដឹកជញ្ជូនទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ចំនួន១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ រួមមាន៖ *ទី១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត*ទី២៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដាច់ខាត*ទី៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀនជាដាច់ខាត*ទី៤៖ មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេកជាដាច់ខាត*ទី៥៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះម៉ូតូ*ទី៦៖ ត្រូវពាក់ខ្សែក្រវ៉ាត់ជានិច្ច (ចំពោះរថយន្ត)*ទី៧៖ ត្រូវបើកបរដោយប្រកាន់ស្តាំជានិច្ច*ទី៨៖ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច*ទី៩៖ ត្រូវចេះបើកបរច្បាស់លាស់ និងមានការយល់យោគអធ្យាស្រ័យគ្នា*ទី១០៖ ត្រូវបើកបរដោយស្មារតីប្រុងប្រយ័ត្នជានិច្ចគ្រប់ពេលវេលា។ បន្ថែមលើនេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់អ្នកបើកបរត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ និងភ្លើងចរារចរណ៍ គ្រប់ពេលវេលាក្នុងពេលបើកបរ, សូមកុំគោរពតែនៅពេលដែលមាន វត្តមានកម្លាំងនគរបាល, Read more

បង្ក្រាបគ្រឿងញៀន ប៉េអឹមស្រុកសំពៅលូនឃាត់មនុស្ស៧នាក់បញ្ជូនទៅខេត្ត ជ្រុះបាត់២នាក់ ថែមទាំងបាត់រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង

កងរាជអាវុធហត្ថស្រុកសំពៅលូន ខេត្តបាត់ដំបង បង្ក្រាបករណីគ្រឿងញៀនថ្ងៃទី១ កញ្ញា ២០២៥ ឃាត់ជនសង្ស័យ ៧នាក់ និងដកហូតរថយន្ត២ ម៉ូតូ៤។ ប៉ុន្តែ របាយការណ៍បញ្ជូនទៅខេត្ត មានត្រឹម ៥នាក់ រថយន្ត១ និងម៉ូតូ៣។ នេះមានន័យថា បាត់ជនសង្ស័យ២នាក់ (ហេង ននោរី និង បៀ មករា) ព្រមទាំងរថយន្ត១ និងម៉ូតូ១។ សារព័ត៌មានបានព្យាយាមទំនាក់ទំនង មេបញ្ជាការស្រុក និងខេត្ត ( 0977777782 ,0886663331 ) ប៉ុន្តែមិនទទួលទូរស័ព្ទ។ ករណីនេះកំពុងត្រូវបានសាធារណៈស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ចូលមកអធិការកិច្ច និងផ្តល់ការបំភ្លឺ។ បើតាមរបាយការណ៍កងរាជអាវុធហត្ថស្រុកសំពៅលូន បង្ក្រាបករណីជួញដូរដោយខុសច្បាប់ សារធាតុញៀន ក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។១.ឈ្មោះ ហេង ជា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទួលជ្រៃ ឃុំសំពៅលូនស្រុកសំពៅលូន ។២.ឈ្មោះ ហេង ប្រុសឈុត ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុក Read more

បាតុភូតដ៏កម្រ ចន្ទ្រគ្រាសពេញវង់ ដែលគេហៅថា «ព្រះចន្ទឈាម» Blood Moon Lunar Eclipse

រាត្រីថ្ងៃអាទិត្យទី៧ខែកញ្ញាឆ្នាំ២០២៥ នៅប្រទេសកម្ពុជា ក៏នឹងមើលឃើញបាតុភូតដ៏កម្រ ចន្ទ្រគ្រាសពេញវង់ ដែលគេហៅថា «ព្រះចន្ទឈាម» Blood Moon Lunar Eclipse ផងដែរ។ យោងតាមគេហទំព័រ Space, បាតុភូតនេះកើតឡើងនៅពេល ផែនដីធ្វើដំណើរទៅស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ដោយបាំងស្រមោលរបស់វាទាំងស្រុងទៅលើព្រះចន្ទ។ ក្នុងអំឡុងពេលចន្ទ្រគ្រាសពេញវង់ ព្រះចន្ទនឹងមើលទៅមានពណ៌ក្រហម ឬពណ៌លឿងទុំ ដែលធ្វើឲ្យវាត្រូវបានគេហៅថា Blood Moon ឬ ព្រះចន្ទឈាម។សម្រាប់ព្រឹត្តិការណ៍នេះ កម្ពុជាក៏អាចមើលឃើញដែរនៅថ្ងៃស្អែក ពោលគឺអាចកើតឡើងចន្លោះម៉ោង១១:៣០នាទីយប់ ដល់ម៉ោង៣ព្រឹក ឈានចូលថ្ងៃចន្ទ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាប់ ព្រោះតែឥទ្ធិពលព្យុះ គេមិនដឹងថា តើនៅរាត្រីថ្ងៃអាទិត្យ អាកាសធាតុនឹងអំណោយផល សម្រាប់ការមើលចន្ទ្រគ្រាសនេះដែរឬក៏អត់នោះទេ។ ក្រៅពីកម្ពុជា ប្រទេសផ្សេងទៀតនៅតំបន់អាស៊ី ក៏អាចមើលឃើញបាតុភូតដ៏កម្រនេះដែរ ប៉ុន្តែតំបន់ដែលអាចទស្សនាព្រឹត្តិការណ៍នេះបានយ៉ាងល្អឥតខ្ចោះគឺនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងភាគខាងលិចប្រទេសអូស្រ្តាលី។ ដ្បិតតែក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វាជាព្រឹត្តិការណ៍កម្រ ប៉ុន្តែតាមពិតទៅ អ្នកនឹងមិនត្រូវរង់ចាំយូរប៉ុន្មានទេដើម្បីទស្សនា «ព្រះចន្ទឈាម» ម្តងទៀត ព្រោះវានឹងកើតឡើងជាថ្មីនៅ ៨-៩ឆ្នាំក្រោយ៕

លោកបណ្ឌិត ទូច វណ្ណៈ “ ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរបែកបាក់សាមគ្គី ខ្មែរចាញ់ ” ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ!

នៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៥ បណ្ឌិត ទូច វណ្ណៈ បានបង្ហោះសារមួយលើផេកហ្វេសប៊ុកផ្លូវការ ក្រោមចំណងជើងថា “ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ”។ ក្នុងសារនេះ បណ្ឌិត ទូច វណ្ណៈ បានលើកឡើងថា កងទ័ពថៃតែងតែបង្កហេតុ ដើម្បីបង្ខំឱ្យកងទ័ពកម្ពុជា ប្រើអាវុធជាមុន ហើយយកវាជាលេសវាយប្រហារវិញ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជ្រើសរើសដោះស្រាយតាមផ្លូវសន្តិវិធី ដោយប្រើការទូត និងយន្តការអន្តរជាតិ។ លោកបានរំលឹកថា កិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៨ កក្កដា ២០២៥ ក្នុងប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងដោយគំនិតផ្តួចផ្តើមពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ ប្រទេសចិនក៏បានចូលរួមអង្កេតតាមដានផងដែរ។ បន្ថែមពីនេះ កម្ពុជាក៏បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អំពីជម្លោះតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទោះបីជាភាគីថៃប្រកាសប្រឆាំងក្តី។ លោកបណ្ឌិត ទូច វណ្ណៈ បានសរសេរថា កងទ័ពកម្ពុជា គោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល មិនមានសកម្មភាពផ្ទាល់ខ្លួន ដូចកងទ័ពថៃទេ ខណៈដែលប្រជាពលរដ្ឋខ្មែរ ក៏បានបង្ហាញសាមគ្គីភាព និងជំនឿលើរាជរដ្ឋាភិបាល ដោយចូលរួមជួយកងទ័ព Read more