ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ចុះហត្ថលេខាលើឯកសារចំនួន០៧ សំខាន់ៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧ រួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ២) អនុស្សរណៈនៃការយោគយល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្ដីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ៤) កិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្ដីពី ការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) ៥) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត ៦) កំណត់ហេតុស្ដីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ Read more

ឃាត់ពលករខ្មែរ ៤១នាក់ ស្រី១៨នាក់ ក្មេង០៦នាក់ ស្រី០២នាក់ បម្រុងលួចឆ្លងដែនតាមមេខ្យល់ទៅថៃ ដោយខុសច្បាប់

បន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរស្រឡៅ និងប្រជាការពារ បានល្បាតតាមភូមិសាស្រ្តបានប្រទះឃើញ ពលរដ្ឋចំនួន៤១នាក់ ស្រី១៨នាក់ ក្មេង ០៦នាក់ ស្រី០២នាក់ ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឬស្សីមួយកន្លែង ។ បើតាមលោកវរសេនីយឯក សយ សំណាង មេប៉ុស្តិ៍ស្តីទី អូរស្រឡៅ បានអោយដឹកថា៖ កម្លាំងប៉ុស្តិ៍ និងប្រជាការពារ បានដើរល្បាត ក្នុងភូមិសាស្រ្តបាន ប្រទះឃើញ ពលរដ្ឋដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឬស្សីមួយកន្លែង។ លោកបានបន្តថា កម្លាំងក៏បាននាំពួកគាត់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅដើម្បីសួរនាំ ។ ក្នុងនោះមានពលរដ្ច សរុប ៤១នាក់ ស្រី១៨នាក់ ក្មេង ០៦នាក់ ស្រី០២នាក់ ដែលមកពីខេត្តចំនួន០៤ មានដូចខាងក្រោមៈ ១.ខេត្តបន្ទាយមានជ័យ មានចំនួន១៧នាក់ ស្រី០៦នាក់ ក្មេង០៣នាក់ ប្រុស០៣នាក់ ២.ខេត្តព្រៃវែង មានចំនួន០៤នាក់ ស្រី០៣នាក់ ៣.ខេត្តប៉ៃលិន មានចំនួន០៥នាក់ ស្រី០២នាក់ ក្មេង០១នាក់ ប្រុស០១នាក់ ៤.ខេត្តបាត់ដំបង មានចំនួន១៥នាក់ ស្រី០៧នាក់ ក្មេង០៣នាក់ ស្រី០២នាក់ ពលករទាំង០៤ខេត្ត ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍រដ្ឋបាលធ្វើការអប់រំ ធ្វើកិច្ចសន្យា និងណែនាំពួកគាត់ធ្វើឯកសារស្របច្បាប់ Read more

កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនករណីក្មេងទំនើង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទ 1296

សៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទ 1296 ករណីក្មេងទំនើងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។ នៅវេលាម៉ោង ២៣និង៤៨នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (អាវុធប្រហាផ្សេងទៀត) ដោយមានក្មេងទំនើងជិះម៉ូតូមួយគ្រឿងមានគ្នា ០៣នាក់ ដោយមានកាន់កាំបិទផ្គាក់នៅចំណុចស្ពានរោករ៉ាកស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប ។ ក្រោយពីបានទទួលព័ត៌មានខាងលើ កម្លាំងការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះទៅដលល់ចំណុចគោលដៅខាងលើបានឃើញក្មេងទំនើងនោះហើយបានឃាត់ខ្លួនបាន ០១នាក់ (០២នាក់ផ្សេងទៀតបានរត់គេចខ្លួន) មានឈ្មោះ​ សុខរិទ្ធ​ វណ្ណអាឡិច​ ភេទប្រុស​ អាយុ ១៧ឆ្នាំ​ មុខរបរសិស្ស​ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប ។ ក្រោយពីធ្វើការស្រាវជ្រាវបន្តរហូតដល់ម៉ោង ១១និង00នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់បានបក្សពួកម្នាក់ទៀតឈ្មោះ សារ៉ាត់ លីហាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មានរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ វត្តុតាងចាប់ដកហូតវត្ថុរួមមាន ម៉ូតូ ០១គ្រឿងម៉ាក ហុងដា125 ពណ៏ខ្មៅ និងកាំបិទផ្គាក់ចំនួន Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលសម្ភារប្រេីប្រាស់ក្នុងការិយាល័យ ជាអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញទទួលសម្ភារៈ ជាអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប នៃស្ថានទូតចិន ប្រចាំនៅកម្ពុជា ពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។  នាឱកាសនោះក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណទៅដល់ការិយាល័យកុងស៊ុលចិន ប្រចាំនៅខេត្តសៀមរាប ដែលបានផ្តល់សម្ភារសម្រាប់ប្រើប្រាស់ ដល់រដ្ឋបាលខេត្តសម្រាប់ប្រេីប្រាស់ ដែលនេះមិនមែនជាលេីកទី១ទេ ដែលការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប បាននាំយកសម្ភារកន្លងទៅក៏ធ្លាប់បានផ្តល់សម្ភារដូចជា កុំព្យូទ័រ រួមនឹងសម្ភារប្រេីប្រាស់ក្នុងការិយាល័យជូនដល់រដ្ឋបាលខេត្តជាបន្តបន្ទាប់ផងដែរ។  សូមបញ្ជាក់ថា សម្ភារដែលការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប ផ្តល់ជូនរដ្ឋបាលខេត្តរួមមាន កុំព្យូទ័រយួរដៃLenovo ចំនួន៩គ្រឿង Huawei Matepad ចំនួន២គ្រឿង ម៉ាស៊ីន ព្រីនEpson ចំនួន៣គ្រឿង និងម៉ាស៊ីនព្រីនកូល័រCanon ចំនួន៣គ្រឿង៕

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការបង្ហោះព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” ពាក់ព័ន្ធករណីកម្ចីអនឡាញ

ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” បានយករូបថតរបស់ប្រជាពលរដ្ឋយកទៅបង្ហោះ (post) បរិហារកេរ្តិ៍ដូចជា៖ ពួកអារួមគំនិត ជនបោកប្រាស់ ជនពាក់ព័ន្ធ… ។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ បានបញ្ជាក់ឱ្យ ដឹងថាគណនីហ្វេសប៊ុកឈ្មោះ “Vy Rika” ជាប្រភេទគណនីហ្វេសប៊ុកក្លែងក្លាយ (fake account) ពុំមាន អត្តសញ្ញាណ ឬអាសយដ្ឋានរបស់អ្នកប្រើប្រាស់ពិតប្រាកដឡើយ និងជាបក្សពួករបស់ក្រុមហ៊ុនកម្ចីប្រាក់ អនឡាញខុសច្បាប់ ដោយបង្កើតឡើងក្នុងគោលបំណងបង្ហោះ (post) នូវរូបភាពរបស់ប្រជាពលរដ្ឋភ្ជាប់ជាមួយ ការសរសេរខ្លឹមសារដើមបរិហារកេរ្តិ៍ដូចជា ៖ ពួកអារួមគំនិត ជនបោកប្រាស់ ជនពាក់ព័ន្ធ។ មកដល់ពេលនេះ ជំនាញបានកំពុងទទួលបណ្តឹងពីជនរងគ្រោះជាបន្តបន្ទាប់ និងអំពាវនាវដល់ជនរងគ្រោះផ្សេងទៀតមកដាក់ ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្ត ឬនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក ដើម្បីចាត់ការតាម នីតិវិធី ។ អាស្រ័យហេតុនេះសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមទទួលជ្រាបជាព័ត៌មាន និងកុំឱ្យមានការយល់ច្រឡំ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាទីផ្សារសេរី ដូច្នេះរថយន្តណាតម្លៃសមរម្យ គឺគេទិញជិះហើយ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កម្ពុជាជាទីផ្សារសេរី ដូច្នេះរថយន្តណាតម្លៃសមរម្យ គឺគេទិញជិះហើយ ដូច្នេះតាមបណ្តាក្រសួងស្ថាប័ន គឺមិនតម្រូវឲ្យត្រូវតែទិញរថយន្តពីក្រុមហ៊ុនណាយកមកប្រើនោះទេ ឲ្យតែក្រុមហ៊ុនណាតម្លៃទទួលយកបាន គុណភាពល្អ គឺទិញប្រើ”។នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត FORD នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានបង្ហាញវឌ្ឍនភាពពីការផិតរបស់កម្ពុជាផងដែរថា “កម្ពុជាមិនមែនត្រឹមតែជាប្រទេសដែលប្រមូលធាតុផ្គុំពីខាងក្រៅមកផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាកំពុងក្លាយជាប្រទេសដែលផលិតគ្រឿងបង្គុំខ្លួនឯង និងនាំចេញទៅក្រៅប្រទេសផងដែរ”។ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុននៅក្នុងស្រុកខិតខំស្វែងរកដៃគូសហការដើម្បីផលិតគ្រឿងបង្គុំក្នុងស្រុកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន៩នៅកម្ពុជា ។ ក្នុងនោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦ និងនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៣”៕

ខេតត្តកំពង់ស្ពឺ ត្រូវបានប្រកាសបិទបញ្ចប់១០០% នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ 

កំពង់ស្ពឺ៖ ខេតត្តកំពង់ស្ពឺ ត្រូវបានប្រកាសបិទបញ្ចប់១០០% នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៥៩ ៩៥៣បណ្ណ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោកឧបនាយរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅបរិវេណកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានលើកឡើងថា ការបញ្ចប់ការវាស់វែងក្បាលដីមានលក្ខណៈជាប្រព័ន្ធ និងការប្រគល់បណ្ណកម្មសិទ្ធិ គឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយ។ ការចុះបញ្ជីដីធ្លី មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី ទី១ បានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី។ ទី២ ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី។ ទី៣ ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ។ ទី៤ អាចប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការចុះបញ្ជីដីធ្លី ជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋ ហើយការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ត្រូវបានសម្ដេចតេជោ Read more

ចូលឆ្នាំថ្មីមានក្មេងទំនើងជាង១០នាក់ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុកបើទោះបីជាសមត្ថកិច្ចជាប់មមាញឹកនៅក្នុងការងារសន្តិសុខសណ្តាប់ធ្នាប់ជាទូទៅដើម្បីការពារ និងសម្របសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន និងជួបជុំកម្សាន្តសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ។ ជាក់ស្ដែងលទ្ធផលនៃការបង្ក្រាបក្មេងទំនើង ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំ មានក្មេងទំនើងជាង១០នាក់ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ហើយដែលពេលនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ។ ទន្ទឹមនេះបើទោះបីជាបញ្ចប់នូវពិធីបុណ្យចូលឆ្នាំថ្មីរហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចនៅតែបន្តបង្ក្រាបក្មេងទំនើងឥតស្រាកស្រាន្ត ដោយចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបានករណីក្មេងទំនើងជិត១០ករណី និងឃាត់ខ្លួនយុវជនជិត២០។ ជុំវិញករណីក្មេងទំនើងនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នេះគឺជាការបង្ហាញឱ្យឃើញអំពីការទទួលខុសត្រូវរបស់កងកម្លាំងមានសមត្ថកិច្ច ហើយក៏ជាការបង្ហាញថា ករណីក្មេងទំនើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ទោះបីជាកើតមានក៏ពិតមែន ក៏ប៉ុន្តែជាចំនួនមួយដ៏តិចតួចបំផុត ស្ទើរតែតិចជាងថ្ងៃធម្មតាទៅទៀត និងក៏ជាការបញ្ជាក់អំពីការយល់ដឹងរបស់យុវជនមួយចំនួន និងការអនុវត្តយ៉ាងសកម្មរបស់សមត្ថកិច្ច។ យ៉ាងណាមិញអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅតែបន្តអំពាវនាវដល់ក្រុមក្មេងទំនើងដែលឧស្សាហ៍ធ្វើសកម្មភាពគ្រប់ទីកន្លែង ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សូមកែប្រែឥរិយាបទសារជាថ្មីព្រោះសមត្ថកិច្ច នៅតែបន្តបង្ក្រាបករណីនេះដោយមិនដកដៃឡើយ ស្របតាមគោលការណ៍បញ្ជាណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

ក្រុម​ឈ្មួញ​​យក​គ្រឿងចក្រអេ​ស្កា២​គ្រឿង រថយន្ត​ដឹក​ដីជិត​១០​គ្រឿង សំងំ​ជីក​​ដី​​ជើង​កូនភ្នំ​មួយ​កន្លែង ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ ខណៈ​មន្ត្រី​ជំនាញ​អត់​ដឹង​រឿង

ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដី​ថ្មី បាន​រាយការណ៍​ឱ្យ​ដឹង​​ថា មាន​ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ អេ​ស្កា​វ៉ា​ទ័​រ ចំនួន​២​គ្រឿង និង​រថយន្ត​ដឹក​ដី (​ចង្កូត​ស្តាំ​) ជិត​១០​គ្រឿង ទៅ​សំងំ​នាំ​គ្នា​ជីក​កកាយ​ដី​នៅ​ក្បែរ​ជើង​កូនភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ត្រង់​ចំណុច​អូរ​កប់​អង្ករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឈប់​នៅឡើយ ខណៈ ដែល​គេ​សង្ស័យ​ថា អត់​មានការ​សុំ​ច្បាប់ ឬ​ទទួល​លិខិតអនុញ្ញាត​ណាមួយ​ពី​មន្ត្រី​ជំនាញ ដល់​ក្រុម​ឈ្មួញ​ទាំងនោះ​ឡើយ ។ ប្រជាពលរដ្ឋ បាន​រៀបរាប់​ឱ្យ​ដឹង​ថា អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ពោល​គឺ​ចាប់តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ គេ​សង្កេត​ឃើញ​ឈ្មួញ​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ រួម​ជាមួយនឹង​រថយន្ត​ដឹក​ដី ជា​ច្រើន​គ្រឿង នាំ​គ្នា​ទៅ​ជីក​កកាយ​ដី​នៅ​ជើងភ្នំ​មួយ​កន្លែង ដោយ​ដឹក​លក់​នៅ​តាម​ភូមិ​នានា ក្បែរ​ព្រំដែន យ៉ាង​គគ្រឹកគគ្រេង បណ្តាល​ឱ្យ​ហុយ​ដី​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បង្ក​ជា​បញ្ហា​ជំងឺ​ផ្លូវដង្ហើម និង​រលាក​បំពង់ក ដល់​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​អាច​ម៌​ដី​ខ្លះ បាន​ធ្លាក់​ពីលើ​រថយន្ត​ទៅ​លើ​ផ្លូវ បណ្តាល​ឱ្យ​រអិល​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ និង​ហុយ​ទ្រលោម ពេល​ដែល​ក្តៅ​ខ្លាំង ។ ប្រជាពលរដ្ឋ បន្ថែម​ទៀត​ថា ការ​ដឹក​ដី​របស់​ក្រុម​ឈ្មួញ​ខាងលើ​នេះ បណ្តាល​ឱ្យ​ទទួល​រង​ការ​ខូច​ផ្លូវ​បេតុង ក្លាយទៅជា​ជង្ហុក​តូច​ធំ នៅ​ក្បែរ​មណ្ឌល​សុខភាព​ផ្សារ​ព្រំ នាំ​ឱ្យ​មានការ​លំបាក ក្នុង​បើកបរ​ម៉ូតូ និង​រថយន្ត ថែម​ទៀត ជា​ពិសេស​ធ្វើ​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ដួល​ម៉ូតូ​ជា​រឿយ​ៗ បណ្តាល​ឱ្យ​រង​របួស Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង

បន្ទាយមានជ័យ៖ អនុវត្តតាមណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផលប៉ះពាលនៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សសាលា និង ប្រជាពលរដ្ឋ តាមមូលដ្ឋាន ឱ្យកាន់តែទូលំទូលាយ។ ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបានបញ្ចប់ ថ្លែងក្នុងពិធីគោរពទង់ជាតិព្រឹកថ្ងៃច័ន្ទនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណៈ សេវាសន្តិសុខសង្គម ពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង។ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺនគរបាលយើងធ្វើឡើងជាប្រចាំក្នុងគោលបំណង បញ្ជ្រៀបការយល់ដឹង ដល់សិស្ស និងប្រជាពលរដ្ឋ ហើយវាក៏ជាការពង្រឹងកិច្ចសហការល្អ រវាង នគរបាលនិងប្រជាជន ដើម្បីងាយស្រួលក្នុងការរួមគ្នា បង្ក្រាបបទល្មើសគ្រប់ប្រភេទតាមមូលដ្ឋាន សំដៅធ្វើយ៉ាងណា ឱ្យខេត្តបន្ទាយមានជ័យទាំងមូល មានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ៕