បែកធ្លាយឯកសារ មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្តឹងថ្នាក់លើពីលោកលោក ហាស់ វិបុល ដែលទើបតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តថ្មី
យោងតាមលិខិតបែកធ្លាយ ធ្វើនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានខ្លឹមសារថា៖ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមគោពជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីមេត្តាជ្រាបថា យើងខ្ញុំទាំងអស់គ្នាមានការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលទើបតែងតាំងថ្មី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ តាមអនុក្រឹត្យ លេខ ៦២ / អនក្រ.តត ។ ១.មានការបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំមន្ទីរ នាំឲ្យមានការថ្នាំងថ្នាក់ពីថ្នាក់ដឹកនាំ ដោយសារតែ លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរមួយរូប ត្រូវទទួលបន្ទុកដឹកនាំដែនជម្រកសត្វព្រៃចំនួន០៥ដែន ហើយ ថែមទាំងដឹកនាំការិយាល័យចំណេះដឹងបន្ថែមមួយទៀត។ ក្រោយពីបានទទួលសិទ្ធិជាអនុប្រធានមន្ទីរទទួល បន្ទុកដែនជម្រករួចមក លោកអនុប្រធានមន្ទីរបានធ្វើការដោះដូរដាក់មន្ត្រីតាមទំនើងចិត្ត ដោយមិនមានកិច្ច ប្រជុំឆ្លងយោបល់ពីប្រធានការិយាល័យដែននោះទេ។ ការដឹកនាំបែបនេះ ជាការរំលោភបំពានសិទ្ធិអំណាច របស់ការិយាល័យរដ្ឋបាល ធនធានមនុស្សនិងហិរញ្ញវត្ថុ។ ២.លោកប្រធានមន្ទីរ ធ្វើសំណើទៅរដ្ឋបាលខេត្តស្នើសុំផ្លាស់ប្តូរមន្ត្រីពីការិយាល័យមួយទៅ ការិយាល័យមួយ ទាំងដែលមិនបានប្រជុំវាយតម្លៃពីថ្នាក់ដឹកនាំមន្ទីរ ទាំងដែលគាត់មិនទាន់បានស្គាល់ឈ្មោះ នឹងស្គាល់មន្ត្រីអស់ផង ដោយមិនស្របតាមនិតិវិធីដែលផ្ទុយពីគោលការណ៍វិភាគមុខងារ របស់ក្រសួងបរិស្ថាន និងក្រសួងមុខងារសាធារណៈ ជាក់ស្តែងដូចជាករណី ដកលោក ញឹម វណ្ណៈ ពីអនុប្រធានការិយាល័យដែន ជម្រកសត្វព្រៃភ្នំព្រេច លំផាត់ ឲ្យមកបម្រើការងារជាអនុប្រធានការិយាល័យគាំពារបរិស្ថានវិញ។ Read more