អាជ្ញាធរខេត្តរតនគិរី បន្តស្វែងរកជនរងគ្រោះ ៤នាក់ បាត់ខ្លួនដោយជំនន់ទឹកភ្លៀងនៅស្រុកអូរជុំ
លោក គៀង តុលា អភិបាលស្រុកអូរជុំ បានឲ្យដឹងថា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ មានរយៈពេល ៧ថ្ងៃហើយ កម្លាំងរដ្ឋបាលស្រុកអូរជុំ ក្រោមការដឹកនាំរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ កំពុងបន្តស្វែងរកប្រជាពលរដ្ឋ ៤នាក់ ដែលបានបាត់ខ្លួនដោយជំនន់ទឹកភ្លៀង នៅចំណុចអូរប៉ាជាន់ ភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅយប់រំលងអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា កាលពីសប្ដាហ៍មុន បន្ទាប់ពីទឹកភ្លៀងធ្លាក់ចុះខ្លាំង បង្កជាជំនន់ហូរបុកផ្ទះប្រជាពលរដ្ឋ ២គ្រួសារ បណ្តាលឲ្យសមាជិកគ្រួសារទាំងអស់ត្រូវទឹកកក់យកទៅបាត់។ តាមព័ត៌មានពីសំណាក់អធិការរងស្រុកអូរជុំ លោក ប៉ា ប៊ុនថា បានបញ្ជាក់ថា ជនរងគ្រោះសរុបមាន ៥នាក់ ក្នុងនោះបានរកឃើញសាកសពរួចហើយ ១នាក់ គឺ លោក ជុំ វ៉ាត់ (ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិទំពួន) ខណៈដែលមនុស្ស ៤នាក់ទៀត នៅតែមិនទាន់រកឃើញ។ ជនរងគ្រោះដែលនៅបាត់មាន៖ ១-បាំ ឌឿន (ស្រី អាយុ ៤៤ ឆ្នាំ) ២-រ៉ាត់ ជៀយ Read more










