រួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ ថា៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ ។ យើងចាំបាច់ត្រូវរក្សាសក្តានុពលដែលមានស្រាប់ និងរក្សាអ្វីដែលជាធម្មជាតិសម្រាប់ជំរុញភាពទាក់ទាញនៅក្នុងសហគមន៍ ព្រមទាំងជួយរៀបចំ និងផ្តល់ហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ជាមួយនឹងការសិក្សាបង្កើនសមត្ថភាពរបស់សហគមន៍។ យើងធ្វើអ្វីមួយត្រូវគិតដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យអស់លទ្ធភាពជាមុនសិន មុននឹងអនុញ្ញាតឱ្យវិស័យឯកជនមកវិនិយោគនៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋ ។ បន្ថែមពីលើនេះ, សូមស្វែងរកដៃគូសក្តានុពលមកជួយអភិវឌ្ឍនៅក្នុងសហគមន៍ ប៉ុន្តែយើងត្រូវរក្សាសហគមន៍ជាគោលជានិច្ច ។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលបានខិតខំបង្កើតព្រឹត្តិការណ៍ និង ផលិតផលទេសចរណ៍ថ្មីៗជាច្រើន ប្រកបដោយភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយបន្ថែមទៀតនូវគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ មានដូចជាព្រឹត្តិការណ៍បុណ្យទន្លេ, អង្គរសង្ក្រាន្ត និង ផ្លូវថ្មើរជើង ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ, បង្កើនប្រាក់ចំណូលជូនប្រជាជន និង អាជីវករ នៅក្នុងមូលដ្ឋានផ្ទាល់។ ក្នុងន័យនេះ, គ្រប់តួអង្គពាក់ព័ន្ធត្រូវប្រកាន់ខ្ជាប់នូវស្មារតីថា ការការពារកិត្តិនាមកម្ពុជា គឺជាការការពារសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីសក្តានុពលទេសចរណ៍ ។ ដូច្នេះ, Read more