អ្នកនាំពាក្យក្រសួងយុត្តិធម៌ |ភាគីថៃមិនអាចលុបចោលអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ២០០០ ជាឯកតោភាគីបានទេ ដោយសារមានហេតុផលសំខាន់២

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក សេង ឌីណា បានចេញមកបញ្ជាក់នៅថ្ងៃទី៣០ ខែកញ្ញានេះថា ភាគីថៃ នឹងមិនអាចលុបចោលអនុស្សរណៈឆ្នាំ២០០០ ឬ MOU 2000 ជាឯកតោភាគីបាននោះទេ។ ការចេញមកបញ្ជាក់នេះ គឺដោយសារ នៅប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយថៃ បានផ្សាយថា នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ គ្រោង នឹងធ្វើប្រជាមតិជាតិ ថា តើត្រូវលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួនពីរជាមួយកម្ពុជា ដែលគ្របដណ្តប់លើការទាមទារព្រំដែន និងដែនសមុទ្រ ឬយ៉ាងណា? លោក សេង ឌីណា បានប្រាប់បណ្តាញផ្សព្វផ្សាយរដ្ឋ នូវហេតុផលចំនួន ២ចំណុច ដែលថា ភាគីថៃមិនអាចលុបចោល MOU ឆ្នាំ២០០០ ជាឯកតោភាគីបាន រួមមាន៖ ទី១) MOU 2000 ទោះបីមានឈ្មោះជា MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ (UN) និងផ្សព្វផ្សាយជាផ្លូវការដោយ UN ស្របតាមមាត្រា ១០២ នៃធម្មនុញ្ញសហប្រជាជាតិ។ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិស្តីពីសន្ធិសញ្ញា (Customary international law Read more

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បង្ហាញបច្ចុប្បន្នភាពជម្លោះព្រំដែនជាមួយប្រទេសថៃ ដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បង្ហាញបច្ចុប្បន្នភាពជម្លោះព្រំដែនជាមួយប្រទេសថៃ ដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានកាកបាទក្រហមអន្តរជាតិ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ជប៉ុន ហុងគ្រី សាំងលូស៊ី ន័រវែស រុស្ស៊ី ថៃ និងហ្គាំប៊ី ដើម្បីរកដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយស្ដារឡើងវិញនូវការជឿទុកចិត្តចំពោះការវិលទៅរកប្រក្រតីភាពវិញ សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជន និង ប្រទេសទាំងពីរ។ ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៨០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក ក្រោមមូលបទ «រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏មានជំនួបទ្វេភាគីជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសមភាគី មួយចំនួនទៀត រួមមាន ប្រធានកាកបាទក្រហមអន្តរជាតិ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ជប៉ុន ហុងគ្រី សាំងលូស៊ី ន័រវែស រុស្ស៊ី ថៃ និងហ្គាំប៊ី ដោយជំនួបពិភាក្សានេះ បានផ្តោតលើការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី Read more

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលរួមចំណែកជួយពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល!

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ទាមទាឱ្យមានការប្រុងប្រយត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាព្រឹកនេះ ជាឱកាសមួយសម្រាប់លោកតា លោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងអំពីការថែទាំសុខភាព ចាប់ពេលនេះទៅមុខទៀត ដោយរបៀបណា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី Read more

បច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ ៖ គិតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញហើយ

បច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ ៖ គិតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ ក្នុងបំណងចង់វាស់ដីនៅចំណុចចំការអំពៅ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ប៉ុន្តែសកម្មភាពនេះត្រូវបានរារាំងដោយកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ រួមជាមួយវត្តមានប្រជាពលរដ្ឋដែលសុទ្ធតែជាម្ចាស់ដី ជាអ្នករស់នៅ និងអាស្រ័យផលនៅលើដីទីនេះផ្ទាល់ បានចូលមកតវ៉ា រារាំង និងបញ្ជាឱ្យទាហានថៃ និងក្រុមអ្នកវាស់ដីរបស់ភាគីថៃដកថយទៅវិញភ្លាមៗ ដោយមិនអនុញ្ញាតឱ្យអាចធ្វើសកម្មភាពវាស់ដីបាននោះទេ។ សូមបញ្ជាក់ថាមកដល់ម៉ោងនេះកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ គឺនៅតែបន្តឈរការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី។ គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតតវ៉ាទៅកាន់អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដោយប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC លើកទី១ បានលើកឡើងថាពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ Read more

បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​តាម​បច្ចេកវិទ្យា​៣​កន្លែងនៅ​កណ្តាល​រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​មនុស្ស​២៤​នាក់

ទីតាំង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន​០៣​ទីតាំង​ផ្សេង​គ្នា​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៃ​ក្រសួងមហាផ្ទៃ​ ​​ចុះ​ឡោម​ព័ទ្ធបង្ក្រាប​និងឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២៤​នាក់ ព្រមទាំង​ដក​រហូត​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន ។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើងជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។ តាម​គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាប់​ពាក់​ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន​០២​កន្លែង និង​បង្ក្រាប​ទីតាំង​០១​កន្លែង ដែល​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បន្ទាប់​ពី​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​បញ្ជាក់ និង​ឃ្លាំមើល​ទីតាំង​ខាងលើ​ប្រមាណ ០៣​ខែ​កន្លង​មក ។ ការ​បង្ក្រាប​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា រួម​ទាំង​គោលការណ៍​ណែនាំ​ពី លោក​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ការ​ចង្អុល​ដឹកនាំ​ដោយ​ផ្ទាល់​ពី នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ ។ សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​ជនបរទេស​សរុប​ចំនួន​២៤​នាក់ (​ស្រី ០៣​នាក់​) លើ​០៣​សញ្ជាតិ កំពុង​ស្នាក់​នៅ និង​បម្រើ​ការងារ​ក្នុង​ទីតាំង​ខាងលើ ដែល​បាន​ដកហូត​វត្ថុ​តាង​ដូច​ជា កុំព្យូទ័រ​យួរដៃ Tablet Ipad ទូរ​សព្ទ​ដៃ និង​Simcard បរទេស ដែល​ជា​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ បច្ចុប្បន្ន ជនសង្ស័យ​ជា​ជនបរទេស​ទាំងអស់​ខាងលើ ត្រូវ​បាន​នាំ​ខ្លួន​មក​នាយកដ្ឋាន​ជំនាញ បន្ត​នីតិវិធី​សាកសួរ​ឈាន​ទៅ​ស្រាវជ្រាវ​កំណត់​ស្វែងរក​មុខសញ្ញា​មេខ្លោង ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០

ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ នាឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ក្នុងនាមខ្ញុំជាមួយនឹងភរិយា ខ្ញុំសូមប្រកាសនូវថ្ងៃនេះថា ខ្ញុំនឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣០ ព្រោះអាណត្តិរបស់ខ្ញុំនឹងអស់នៅក្នុងឆ្នាំ២០២៣០»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចនឹងប្រើពេលវេលាចំនួន ៥ឆ្នាំនេះ ដើម្បីជួយសាងសង់ផ្ទះចំនួន ៥០០ខ្នង សម្រាប់ជូនអតីតយុទ្ធជន ហើយសម្រាប់ឆ្នាំនេះ ក្នុងថ្ងៃនេះ ឫស្អែក សម្តេចនឹងបើកប្រាក់សម្រាប់សាងសង់ផ្ទះសម្រាប់ ១០០ខ្នង ហើយឆ្នាំក្រោយនឹងបន្តបើកប្រាក់សម្រាប់សាងសង់ ១០០ខ្នងទៀត តទៅរហូតដល់គ្រប់ ៥ឆ្នាំ ដល់ឆ្នាំ២០៣០។ បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីឆ្នាំ២០៣០ រួចហើយនោះ សម្តេចនឹងបន្តពិនិត្យមើលបន្តទៀត សម្រាប់ការជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជននេះផងដែរ។ Read more

បាញ់រះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ ព្រោះរឿងដណ្តើមកូនគ្នា

មនុស្សប្រុស ស្រី ក្មេងចាស់ ចំនួន៥នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល ដោយជនដៃដល់ជាសមាជិកគ្រួសារបានឈ្លោះដណ្តើមកូនគ្នា ឈានដល់ការប្រើអំហិង្សាដោយអាវុធបាញ់ជាច្រើនគ្រាប់ ទៅលើក្រុមគ្រួសាររបស់ខ្លួន ខណ:កំពុងធ្វើដំណើរដោយរថយន្ត១គ្រឿងនៅលើផ្លូវជាតិលេខ៥៥ បណ្តាលឱ្យស្លាប់ស្ត្រី១នាក់និងរបួសធ្ងន់ ស្រាល៤នាក់។ យោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកវាលវែង លោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុក បានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារខាងលើនេះកើតឡើងនៅថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង ៧និង៤០ នាទីព្រឹក ជនសង្ស័យឈ្មោះឯក ណាំអៀង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បានប្រើអាវុធខ្លីK54 បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ស្ត្រី០១ នាក់ ឈ្មោះ ណ ដ អាយុ ៣០ ឆ្នាំ រស់នៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និងរបួស ០៤ នាក់ ខណ:ដែលជនរងគ្រោះទាំង៥នាក់នោះ កំពុងធ្វើដំណើរដោយរថយន្តលើផ្លូវជាតិ៥៥ មកដល់ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ចំណុចអា៤ ស្ថិត ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ។ ជនបង្កបានជិះរថយន្ត ០១ Read more

បែកធ្លាយ វីដេអូ និង រូបភាពពីក្លឹបមួយកន្លែងយីហោ ប្រជុំមិត្ត ( X Stra ) ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន នឹង មាននារីរាំស្រាតស្លៀកប៊ីនី បំរើសេវាទទួលភ្ញៀវ ខុសច្បាប់

បន្ទាយមានជ័យ៖ បែកធ្លាយរូបភាព និងវីដេអូរបស់ក្លឹបមួយកន្លែងយីហោ ប្រជុំមិត្ត ( X Stra ) ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន នឹង មាននារីរាំស្រាតស្លៀកប៊ីនី បំរើសេវាទទួលភ្ញៀវ ។ ប្រភពមូលដ្ឋានបានឲ្យដឹងថា កន្លែងកម្សាន្តនេះមិនត្រឹមតែបម្រើភោជនីយដ្ឋាន និងការកម្សាន្តតាមប្រពៃណីទេ ប៉ុន្តែមានការរាំស្រាតស្លៀកប៊ីនី ចែកចាយ និង ប្រើប្រាស់គ្រឿងញៀន វ៉ៃឡើង ដាក់ដំណើរបំរើសេវាកម្មក្នុងតែម្តង ។ គួររលឹកផងដែរ កន្លងមកថ្មីៗនេះ ប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងចំពោះ KTV ជាច្រើនថា ” KTV ខ្លះគ្រាន់តែដាក់ស្លាកយីហោជា KTV តែប៉ុណ្ណោះ តែខាងក្នុងលួចប្រើប្រាស់គ្រឿងញៀន និងថ្នាំសប្បាយ គ្រប់ប្រភេទ ” ។ ជាក់ស្ដែង KTV ប្រជុំមិត្ត ( X Stra ) មួយនេះ មិនខុសអ្វីពី ប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងនោះឡើយ គឺខាងក្រៅដាក់ស្លាកយីហោជា Read more

ឯកឧត្តម ហ៊ុន ម៉ានី៖ ពិព័រណ៍ផលិតផលខ្មែរ បាននាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា «ខ្មែរធ្វើបាន» ទាំងពេលបច្ចុប្បន្ននិងអនាគត

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ពិព័រណ៍ផលិតផលខ្មែរនាពេលនេះ បាននាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា «ខ្មែរធ្វើបាន» ទាំងពេលបច្ចុប្បន្ននិងអនាគត ដែលបានផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកជាច្រើន បានដាក់តាំងបង្ហាញនិងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន ជាពិសេសធ្វើអន្តរកម្មជាមួយដៃគូពាណិជ្ជកម្ម ។  ក្នុងពិធីបើកជាផ្លូវការនូវកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញគាំទ្រផលិតផលក្នុងស្រុក នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍ការងារឱ្យស្របតាមការសំណូមពរនិងការអំពាវនាវ ជាពិសេសដោយមើលឃើញពីចលនាជំរុញការប្រើប្រាស់និងគាំទ្រផលិតផលក្នុងស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំពិព័រណ៍នេះឡើង ក្នុងគោលបំណងប្រមូលផ្ដុំពង្រឹងស្មារតីសាមគ្គី និងស្នេហាជាតិរួមគ្នាជាសំឡេងតែមួយ បន្តជឿជាក់លើរាជរដ្ឋាភិបាល ព្រមទាំងចូលរួមជំរុញការគាំទ្រពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក តាមរយៈការចូលរួម ជំរុញ និងគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក ឱ្យដាក់តាំងបង្ហាញនិងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ក៏ដូចជាទាក់ទងជាមួយនឹងដៃគូអាជីវកម្មនានា ។ ឯកឧត្តម បានបន្តថា លើសពីការតាំងបង្ហាញផលិតផលក្នុងស្រុក ពិព័រណ៍នេះក៏មានវេទិកាពិភាក្សាចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈលើទិដ្ឋភាពជារួមនៅក្នុងក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិ បាលដោយសំឡេងរបស់វិស័យឯកជននិងអ្នកប្រើប្រាស់ ក្នុងការជំរុញការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដោយមានការចូលរួមពីវាគ្មិនជាច្រើន ដូចជា៖ អ្នកបង្កើតមាតិកា Read more

គយចល័ត ចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ៩កន្លែង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន១៥១គ្រឿង

កម្លាំងគយចល័តបានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ៩ កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២៥ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន ១៥១ គ្រឿង ហើយបានចាប់ឃាត់យកមកអនុវត្តតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងការសហការជាមួយសមត្ថកិច្ចចម្រុះ។ ការចុះបង្ក្រាបក៏មានការសម្របសម្រួល និងចូលរួមផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងព្រះរាជអាជ្ញារងចំនួន ២ រូបផងដែរ។ មន្ត្រីគយមួយរូបដែលចូលរួមប្រតិបត្តិការបានបញ្ជាក់ថា មុនពេលអនុវត្តការចុះព័ទ្ធ អង្គភាពគយបានធ្វើការស៊ើបអង្កេតតាមរយៈការចាប់បានរថយន្តក្រុមហ៊ុន វីរៈប៊ុនថាំ ដែលកំពុងលួចដឹកម៉ូតូគេចពន្ធចេញពីទីតាំងលក់ ដើម្បីនាំទៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក៏មានការចាប់បានរថយន្តដឹកអ្នកដំណើរដែលលាក់ដឹកម៉ូតូគេចពន្ធផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបន្តអំពាវនាវឱ្យពលរដ្ឋ ក្រុមហ៊ុន និងអាជីវករទាំងឡាយ បំពេញតាមច្បាប់ពន្ធគយ ដើម្បីការពារប្រាក់ចំណូលរដ្ឋ និងរក្សាការប្រកួតប្រជែងស្មើៗគ្នានៅក្នុងទីផ្សារ។