អភិបាលខេត្តកំពង់ចាម ដកតំណែងមន្ត្រីសាលាស្រុកកងមាស មួយរូប ករណីយកប្រាក់ពីពលរដ្ឋម្នាក់ ៣៦០ដុល្លារ កែសំបុត្រកំណើត
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចេញលិខិតជម្រាបជូនលោកអភិបាលស្រុកកងមាស តម្រូវឲ្យរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ករណីយកប្រាក់ពីប្រជាពលរដ្ឋម្នាក់ ចំនួន៣៦០ដុល្លារ សម្រាប់ការកែតម្រូវសំបុត្រកំណើត ។ យោងតាមលិខិតចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម បានជម្រាបជូនលោកអភិបាល នៃគណៈអភិបាលស្រុកកងមាស ឲ្យបានជ្រាបថា ៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងតាមបណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណីយកប្រាក់ចំនួន ៣៦០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្មៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ រដ្ឋបាលខេត្ត បានចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត បានចុះសិក្សាស្រាវជ្រាវលើករណីខាងលើ គឺពិតជាមានករណីដូចក្នុង បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ពិតប្រាកដមែន។ ដូចនេះ ដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ Read more