ទាហានថៃម្នាក់ មានចេតនារៀបចំមុន ធ្វើជាមកចាប់ដៃ ដើម្បីអោយក្មេងម្នាក់លោតវាយពីក្រោយ រួចខ្លួនវាយតាមក្រោយ ក៏រត់ (Video in Side)

នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានជនថោកទាបប៉ុន្មាននាក់ នៃប្រទេសថៃ បានលួចវ៉ៃប្រហារដោយដៃ មកលើកងទ័ពយើងទាំងមិនដឹងខ្លួន បណ្តាលឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរកំពុងដើរលេងកម្សាន្តនៅទីនោះ។ តាមការបញ្ជក់មួយចំនួន បានឲ្យដឹងថា ជនកំសាកនេះ ជាទាហានឈុតខ្មៅ ដែលបានលួចវ៉ៃទាហានយើងពីក្រោយ ពេលមកសុំចាប់ដៃទាហានយើង កំពុងប្រចាំការនៅលើប្រាសាទតាមាន់ រួចហើយរត់ទាំងភ័យស្លន់ស្លោរទៅបាត់។ ក្រោយមានហេតុការណ៍ទាំងគឃ្លើន និងកំសាកបែបនេះ កងទ័ពកម្ពុជាដែលប្រចាំការនៅលើប្រាសាទតាមាន់ បានតវ៉ា និងប្រតិកម្មទៅមេបញ្ជាការទាហានថៃ ហើយពួកគេបានឆ្លើយតប និងនាំអ្នកដែលប្រព្រឹត្តទង្វើថោកទាបនេះ មកសុំទោសកងទ័ពយើង ក្រោយពេលភ្ញៀវទេសចរចាកចេញពីប្រាសាទ។ សកម្មភាពនេះ បានបង្ហាញទៅកាន់ពិភពលោកយ៉ាងច្បាស់ថា ទាហានថៃជាកងកម្លាំងបង្ករឿង បង្កហេតុគ្រប់ពេល មកលើកងទ័ពកម្ពុជាយើងទាំងមិនដឹងខ្លួន និងមិនបានត្រៀមមុន ពីព្រោះមកធ្វើពុតជាសម្តែងចាប់ដៃរាក់ទាក់ ហើយលួចវាយប្រហារតែម្តង។

ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដា មន្ទីរ ស្ថាប័ន អង្គភាព ទីវត្តអារាម សាលារៀនរដ្ឋ ឯកជនទូទាំងខេត្តបន្ទាយមានជ័យ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីជាការ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានបញ្ជាក់ ថា ក្រោយពី គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ”បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព”ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស បានសម្តែងនូវក្តីត្រេករ អរ និងមានមោទភាពជាខ្លាំង ក្រោយពីទទួលបានដំណឹងខាងលេី។ ឯកឧត្ដម បន្តថា ជាមួយគ្នានោះដែរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ វត្តអារាម អាស្រម សាលារៀន វិស័យឯកជន និងប្រជាពលរដ្ឋទូទាំងខេត្ត ក៏បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកជាដេីម ដើម្បីជាការបំផុសបន្ថែមទៀតនូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស Read more

សម្ដេចបវរធិបតី ណែនាំឱ្យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ទូទាំងប្រទេសវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ដើម្បីអបអរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី ខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ»៕

ពលរដ្ឋថៃបម្រុងឆ្លងដែនខុសច្បាប់ ត្រូវកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន បណ្តេញទៅវិល

ខណៈដែរភាពតានតឹងនៅតាមបន្ទាត់ព្រំដែននៅតែមិនទាន់មានភាពធូរស្រាលនៅឡេីយ ដោយភាគីថៃបានសម្រេចបិទច្រកព្រំដែនរវាងកម្ពុជា-ថៃជាឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន។ ថ្មីៗនេះប្រជាជនថៃ បានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ដើម្បីមករកការងារធ្វេី ដោយសារភាគីប្រទេសរបស់ខ្លួន បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន ធ្វេីឱ្យប៉ះពាល់យ៉ាងខ្លាំងលេីជីវភាពប្រចាំប្រជានជនសៀម ។  ការសម្រេចចិត្តលួចឆ្លងដែនរបស់ប្រជាជនសៀម ដោយប្រថុយប្រថានចូលទឹកដីកម្ពុជា ត្រូវបានកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ហាមឃាត់ និងបណ្តេញចេញពីកម្ពុជាឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។ សកម្មភាពដែលភាគីថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជាកន្លងមកនេះ បានធ្វើឱ្យប្រជាជនរបស់ថៃ ជាពិសេសអាជីវករដែលលក់ដូរនៅក្នុងផ្សារជាប់ព្រំដែនកម្ពុជា បានខឹងសម្បាយ៉ាងខ្លាំងទៅលើអាជ្ញាធររបស់ ខ្លួន ក៏ដូចជាយោធាថៃដែលបានបិទច្រកព្រំដែនធ្វេីឱ្យប៉ះពាល់ទៅដល់ជីវភាពស់នៅ ប្រកបរបររបស់ពួកគេ កន្លងទៅអាជីវករថៃបានធ្វើការតវ៉ាជាមួយនឹងអាជ្ញាធររបស់ខ្លួន នៅមុខច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីឱ្យភាគីថៃបើកច្រកជាមួយកម្ពុជាឡើងវិញ៕

ឣាវុធហត្ថបន្ទាយមានជ័យ ឃាត់ខ្លួន មនុស្ស៣នាក់ ទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់

គណៈបញ្ជាការឯកភាពស្រុកម៉ាឡៃ លោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ បានដឹកនាំកម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះអនុវត្តបង្រ្កាបករណី ការនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់ មកប្រទេសកម្ពុជា ចំណុចច្រកគោកស្បែង ស្ថិតក្នុងភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការឃាត់ ខ្លួន ជនសង្ស័យ ចំនួន ០២នាក់ ៖ ១.ឈ្មោះ ភ័ណ្ឌ ផេង ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ ផេង ផៃ  ភេទ ប្រុស អាយុ២០ឆ្នាំ  រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងថ្ងៃដដែលនោះដែរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកដឹកនាំដោយលោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានទំនាក់ទំនងនិងធ្វើការប្រគល់-ទទួលជាមួយកម្លាំងប្រតិបត្តិការយោធាសឹករងបន្ទាយមានជ័យ ដែលប្រចាំការនៅព្រំដែនទិសបឹងត្រកួន ដោយលោក វរសេនីយ៍ទោ ភួន ភារ័ត្ន បានធ្វើការប្រគល់-ទទួល ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ស្រិប នៀត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក Read more

អង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់កាំជ្រួចការពារដែនអាកាសដល់អ៊ុយក្រែនជាង ៥ពាន់ដើម

ចក្រភពអង់គ្លេស កំពុងឆ្ពោះទៅមុខជាមួយនឹងផែនការផ្តល់កាំជ្រួចការពារដែនអាកាសជាង ៥,០០០ ដើមដែលផលិតដោយក្រុមហ៊ុនថាឡេស (Thales) ទៅឱ្យអ៊ុយក្រែន ។ កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាជាផ្លូវការដោយឧបនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី អ៊ែនជែលឡា រ៉ាយនើរ (Angela Rayner) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ ដំណើរការចុះហត្ថលេខាខាងលើ នឹងកើតឡើងនៅក្នុងសន្និសិទមួយដែលផ្តោតលើការជួយដល់ប្រទេសអ៊ុយក្រែន ឱ្យងើបចេញឡើងវិញពីបញ្ហាសង្គ្រាមដ៏រ៉ាំរ៉ៃនេះ ។គួររម្លឹកថា មានការប្រកាសពីកិច្ចព្រមព្រៀងនេះ ជាលើកដំបូង កាលពីខែមីនាដោយលោកនាយករដ្ឋមន្ត្រី គែរ ស្តាមើរ (Keir Starmer) ហើយរហូតមកដល់ពេលបច្ចុប្បន្ន កិច្ចព្រមព្រៀងនេះ ក៏មានការបញ្ជាក់ជាផ្លូវការ ។ បន្ថែមពីលើកាំជ្រួចការពារដែនអាកាស រដ្ឋាភិបាលអង់គ្លេស ក៏បាននិយាយដែរថា ខ្លួននឹងផ្តល់ជំនួយហិរញ្ញវត្ថុក្នុងទំហំរហូតដល់ទៅ ២៨៣ លានផោន ដល់អ៊ុយក្រែននៅឆ្នាំក្រោយ ៕

ឯកអគ្គរដ្ឋទូតបារាំងបញ្ជក់ថា បារាំងត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់នូវឯកសារពាក់ព័ន្ធទៅនិងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងទិដ្ឋភាពជំហលើច្បាប់អន្តរជាតិ

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស ភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកអគ្គរដ្ឋទូត ក្នុងជំនួបនេះ បានគូសបញ្ជាក់អំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ក៏ដូចជាគោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជានិងបារាំងមានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើងនៅក្នុងសំណុំរឿងអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ហើយឯកឧត្តមបានបញ្ជាក់ថា ប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាពក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។ សម្តេចតេជោ បានជម្រាបជូនអំពីមូលហេតុនៃការប្រកាន់គោលជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។ សម្តេច បានលើកឡើងអំពីចំណាត់ការ និងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ព្រមជាមួយគ្នានេះ ក៏បានស្នើភាគីបារាំង ផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ដូចដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានលើកឡើងនៅក្នុងជំនួបជាមួយសម្តេចបវរធិបតី កន្លងមក។ នាឱកាសជំនួបនេះ លោក Read more

កម្ពុជាបាន និងកំពុងពង្រឹង ភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និង សមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា៖ កម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង ក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់ លើការតាក់តែងច្បាប់ ដោយខ្លួនឯង និងដើម្បីខ្លួនឯង ដោយធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា៖ អំណាចអធិបតេយ្យរបស់ជាតិ លើការតាក់តែង និងអនុវត្តច្បាប់ ត្រូវបានលើកតម្កើងបន្ថែមទៀត តាមរយៈ ការកសាងច្បាប់កម្ពុជា ដោយកម្ពុជា ជូនកម្ពុជា និងដើម្បីកម្ពុជា ជាមួយនឹងការធានាបាននូវវឌ្ឍនភាព វិបុលភាព និងផលប្រយោជន៍របស់ខ្លួន ក៏ដូចជាធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិ ចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់គតិយុត្ត នៅលើសកលលោក ។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា៖ រាជរដ្ឋាភិបាល បានធ្វើការកែលម្អ វិចារណកម្ម និងបច្ចុប្បន្នកម្ម ជាបន្តបន្ទាប់ ទាំងលើផ្នែកគោលនយោបាយ ទាំងផ្នែកយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០២៤ ក្នុងទិសដៅ ធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។ Read more

មេក្លោងធំល្បែងអនឡាញ និងលាងលុយ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះដនមឿង ក្រុងបាងកក ខណៈរបាយការណ៍ UN បង្ហាញថា ថៃជាប្រទេសច្រកឆ្លងកាត់ និងចែកចាយគ្រឿងញៀនដ៏ធំ

ប៉ូលិសអន្តោប្រវេសន៍ថៃ នៅថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំម្នាក់ នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង (Don Mueang) ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការល្បែងអនឡាញដ៏ធំមួយឈ្មោះថា HYDRA888 និងការលាងលុយដែលមានតម្លៃជាង ១១.៥២ពាន់លានបាត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានដឹងថា ជនសង្ស័យកំពុងធ្វើដំណើរមកដល់ប្រទេសថៃតាមជើងហោះហើរ AirAsia ពីទីក្រុងកូឡាឡាំពួ។ ប៉ូលិសបានរង់ចាំឃាត់ខ្លួនរូបគេ បន្ទាប់ពីឆ្លងកាត់កន្លែងត្រួតពិនិត្យអន្តោប្រវេសន៍។ ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួនតាមដីកាមួយដែលចេញដោយតុលាការខេត្ត Nonthaburi កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពីបទការបើកល្បែងអនឡាញខុសច្បាប់ និងការសមគំនិតប្រព្រឹត្តអំពើលាងលុយកខ្វក់។ ទន្ទឹមគ្នានេះ អាជ្ញាធរបានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ក្រុមហ៊ុនមួយដើម្បីចរាចរណ៍លុយដែលបានមកពីប្រតិបត្តិការល្បែងនេះ។ ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ សូមជំរាបថា ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNODC បានឱ្យដឹងថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។ បើតាមរបាយការណ៍របស់ Read more

អ្នកឧកញ៉ា កុក អាន អះអាងថា ករណីថៃចោទ គឺមិនពិត និងបបួលថៃប្តឹងទៅតុលាការអន្តរជាតិ

អ្នកឧកញ៉ា កុក អាន បានបបួលថៃ ប្ដឹងទៅតុលាការអន្តរជាតិ ករណីប្រឌិតចោទលោកថា បានប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញ (online) នេះបើតាមការស្រង់សម្ដីរបស់សារព័ត៌មានក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ។ បើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានលើកឡើងយ៉ាងដូច្នេះថា អ្នកឧកញ៉ា កុក អាន បានឆ្លើយតបយ៉ាងដូច្នេះថា បើចង់ដឹងការពិតប្រាកដថា អ្នកណាល្អ អ្នកណាអាក្រក់ ដោយអ្នកឧញ៉ា បបួលថៃប្ដឹងតតាំងជាមួយគ្នាទៅតុលាការអន្តរជាតិ ដើម្បីរកខុសត្រូវ ដោយកុំយកតុលាការប្រទេសនីមួយៗ មកសម្អាងអី គឺត្រូវយកតុលាការអន្តរជាតិ តែម្ដង ជៀសវាងការលម្អៀង ។ ប្រភពបានបន្តទៀតថា អ្នកឧកញ៉ា កុក អាន បានអះអាងថា ករណីដែលថៃលើកឡើងនេះ គឺជារឿងប្រឌិតសុទ្ធសាធ ព្រោះថា លោកមិនដែលមានផ្ទះ ឬអ្វីៗ នៅក្នុងទឹកដីប្រទេសថៃនោះឡើយ ។ អ្នកឧកញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា ៖ “អ្នកចង់យកអី យកចុះ រឹបយកអី យកចុះ កុំថា ឡើយប្រាក់ដល់ ២៧លានបាតសូម្បីតែប្រាក់ ៥០ដុល្លារ ក៏លោកគ្មាននៅក្នុងប្រទេសថៃនោះដែរ។ រីឯផ្ទះ ដែលសមត្ថកិច្ចថៃ ថតយកមកផ្សព្វផ្សាយនោះក៏លោកមិនដឹងថា ជាផ្ទះរបស់អ្នកណានោះដែរ គឺលោកគ្មានផ្ទះនៅទីនោះទេ” Read more