ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន៦០៦ករណី

ក្នុងឆ្នាំ២០២៤កន្លងទៅក្រសួងមហាផ្ទៃបានបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់សរុបបានចំនួន៦០៦ករណី។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហារួម ទាំងកម្រិតការងារក្នុងដែនអធិបតេយ្យ និងតាមរយៈយន្តការជាអន្តរជាតិ។ ឯកឧត្តមបណ្ឌិត ទូច សុឃៈ ក៏បានឱ្យដឹងដែរថា នាឆ្នាំ២០២៤ កន្លងទៅដែរនោះ ក្រសួងក៏បានបញ្ជូនមន្រ្តីនគរបាលជាតិចំនួន៩៥៦រូប ទៅចូលរួមវេទិកាតំបន់ និងអន្តរជាតិនានាចំនួន២០៨លើក ដើម្បីលើកកម្ពស់សមត្ថភាព ជំនាញ និងការធ្វើការផ្លាស់ប្ដូរបទពិសោធន៍ជាមួយបណ្ដាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការ៕ ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សា ដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យ ឱ្យទៅធ្វើការរយៈពេល ៣ ទៅ ៦ខែ នៅបណ្ដាអង្គភាពនគរបាល តាមខ្សែបន្ទាប់ព្រំដែន។ ការណែនាំដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ។ បើតាមប្រមុខក្រសួងមហាផ្ទៃ អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ… ករណីខ្លះបន្ថយទាំងសក្តិ និងថែមទាំងបញ្ជូនទៅព្រំដែន។ ឯកឧត្តម បានមានប្រសាសន៍ក្នុងន័យដើមថា«បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំង នៅទីនោះ គាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ…?»។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ដំបូន្មាននឹងណែនាំដល់សិក្ខាកាម និងសិស្សនគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម គប្បីយកចំណេះដឹងជំនាញដែលខ្លួនមានទៅអនុវត្ត ឱ្យបានល្អ និងយកនូវអ្វីដែលទទួលបានពីការអប់រំទូទៅផ្សំគ្នាជាមួយជំនាញស្នូលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជាអ្នកផ្តល់ភាពកក់ក្តៅ និងជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ Read more

ចូលរួមសោកស្តាយ ជាមួយ​ម្ចាស់​ដើមការ ខណៈ​ភ្លៀងលាយខ្យល់កន្រ្តាក់បោកបក់កម្ទេច​រោង​ខ្ទេចខ្ទីរ​នៅខេត្តប៉ៃលិន

ប៉ៃលិន ៖ ឪពុកម្តាយទាំងខាងកូនក្រមុំ និងកូនកម្លោះ នាំគ្នាយំលែងចេញ ដោយ​សារតែកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នេះ នៅចំណុចសំបូរ ក្នុងភូមិភ្នំកុយ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ខណៈពេលដែលលោកអាចារ្យចៅមហា កំពុងតែសូត្រមន្តប្រទានពរជ័យដល់គូស្វាមីភរិយាថ្មី នាថ្ងៃចូលរោងការដំបូង ត្រូវបានភ្លៀងលាយដោយខ្យល់កន្ត្រាក់បោកបក់មកពីទិសខាងលិចបណ្តាលឱ្យប៉ើងរោងនិងសម្ភារៈការអស់គ្មានសល់ ។ ​ចំណែកឯព្រះសង្ឃ និងលោកអាចារ្យចៅមហា ព្រមទាំងភ្ញៀវប្រុសស្រីបាននាំគ្នារត់ចែកជើងរកកន្លែងជ្រកដើម្បីមិនឱ្យមានគ្រោះថ្នាក់ តែមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែប៉ើងស្បៃរោង និងកម្រាលតុរប៉ាត់រប៉ាយ និងកៅអីរៀបចំម្ហូបអាហារដួលរប៉ាត់រប៉ាយគ្មានសល់ ដែលគួរឱ្យអាណិតម្ចាស់ដើមការស្ទើរខ្លោចចិត្ត ។ ប្រភពព័ត៌មាន​បានឱ្យដឹងថា ម្ចាស់ដើមការជាមេបាខាងកូនស្រី ឈ្មោះ ម៉ី ទិត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិខាង​លើ ។ បើតាមប្រភពព័ត៌មានពីលោក នាក់ ឃន មេភូមិភ្នំកុយ បានរៀបរាប់ឱ្យដឹងថា ៖ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ចាប់តាំងពីថ្ងៃរសៀលរហូតដល់ល្ងាចបន្តិច ស្រាប់តែមេឃប្រែទៅជាខ្មៅងងឹតស្លុប មានសភាពអាប់អួរព្រមទាំងខ្យល់បក់បោក មកពីទិសខាងលិច លុះមួយស្របក់ក្រោយមក គេឃើញមានភ្លៀងលាយឡំទៅដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលប៉ើងដំបូលផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់មួយចំនួន ។ ​លោកបន្តទៀតថា រហូតមកដល់ពេលនេះ ខាងលោកកំពុងដើរចុះស្រង់ទិន្នន័យ តែនៅមិនទាន់បូកសរុបធ្ងន់ធ្ងរប៉ុណ្ណា ឬស្រាលប៉ុន្មានខ្នងផ្ទះនោះទេ។ លោកមេភូមិបានបញ្ជាក់ទៀតថា ចំណែកនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង ក្នុងភូមិរបស់លោក Read more

របួសធ្ងន់ស្រាល២០នាក់ ក្នុងហេតុការណ៍រថយន្តមួយគ្រឿង ដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ជ្រោះ នៅខ្នងភ្នំគិរីរម្យ

កំពង់ស្ពឺ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន២០នាក់បានរងរបួសធ្ងន់ស្រាល គ្រាដែលរថយន្តក្រុង៤៥កៅអីដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ធ្លាក់ជ្រោះ។ ហេតុការណ៍នេះកើតឡើងនៅចំនុចផ្លូវចំណោត ក្បែររមណីយដ្ឋានវិរៈប៊ុនថាំ(ខ្នងភ្នំគិរីរម្យ)ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ លោក អ៊ុំ ដេត អភិបាលរងស្រុកភ្នំស្រួច បានឱ្យដឹងថា ករណីក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះគឺបណ្តាលឱ្យមនុស្សយ៉ាងតិច១០នាក់បានរងរបួសធ្ងន់និង១០នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុរថយន្តរបស់ក្រុមហ៊ុនវិរៈប៊ុនថាំបានដឹកអ្នករបួសធ្ងន់ចំនួន១០នាក់ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្រែងត្រយឹង និងខ្លះបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នករងរបួសស្រាល ត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តសង្គ្រោះ២គ្រឿង របស់មន្ទីរពេទ្យបង្អែកស្រុក។ លោក អ៊ុំ ដេត បានបញ្ជាក់បន្ថែមថា ចំពោះជនរងគ្រោះគឺជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញបានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ មកលេងជាក្រុមនៅលើខ្នងភ្នំគិរីរម្យ ហើយបន្ទាប់មកក៏បន្តដំណើរទៅលេងទីតាំងកម្សាន្តវិរៈប៊ុនថាំដែលទើបស្ថាបនារួចរាល់ថ្មី ក្រោយមកក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។ ជុំវិញហេតុការណ៍គ្រោះថ្នាក់នេះ សមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា ករណីក្រឡាប់ធ្លាក់រថយន្តចូលជ្រោះនេះគឺផ្តើមចេញពីការដាច់ហ្រ្វាំងពេលរថយន្តចុះចំណោតខ្លាំង។ ទន្ទឹមនេះសមត្ថកិច្ច ក៏បានអំពាវនាវដល់អ្នកបើកបរទាំងឡាយដែលមានបំណងចង់មកលេងនៅលើខ្នងភ្នំគិរីរម្យ សូមឱ្យពិនិត្យបច្ចេកទេសយានយន្តឱ្យបានល្អ និងមានសុវត្ថិភាពចៀសវាងជួបឧបទ្ទវហេតុគ្រោះថ្នាក់ដូចករណីរថយន្តខាងលើ៕

មនុស្ស ៧ នាក់រងរបួសធ្ងន់ស្រាល និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានបាក់រលំ ដោយសារគ្រោះខ្យល់កន្ត្រាក់ នៅខេត្តសៀមរាប

សៀមរាប៖ មនុស្សប្រុសស្រី ៧ នាក់បានរងរបួសធ្ងន់ស្រាល និងលំនៅឋានពលរដ្ឋជាច្រើនខ្នងបានទទួលរងការខូចខាតដោយសារគ្រោះខ្យល់កន្ត្រាក់នៅក្នុងខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៦:៣០ នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានឧបទ្ទវហេតុ ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និង មានបាក់ រលំដើមឈើ បណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ ស្រាលព្រមទាំងខូចខាតសម្ភារទៀតផង។ របាយការណ៍ដដែលនោះ ឱ្យដឹងទៀតថា នៅក្នុងគ្រោះធម្មជាតិនេះ បានប៉ះពាល់ដល់បណ្តាក្រុង ស្រុកមួយចំនួនដូចជា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងលាយឡំ និង ខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំដើមឈើ សង្កត់មនុស្ស និង ម៉ូតូ នៅចំណុចផ្លូវកៅស៊ូចូលទៅប្រាសាទបាគង និង ដួលរលំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិឪឡោក ឃុំ បាគង ស្រុកប្រាសាទបាគង បានធ្វើឱ្យមនុស្ស ២ នាក់ដែលជាប្តីប្រពន្ធនឹងគ្នា ត្រូវដើមឈើបាក់សង្កត់ពីលើ បណ្តាលឱ្យរងរបួសធ្ងន់ ។ ចំណែកនៅក្រុងសៀមរាប ក៏មានការបាក់រលំដើមឈើ នៅចំណុចខាងត្បូងសណ្ឋាគារសូហ្វីតែល និង តាមដងស្ទឹងសៀមរាប ព្រមទាំងធ្វើឱ្យ ខូចខាតប៉ើងរោងលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូ (ផ្លូវ ៦០ ម៉ែត្រ) Read more

លោកដូណាល់​ ត្រាំ​ចុះហត្ថលេខាលើ​បទបញ្ជា​ផ្អាកជំនួយរបស់​ទីភ្នាក់ងារដើម្បីការផ្សព្វផ្សាយ​សកល​ដែលជា​ក្រុមហ៊ុនមេ

ក្រៅពីវិទ្យុអាស៊ីសេរី និង​វិទ្យុអឺរ៉ុប​សេរី​ដែល​ទទួល​ជំនួយ​មួយផ្នែក​ពី​ទីភ្នាក់ងារ​ផ្តល់ជំនួយអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ​សកល ហៅកាត់ថា USAGM វិទ្យុសំឡេងសហរដ្ឋ អាមេរិក VOA រងប៉ះពាល់​ខ្លាំងជាងគេដោយសារ​បទបញ្ជា បង្កកជំនួយ​របស់​លោកដូណាល់ ត្រាំ។ នៅថ្ងៃ​សៅរ៍ទី​១៥មីនា បុគ្គលិក​ប្រមាណ ១៣០០នាក់រួមទាំង​ប្រធាន​របស់​វិទ្យុ VOA​បានទទួល​សារអេឡិចត្រូនិក​ដែលជូនដំណឹងថា ពួកគេ​ត្រូវផ្អាក​ពីការងារ​ មិនអាច​ចូលទៅក្នុង​ការិយាល័យធ្វើការ​នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រូវ​ប្រគល់​កាតអ្នកកាសែត សម្ភារៈទូរស័ព្ទ កុំព្យូទ័រទៅឲ្យ​ស្ថាប័នវិញ។ វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៤២ នៅក្នុង​គោលដៅតទល់​​នឹង​សំឡេងឃោសនា​របស់ក្រុមណាហ្ស៊ី និង​អធិរាជជប៉ុន​ក្នុង​សម័យ​សង្រ្គាម​លោកលើកទី២។ ចំណែក វិទ្យុអឺរ៉ុបសេរី​ដែលទទួលបាន​​ថវិកា​ជំនួយមួយផ្នែកពីទីភ្នាក់ងារ​អាមេរិកដែរនោះត្រូវបានបង្កើតឡើង​នៅឆ្នាំ​១៩៥០នៅក្នុង​សម័យសង្រ្គាមត្រជាក់ ដើម្បីទប់ទល់នឹង​​ការពង្រីកឥទ្ធិពលរបស់​ក្រុមកុម្មុយនិស្តនៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល។ ​ បើតាមការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស BBC វិទ្យុសំឡេងសហរដ្ឋអាមេរិក​បាន​ផ្សព្វផ្សាយព័ត៌មាន​ដំបូង​របស់​ខ្លួន​ដោយ​ខ្ចី​អង់តែន​របស់​BBC។ ប៉ុន្តែ នៅ​ឆ្នាំ ១៩៧៦ ប្រធានាធិបតី​អាមេរិក លោក​Gerald Ford បាន​ចុះហត្ថលេខា​លើ​ធម្មនុញ្ញ សាធារណៈរបស់​​VOA ដើម្បីធានា​ឯករាជ្យភាព​នៃខ្សែបន្ទាត់​វិចារណកថា​របស់វិទ្យុសំឡេង​សហរដ្ឋអាមេរិក។ ប្រធាន​របស់​វិទ្យុ VOA បច្ចុប្បន្ន​យល់​ថា បទបញ្ជា​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំបាន​បិទខ្ទប់ រារាំង​​VOA មិនឲ្យ​ធ្វើការ​ងារដ៏សំខាន់​របស់ខ្លួន ជាពិសេសនៅក្នុង​បរិបទសព្វថ្ងៃ ដែល​សត្រូវ គូប្រជែង​របស់អាមេរិក ដូចជា អ៊ីរ៉ង់ ចិន និងរុស្ស៊ី​ចាក់លុយរាប់ពាន់លាន​ដុល្លារ​ដើម្បី​បង្កើតសាច់រឿង បង្អាប់បន្ថោក​មុខមាត់​របស់អាមេរិក​នៅក្នុងពិភពលោក។ ​​ អ្នកកាសែត​ម្នាក់របស់​ VOA ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់​ទូរទស្សន៍CBSថា Read more

១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក!

មរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ និងត្រូវបានមន្រ្តីអាជ្ញាធរគ្រប់ថ្នាក់ យកទៅផ្សព្វផ្សាយយ៉ាងសកម្ម។ ជាក់ស្ដែង ក្នុងរយៈពេល ១០ថ្ងឌ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ បានបន្តចូលរួមឈ្វេងយល់គោលនយោបាយនេះ ក្នុងកម្មវិធីផ្សព្វផ្សាយសរុបជាង ៦លើកលើក ទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន៖ ១. ការផ្ដល់សេវាសាធារណៈ ២. ទប់ស្កាត់បទល្មើសក្នុងសង្គម ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ៦. ការងារអនាម័យនិងបរិស្ថាន និង៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងជំងឺរាតត្បាតកាចសាហាវ។ លោក ទូច សុឃៈ បានបញ្ជាក់ថា សកម្មភាពនៃការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តែងតែបានធ្វើឡើងយ៉ាងសកម្មនៅតាមវេទិកាសាធារណៈ ដើម្បីបញ្ជ្រាបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបន្តលើកទឹកចិត្តឱ្យមានការចូលរួមសហការ និងរាយការណ៍ទៅកាន់អាជ្ញាធរឃុំ សង្កាត់ឬ អាជ្ញាធរ ដែលនៅជិតបំផុត ដើម្បីផ្តល់ភាពងាយស្រួលក្នុងចាត់វិធានការបង្ការ បង្ក្រាប និងទប់ស្កាត់បានឱ្យឆាប់រហ័ស ស្របតាមគោលការណ៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី Read more

កម្ពុជា-ថៃ រៀបចំព្រឹត្តិការណ៍ “រត់ឆ្លងដែនមិត្តភាពកម្ពុជា-ថៃ” ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

បន្ទាយមានជ័យ៖ ខេត្តជាប់ព្រំដែនបន្ទាយមានជ័យ នៃកម្ពុជា និងខេត្តស្រះកែវ នៃថៃ បានរៀបចំព្រឹត្តិការណ៍ “រត់ឆ្លងដែនមិត្តភាពថៃ-កម្ពុជា” (Two Kingdoms Run) ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ ព្រឹត្តិការណ៍រត់ឆ្លងដែនមិត្តភាពកម្ពុជា-ថៃ មានការចូលរួមពីលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ និងឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានការចូលរួមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តអភិបាលខេត្តស្រះកែវ ក្នុងនោះក៏មានការចូលរួមរត់ពីអត្តពលិកកម្ពុជា-ថៃ ដែលបានចូលរួមរាប់រយនាក់ផងដែរ។ ព្រឹត្តិការណ៍នេះ ចាប់ផ្តេីមចេញដំណេីរពីមុខ ច្រកស្ទឹងបត់ ឆ្លងស្ពាននៃប្រទេសទាំង២ ទៅកាន់ទីតាំងប្រារព្ធពិធីក្នុងទឹកដីព្រះរាជណាចក្រថៃ មានប្រវែងប្រមាណ៦គីឡូម៉ែត្រ ដែលធ្វេីនៅព្រឹកប្រលឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ។ លោក ហ៊ុន សារឿន ឯកអគ្អរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះឡេីង ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ កម្ពុជា-ថៃ បង្ហាញពីសក្ខីភាពមួយដ៏ច្បាស់លាស់ អំពីភាពជិតស្និទ្ធ រឹងមាំ នៃទំនាក់ទំនងប្រទេសទាំងពីរ ។  លោកក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការកែទម្រង់ស៊ីជម្រៅបន្ថែមទៀត រវាងទំនាក់ទំនងនៃប្រទេសទាំង២ លើគ្រប់វិស័យ ជាពិសេសទំនាក់ទំនងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ការចូលរួមចំណែកក្នុងការជំរុញរក្សាសន្តិភាព ការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែន ។ តាមរយៈនៃការរៀបចំព្រឹត្តិការណ៍រត់ឆ្លងដែននៃប្រទេសទាំងពីរភាគីកម្ពុជា-ថៃ ភាគីទាំង២ ក៏បានប្ដេជ្ញា បន្តពង្រឹង Read more

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ​ បានចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ គួរបញ្ជាក់ផងដែរ មកដល់ពេលនេះ កម្ពុជាមាន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ចំនួន៤រូប ក្នុងនោះរួមមាន សម្ដេចតេជោ ហ៊ុន សែន, សម្ដេច ហេង សំរិន, សម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន៕

រដ្ឋបាលខេត្តបន្ទាយមានជ័យ ដង្ហែរក្បួនទទួលជ័យលាភីផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ” វិស័យអប់រំ និងសុខាភិបាល”

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ និងដង្ហែរក្បួនការទទួលបានជ័យលាភីការផ្តល់សេវាសាធារណះគំរូថ្នាក់ជាតិ លើ វិស័យអប់រំ និងវិស័យសុខាភិបាល ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានចូលរួមពីឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូសិស្សនិស្សិត ចូលរួមយ៉ាងច្រើនកុះករផងដែរ ។ ឯកឧត្ដម អុំ រាត្រី បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ដើម្បីទទួលបានជ័យលាភីរបស់អង្គភាពទាំង៦ នេះជាការទទួលបានជោគជ័យរបស់ខេត្ត ដែលមានអង្គភាពទាំង៦ ទទួលជ័យលាភី ក្នុងការផ្តល់សេវាសាធារណៈគំរូ ថ្នាក់ជាតិធ្វើការប្រកួតប្រជែងទទួលបានចំណាត់ថ្នាក់ល្អ នៅទូទាំង ប្រទេសនោះ។ ឯកឧត្ដម បន្តថា កត្តាទាំងអស់នេះហើយគឺជាមោតនភាពមួយរបស់ខេត្តបន្ទាយមានជ័យ ក្នុងនោះមានវិស័យអប់រំ ចំនួន២ រួមមាន សាលាមត្តេយ្យសិក្សា ធនធានកកោះ ជាប់ចំណាត់ថ្នាក់ លេខ៤ និងសាលាមតេយ្យសិក្សា ធនធានគយម៉ែង ជាប់ចំណាត់ថ្នាក់លេខ៨ ។ ដោយឡែកចំពោះវិស័យសុខាភិបាល មាន ០៤អង្គភាព គឺ ១-មន្ទីរពេទ្យបង្អែកសិរីសោភ័ណ CPA1ជាប់ចំណាត់ថ្នាក់លេខ២, ២-មន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ (CPA2) ជាប់ចំណាត់ ថ្នាក់លេខ៣Ç, ៣-មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី (CPA3) ជាប់ចំណាត់ថ្នាក់លេខ៦ និង៤-មន្ទីរពេទ្យ Read more