តុលាការសម្រេចឃុំខ្លួនលោកស័ក្តិ៥ ហ៊ុន ហេង ពីបទបើកបរបុកស្លា.ប់ និងរបួសអ្នកដទៃ ក្នុងស្ថានភាពស្រវឹង
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានសេក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លា.ប់ និងរបួសអ្នកដទៃ ដោយមានខ្លឹមដូចតទៅ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៧០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ទាក់ទាក់នឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក LEXUS RX400h ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ.2188 បានបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុល ០.៣៥ Mg/L បានបុកម៉ូតូកង់បីចំនួន ៣គ្រឿង ម៉ូតូចំនួន ១គ្រឿង និងរថយន្តចំនួន ១គ្រឿង បណ្តាលឲ្យស្លាប់ចំនួន ១នាក់ និងរងរបួសចំនួន ៥នាក់ ។ ក្នុងករណីនេះ មានជនត្រូវចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ ៦១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង” ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ Read more