សម្តេចតេជោ៖ ឯកឧត្តម ថាក់ ស៊ីន លោកជំទាវ យ៉ីង ឡាក់ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ!

សម្ដេចតេជោ ហ៊ុន សែន អះអាងថា ឯកឧត្តម ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ និងស្នើសុំឱ្យបញ្ឈប់ផ្សព្វផ្សាយជាបន្ទាន់ ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានេះ ខណៈដែលសម្ដេចបានមើលឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះសម្ដេចនិងឯកឧត្តម ថាក់ ស៉ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៉ីន ផងដែរ។ សម្ដេចតេជោបានបញ្ជាក់ថា មិនថា ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៉ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៉ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។ Read more

ក្រុងបាវិត សម្បូរល្បែងស៊ីសងខុសច្បាប់ និងកន្លែងម៉ាស្សា បង្គប់សេវាកម្មជួញដូរផ្លូវភេទ យ៉ាងអាណាធិបតេយ្យ

នៅកណ្ដាលក្រុងបាវិត មានទីតាំងសេវាម៉ាស្សា និងជួញដូរផ្លូវភេទមួយ ដែលមានឈ្មោះថា “ក្លឹបម៉ាស្សា V6” បើកដំណើរការ ២៤ម៉ោង។ ទីតាំងនេះផ្តល់សេវាម៉ាស្សាពិសេស និងសេវាផ្លូវភេទដោយមាននារីជាច្រើន ចម្រុះជាតិសាសន៍ ។ តម្លៃសេវាត្រូវបានកំណត់ទៅតាមរូបសម្រស់ អាយុ និងជនជាតិសាសន៍។ ក្លឹបនេះក៏មានសេវាកក់តាមបណ្តាញសង្គម និងមានសាខាជាច្រើន (V8) ក្នុងតំបន់ក្រុង។ ទោះបីជាទីតាំងនេះបើកយ៉ាងចំហរ អាជ្ញាធរប្រចាំតំបន់មិនបានចុះត្រួតពិនិត្យដោយផ្ទាល់។ បណ្ដាញព័ត៌មាន បានចុះដល់ទីតាំង នៃក្រុងបាវិត ពិតជាអភិវឌ្ឍន៍យ៉ាងពេញទំហឹង នៅក្នុងនោះ មានករណីលួចបើកល្បែងស៊ីសងខុសច្បាប់ និងកន្លែងម៉ាស្សាជាច្រើនកន្លែង បង្គប់សេវាកម្មជួញដូរផ្លូវភេទ។ ប្រជាពលរដ្ឋបានស្នើសុំឲ្យថ្នាក់ដឹកនាំខេត្តចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ។ អង្គភាពនគរបាលខេត្តស្វាយរៀងបានបញ្ជាក់ថា មន្ត្រីជំនាញនឹងចុះត្រួតពិនិត្យ ដើម្បីធានាការអនុវត្តច្បាប់ និងវិធានការជាផ្លូវការ។ ការផ្សាយដំណឹងនេះ ដើម្បីជ្រាបដល់សាធារណៈ និងដល់ថ្នាក់ដឹកនាំ អំពីស្ថានភាព អណាធិបតិយ្យ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ ទីតាំងល្បែងជាច្រើនកន្លែង ៖ ទីផ្សារសេវាកម្មផ្លូវភេទតាមបណ្តាញសង្គម ៖

តួនាទី និងភារកិច្ច “អង្គភាពតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ”

អង្គភាពតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ ស្ថិតក្នុងរចនាសម្ព័ន្ធ របស់សេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ អង្គភាពនេះ មានតួនាទីធ្វើជាសេនាធិការ ជូនសេនាធិការដ្ឋាន លើការងារលើកកម្ពស់ វិន័យ សីលធម៌ សេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ។ នេះបើយោងតាមអនុក្រឹត្យលេខ១០៩ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។ ផ្អែកតាមអនុក្រឹត្យខាងលើ អង្គភាពតម្រួតបទបញ្ជា មានភារកិច្ចជាច្រើនដូចជា កសាងផែនយុទ្ធសាស្ត្រ ផែនការសកម្មភាពលើការងារលើកកម្ពស់វិន័យ សីលធម៌ កិត្តិយស សេចក្តី ថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ដឹកនាំ ណែនាំ ត្រួតពិនិត្យការអនុវត្តវិន័យ និងសណ្ដាប់ធ្នាប់របៀបរៀបរយរបស់មន្ត្រីនគរបាលជាតិ ស្របតាមក្រមសីលធម៌ វិន័យ បទកំណត់ បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ។ អង្គភាពតម្រួតបទបញ្ជា ក៏មានភារកិច្ចសិក្សាពីបណ្ដាប្រទេស ក្នុងការរៀបចំតាក់តែងលិខិតបទដ្ឋាននានា អំពីការងារតម្រួតបទបញ្ជា ដើម្បីផ្សព្វផ្សាយអប់រំដល់មន្ត្រីនគរបាលជាតិស្របតាមបទដ្ឋានសកល ចាត់តាំងការផ្សព្វផ្សាយក្រមសីលធម៌ បទកំណត់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់សីលធម៌ កិត្តិយស សេចក្តីថ្លៃថ្នូរដល់មន្ត្រីនគរបាលជាតិ ណែនាំ តាមដាន ត្រួតពិនិត្យការអនុវត្តភារកិច្ចជំនាញតម្រួតបទបញ្ជា សំដៅលើកកម្ពស់វិន័យរបស់ មន្ត្រីនគរបាលជាតិនៅតាមនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ បន្ថែមពីនេះទៀត អង្គភាពតម្រួតបទបញ្ជា ក៏មានភារកិច្ច កសាងផែនការបណ្តុះបណ្តាល បំប៉នមុខជំនាញរបៀប សណ្តាប់ធ្នាប់កងជួរ និងយុទ្ធសាស្ត្របុគ្គល ដល់មន្ត្រីនគរបាលជាតិ, Read more

នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន នេប៉ាល់ សន្យាជីករំលើងឫសគល់​នៃអំពើពុករលួយក្នុងប្រទេស

លោកស្រី Sushila Karki ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន នៅយប់ថ្ងៃសុក្រ ទី១២ កញ្ញា នៅ វិមានប្រធានាធិបតី លោកស្រីបានស្បថចូលកាន់តំណែង នៅចំពោះមុខប្រធានាធិបតី មន្ត្រីជាន់ខ្ពស់នេប៉ាល់ និងមន្ត្រីអង្គទូត។ លោកស្រីមានភារកិច្ចដ៏ធំធេងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីការរួបរួមជាតិ និងរៀបចំការបោះឆ្នោត នៅថ្ងៃទី៥ មីនា ឆ្នាំ២០២៦ បន្ទាប់ពីផ្ទុះបាតុកម្មនៅក្រុង Katmandou ប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយលោក Khadga Prasad Sharma Oli នៅដើមសប្តាហ៍នេះ។ បាតុកម្មហិង្សានេះបានបណ្តាលឲ្យមនុស្សស្លាប់ យ៉ាងហោចណាស់ ជាង៧០នាក់ និងរបួសជាង ១៩០នាក់ ព្រមទាំងបានបំផ្លិចបំផ្លាញវិមានរដ្ឋសភា និវេសនដ្ឋានរបស់លោកអតីតនាយករដ្ឋមន្ត្រី និងផ្ទះឥស្សរជនជាន់ខ្ពស់នេប៉ាល់ ជាច្រើនកន្លែង។ នេះបើយោងតាមតុល្យការរបស់អាជ្ញានេប៉ាល់ នៅថ្ងៃអាទិត្យ ទី១៤ កញ្ញា។ នៅថ្ងៃអាទិត្យ ដដែល លោកស្រីនាយករដ្ឋមន្ត្រីបណ្តោះអាសន្នបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូង។លោកស្រីបានសន្យាជិករំលើងឫសគល់នៃអំពើពុករលួយក្នុងប្រទេស រៀបចំប្រទេសឲ្យល្អប្រសើរ និងព្យាយាមធ្វើឲ្យមាន សមភាពសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងទាមទាររបស់បាតុករនេប៉ាល់ ដែលសុទ្ធសឹងជាយុវជនមានវ័យចន្លោះពី ១៥ឆ្នាំ ទៅ២៥ឆ្នាំ។ លោកស្រីមិននឹកស្មានថា ទទួលបានការគាំទ្រយ៉ាងភ្លក់ទឹកស្លឹកដីពីសំណាក់យុវជនយ៉ាងដូច្នេះឡើយ ដោយឃើញ ឈ្មោះ របស់លោកស្រី នៅតាមដងផ្លូវនៃទីក្រុង Katmandou។ លោកស្រី ក៏បានអះអាងថា ទោះបីជាស្ថានការណ៍នយោបាយក្នុងប្រទេសនេប៉ាល់ Read more

FBI ប្រកាសផ្ដល់រង្វាន់ ១០ម៉ឺនដុល្លារ សម្រាប់ព័ត៌មានដែលឈានដល់ការចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក Charlie Kirk

សហរដ្ឋអាម៉េរិក៖ តាមរយៈសារនៅលើបណ្ដាញសង្គម ការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា FBI បានប្រកាសថា នឹងផ្តល់រង្វាន់ ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់រាល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនខ្មាន់កាំភ្លើង។ ក្រុមអ្នកស៊ើបអង្កេត និយាយថា ខ្មាន់កាំភ្លើងបានបន្សល់ទុកកាំភ្លើង និងគ្រាប់រំសេវ នៅតំបន់ព្រៃក្បែរនោះ ខណៈ FBI ប្រមូលបានភ័ស្តុតាងមួយចំនួនទៀត។ FBI បានធ្វើការចែករំលែករូបភាពពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីភិនភាគរបស់ជនសង្ស័យ ដោយមានពាក់អាវដៃវែងពណ៌ខ្មៅ មានរូបឥន្ទ្រីនៅលើទង់ជាតិអាម៉េរិក វ៉ែនតាខ្មៅ និងមួកបេសប៊លពណ៌ដឹត។ ទីភ្នាក់ងារខាងលើ ក៏បានចេញផ្សាយវីដេអូឃ្លាំមើល ដោយបង្ហាញពីជនសង្ស័យដែលគេជឿថា ជាខ្មាន់កាំភ្លើងដែរបានបាញ់សម្លាប់សកម្មជនអភិរក្សនិយម វ័យ៣១ឆ្នាំ លោក ឆាលី ឃើក (Charlie Kirk) និងត្រូវជាមនុស្សជំនិតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីពេលរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ៕

សមត្ថកិច្ចព្រះសីហនុឃាត់ជនសង្ស័យ៤៧នាក់ ក្រោយករណីប្រើអាវុធនៅម្ដុំផ្សារព្រីន

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២២និង០០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំនុចព្រីនមល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនជាតិចិន២ក្រុម មានគ្នាជាច្រើននាក់។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ ចុះទៅដល់ទីតាំងកើតហេតុ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន ១៤នាក់ (ស្រី១នាក់) និងដកហូតបានអាវុធខ្លី១ដើម ម៉ាក Zoraki មានបង់១ គ្រាប់១គ្រាប់ ។ បន្ទាប់មក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឃាត់ខ្លួនបានជនសង្ស័យ ៣៣នាក់ (ស្រី២នាក់) បន្ថែមទៀត។ សរុបសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ស្រី ៥នាក់ (ចិន ៣៥នាក់ Read more

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296 ជូនដល់ប្រជាពលរដ្ឋ អាជីវករលក់ដូរតាមរទេះ តាមមាត់ស្ទឹង ភូមិមណ្ឌល៣ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline)1296 ដោយឥតគិតថ្លៃ 24/24ម៉ោង ឬអាចទាក់ទងមកតាមបណ្តាញ CoolApp , Telegram, WhatsApp តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប​។​ ការផ្សព្វផ្សាយ​ខាងលើនេះបានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់ មានសុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងខេត្ត​សៀមរាប​។​

ពលករខ្មែរប្រុសស្រី២៨នាក់ ត្រូវបាននគរបាលចុះទប់ស្កាត់ យកមកអប់រំណែនាំ ខណ:បម្រុងលួចឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ

អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងយោធា និងស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់ពលករខ្មែរ ត្រៀមបម្រុងលួចឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ បានចំនួន២៨នាក់ ក្នុងនោះមានស្រី១៥នាក់។ ពលករខ្មែរទាំងនោះត្រូវបានទប់ស្កាត់កាលពីវេលាម៉ោង១០:១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ នៅចំនុចភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរទាំងនោះ មួយចំនួនមានស្រុកកំណើតនៅក្នុងខេត្តបន្ទាយមានជ័យ និងមួយចំនួនមកពីខេត្តបាត់ដំបង។ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ (ម៉ាឡៃ) បាននាំយកពួកគាត់មកសួរនាំ ជាលទ្ធផលពលករខ្មែរទាំងនោះ បានសារភាពថា ពួកគាត់ត្រូវបានមេខ្យល់នាំយកមករកផ្លូវបម្រុងលួចឆ្លងដែនទៅថៃ តែមិនទាន់បានឆ្លងផង ក៏ត្រូវនគរបាលចុះទប់ស្កាត់និងយកមកអប់រំណែនាំតែម្តង។ ហើយនៅល្ងាចថ្ងៃដដែលនេះ ពលរដ្ឋទាំងនោះត្រូវបានប្រគល់ជូនទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ អប់រំណែនាំបន្ត និងចាត់កម្លាំងនគរបាលដឹកជញ្ជូនពួកគាត់ទៅកាន់លំនៅដ្ឋានវិញ៕

មនុស្សជំនិតលោក ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់ ពេលកំពុងថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋយូថា

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ចោទប្រកាន់​សុន្ទរកថា​របស់​ក្រុម​ធ្វេ​ង​និយម​រ៉ា​ឌី​កាល់​ថា រួមចំណែក​ដល់​ការ​បាញ់​សម្លាប់​មនុស្ស​ជំនិត​លោក​ម្នាក់​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​។ លោក​ CHARLIE KIRK​ ជា​អ្នក​អភិរក្សនិយម​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​យុវវ័យ និង​ជាទី​ប្រឹក្សា​មួយ​រូប ក្នុង​ចំណោម​ទីប្រឹក្សា​របស់​លោក​ត្រាំ ជា​អ្នក​ជ្រោង​ទង់​យុវជន​ស្និទ្ធ​លោក​ត្រាំ ត្រូវ​បាញ់​សម្លាប់​ក្នុង​អង្គ​មី​ទ្ទីង​ជា​សាធារណៈ​មួយ​ក្នុង​សាកលវិទ្យាល័យ​រដ្ឋ​អ៊ូ​តា​ហ៍​ភាគ​ខាងលិច​អា​មេ​រិ​ក​។ លោក​ត្រាំ​ក្រោយ​ការ​បាញ់​សម្លាប់​លោក​CHARLIE KIRK​បាន​ចាត់​ទុក​លោក​ថា ជា​ទុក្ករបុគ្គល​នៃ​ការ​ពិត​និង​សេរីភាព​។ ក្រោយ​បាញ់​សម្លាប់​មនុស្ស​ជំនិត​នោះ​របស់​ប្រធានាធិបតី​រួច​ហើយ ខ្មាន់កាំភ្លើង​កំពុង​រត់គេច​ខ្លួន និង​កំពុង​ត្រូវ​តាម​រក​យ៉ាង​សកម្ម​។ សម្រាប់​ពេល​នេះ​មូលហេតុ​នៃ​ការ​ធ្វើឃាត​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។ ក្នុង​វី​ដេ​អូ​មួយ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL លោក​ត្រាំ​ចោទប្រកាន់​ថា ចាប់​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​ក្រុម​ធ្ចេ​ង​និយម​រ៉ា​ឌី​កាល់ តែង​ប្រៀបប្រដូច​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ខ្លាំង​ៗ​ដូច​ជា​លោក CHARLIE​ទៅ​នឹង​ពួក​ណា​ហ្សុ​ី ពួក​ឧក្រិដ្ឋជន​អាក្រក់​ៗ​និង​ពួក​ឃាតករ​ដែល​សម្លាប់​មនុស្ស​ច្រើន​នៃ​ពិភពលោក​។ វោហា​សាស្ត្រ​បែប​នេះ​ពិតជា​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​ដល់​ភេរវកម្ម ដែល​យើង​ជួប​ប្រទះ​នា​ពេល​នេះ​ក្នុង​ប្រទេស​យើង​។ វោហា​សាស្ត្រ​ទាំងនោះ​ត្រ​វ​បញ្ឈប់​ជា​បន្ទាន់​។ លោក​បន្ត​ថា រដ្ឋបាល​របស់​យើង​នឹង​តាម​រក​ពួក​អ្នក​ដែល​រួមចំណែក​ក្នុង​អំពើ​សាហាវ​នោះ និង​អំពើ​ហិង្សា​នយោបាយ​ដទៃ​ៗ​ទៀត ក្នុង​នោះ​មាន​បណ្ដា​អង្គការ​ដែល​ជួយ​ខាង​លុយកាក់ និង​ជួយ​ទ្រទ្រង់​ពួក​គេ​ផង​។ ប្រមុខ​ប៉ូលិស​សហព័ន្ធ​អា​មេ​រិ​ក​FBI មុន​នេះ​លើក​ឡើង​ពី​ការ​ចាប់ខ្លួន​មនុស្ស​ម្នាក់​ដែល​ក្រោយមក​ត្រូវ​បាន​ដោះ​លែង​វិញ​។ ការ​ស្លាប់​របស់​លោក​CHARLIE KIRK​ត្រូវ​បាន​ប្រកាស​ដោយ​លោក​ដូ​ណា​ល់​ត្រាំ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​បុរស​វ័យ​៣១​ឆ្នាំ​រូប​នោះ​រង​ការ​បាញ់ប្រហារ​។ ឆាក​នៃសោក​នាដ​កម្ម​នោះ​ត្រូវ​បាន​ត្រូវ​ថត​បាន ជា​វី​ដេ​អូ​ដែល​ផ្សាយ​ពាសពេញ​បណ្ដាញ​សង្គម​។ លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង ជា​ការ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​CHARLIE KIRK៕

រដ្ឋបាល​រាជធានីភ្នំពេញ​ ត្រៀមរថយន្ត​ក្រុងជិត​៦០០គ្រឿង​សម្រាប់​បម្រើសេវាដឹកជញ្ជូន​ប្រជាពលរដ្ឋក្នុង​ឱកាសបុណ្យ​ភ្ជុំរយ:​ពេល​៦ថ្ងៃ​ ដោយ​ឥតគិតថ្លៃ​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យដឹងថា​  ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុក កំណើតជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដោយក្នុងនោះរួមមាន៖ ១-រថយន្តក្រុងចំនួន ១០០គ្រឿង៖ ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានី ភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ ២-រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅលេងស្រុក កំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧គោលដៅ ព្រមទាំងបាន រៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ ដែលមានគោលដៅ ទីតាំង និងពេលវេលាចេញដំណើរលម្អិត ដូចខាងក្រោម៖