សមាគមអាយភីអេ សហការជាមួយក្រសួងព័ត៌មាន ប្រកាសគោលជំហររួម ពង្រឹងការងារចូលរួមរក្សាសន្តិសុខព័ត៌មានក្នុងសង្គម ផ្សព្វផ្សាយព័ត៌មានពិត និងប្រឆាំងព័ត៌មានក្លែងក្លាយ ជំរុញការផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានថ្លែងថា : ក្រសួងព័ត៌មានបង្កើតនឹងដាក់ចេញនូវ “យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ” ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹង ដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ។ ការថ្លែងនេះរបស់ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនេះ ឯកឧត្តម សុខ ចាន់ភក្ដី បានលើកឡើងថា ក្រសួងព័ត៌មានស្នើដល់សមាគម និងសមាជិករបស់សមាគម IPA ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ។ ឯកឧត្តម មានប្រសាសន៍ថាយុទ្ធនាការនេះក៏ជាការឃោសនា និងផ្សព្វផ្សាយជាសាធារណៈពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយការប្រើប្រាស់បណ្ដាញសង្គម ប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានគាំទ្រដល់សមាគមដែលបានចូលរួមផ្សព្វផ្សាយអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់ការពារអ្នកសារព័ត៌មាន ដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។ បើយោងតាម លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសារព័ត៌មានឯករាជ្យ IPA បានឱ្យដឹងថា មកដល់ពេលនេះ Read more