សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរព្រឹត្តិការណ៍នៃការចុះ”បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញអបអរសាទរព្រឹត្តិការណ៍នៃការចុះ”បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា “នាឆ្នាំ២០១៩ ក្រោមគំនិតផ្តួចផ្តើម ដំបូងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងពាក់ព័ន្ធរៀបចំចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ជាការចងចាំរបស់យុវជនជំនាន់ក្រោយរាប់ពាន់ឆ្នាំទៅមុខ។ តាមរយៈ អនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថាប័នជំនាញពាក់ព័ន្ធ បានរៀបចំស្រាវជ្រាវ ចងក្រងឯកសារបច្ចេកទេស និងបានបង្កើតក្រុមការងារបច្ចេកទេសដែលមានសារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជាអ្នកទទួលបន្ទុកសម្របសម្រួលស្រាវជ្រាវ និងប្រមូលផ្តុំចងក្រង ឯកសារ”។ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថា”នាងខ្ញុំតំណាងក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធរួម ក៏ដូចជាប្រជាជនកម្ពុជាគ្រប់ៗរូប ពិតជាមាន សេចក្តីរំភើប និងរីករាយឥតឧបមា សូមសម្តែងនូវការអបអរសាទរចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ជាតិយើង ហើយដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាគ្រប់ៗជំនាន់ទាំង ពេលបច្ចុប្បន្ន និងនាពេលអនាគត។ អ្វីៗទាំងអស់នេះ គឺជាសក្ខីភាព និងជាភាពសុខដុមរបស់ប្រជាជាតិយើង ក្រោមដំបូលនៃសុខសន្តិភាពពេញលេញដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ Read more