ឃាត់ខ្លួនមនុស្ស ២៦៣នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តព្រះសីហនុ
ជនសង្ស័យចំនួន ២៦៣នាក់ (ស្ត្រី ១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួនទាំង ២៦៣នាក់នោះ មានជនជាតិប៉ាគីស្ថាន ១១នាក់ បង់ក្លាដេស២៣នាក់ ចិន ២០៧នាក់ (ស្ត្រី ៧នាក់) ស្ត្រីមីយ៉ាន់ម៉ា ៦នាក់ នេប៉ាល់ ៤នាក់ វៀតណាម ៧នាក់ (ស្ត្រី ៣នាក់) ម៉ាឡេស៊ី ៤នាក់ និងស្ត្រីជនជាតិឡាវ ១នាក់។ ចំណែកវត្ថុតាងដកហូត មានកុំព្យូទ័រលើតុ ៨៦០គ្រឿង ទូរសព្ទ ៤១២៩គ្រឿង កុំព្យូទ័រយួរដៃ ១៦គ្រឿង និងiPad ១៤គ្រឿង។ ប្រតិបត្តិការនោះបានធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) Read more










