អ្នកនាំពាក្យក្រសួងយុត្តិធម៌ |ភាគីថៃមិនអាចលុបចោលអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ២០០០ ជាឯកតោភាគីបានទេ ដោយសារមានហេតុផលសំខាន់២
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក សេង ឌីណា បានចេញមកបញ្ជាក់នៅថ្ងៃទី៣០ ខែកញ្ញានេះថា ភាគីថៃ នឹងមិនអាចលុបចោលអនុស្សរណៈឆ្នាំ២០០០ ឬ MOU 2000 ជាឯកតោភាគីបាននោះទេ។ ការចេញមកបញ្ជាក់នេះ គឺដោយសារ នៅប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយថៃ បានផ្សាយថា នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ គ្រោង នឹងធ្វើប្រជាមតិជាតិ ថា តើត្រូវលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួនពីរជាមួយកម្ពុជា ដែលគ្របដណ្តប់លើការទាមទារព្រំដែន និងដែនសមុទ្រ ឬយ៉ាងណា? លោក សេង ឌីណា បានប្រាប់បណ្តាញផ្សព្វផ្សាយរដ្ឋ នូវហេតុផលចំនួន ២ចំណុច ដែលថា ភាគីថៃមិនអាចលុបចោល MOU ឆ្នាំ២០០០ ជាឯកតោភាគីបាន រួមមាន៖ ទី១) MOU 2000 ទោះបីមានឈ្មោះជា MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ (UN) និងផ្សព្វផ្សាយជាផ្លូវការដោយ UN ស្របតាមមាត្រា ១០២ នៃធម្មនុញ្ញសហប្រជាជាតិ។ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិស្តីពីសន្ធិសញ្ញា (Customary international law Read more










