ករណីរំដោះឧក្រិដ្ឋជនវៀតណាមពីតុលាការខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនវិញអស់ហើយ សរុបអ្នកទោស៦នាក់ និងអ្នកមករំដោះម្នាក់
ករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមានការផ្ទុះបាញ់ដាក់គ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវតាមខ្លួនមកវិញបានអស់ហើយ សរុបអ្នកទោស៦នាក់ និងស្ដ្រីមករំដោះម្នាក់។ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអះអាងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមចាប់ខ្លួនបានអ្នកទោសសរុប៦នាក់ និងស្ដ្រីដែលមករំដោះម្នាក់ ត្រឡប់មកវិញអស់ហើយ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ កម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ សូមរំលឹកថា សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀង បានឲ្យដឹងថា បន្ទាប់ពីអ្នកទោសជនជាតិវៀតណាម ដែលត្រូវបានបក្ខពួកមករំដោះចេញពីសាលាដំបូងខេត្តស្វាយរៀងនោះ ទាំងកម្លាំងអនុរក្សពន្ធនាគារ កម្លាំងនគរបាល និងអាវុធហត្ថ បានសហការគ្នាយ៉ាងស្អិតរមួតស្រាវជ្រាវភ្លាមៗ រហូតដល់ដល់ការចាប់ខ្លួនអ្នកទោសវិញបានម្នាក់ ដែលជាមេក្លោង រួមជាមួយរថយន្ដមួយគ្រឿងដែលជាមធ្យោបាយសម្រាប់ពួកគេជិះគេចខ្លួននៅពេលរំដោះ។ ផ្អែកតាមរូបភាពដែលបានបង្ហាញដោយវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព នៅបរិវេណសាលាដំបូងខេត្តស្វាយរៀង បានឲ្យឃើញថា មុនពេលមន្ដ្រីពន្ធនាគារបញ្ជូនមកដល់សាលាដំបូងខេត្ត គេឃើញស្ដ្រីម្នាក់ស្លៀកពាក់ខោអាវខ្មៅ និងមានពាក់ម៉ាស ដើរចូលមកកន្លែងចំណតរថយន្ដទីដែលមន្ដ្រីពន្ធនាគារ និងឲ្យអ្នកទោសទាំងអស់នោះចុះពីរថយន្ដ។ ឈរមួយសន្ទុះនៅពេលរថយន្ដដឹកអ្នកទោសមកដល់ Read more

