លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះ ដល់គ្រួសារយុទ្ធជនពលី នៅខេត្តស្ទឹងត្រែង

ភរិយាវីរៈកងទ័ព អនុសេនីយ៍ត្រី ស៊ីថា រទ្ធី នៅខេត្តស្ទឹងត្រែង ដែលជាយុទ្ធជននៃវរៈសេនាតូចអន្តរាគមន៍ ២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលីកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទទួលបានផ្ទះស្នាក់នៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ។ ក្នុងពិធីប្រគល់ផ្ទះ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនភរិយាវីរៈកងទ័ពនៅ ភូមិរាជានុកូល សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី ១៥ វិច្ឆិកា២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្តល់ជូនភរិយាកងទ័ពពលីនៅសមរភូមិមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពាន។       លោកជំទាវបណ្ឌិតមានប្រសាសន៍ផ្តាំផ្ញើឱ្យលោកស្រីធីតាជាភរិយាវីរៈកងទ័ព ត្រូវថែទាំកូនឱ្យបានល្អ និង ផ្តល់ឱកាសដល់កូនឱ្យបានទៅរៀនសូត្រ ឱ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់និងរស់នៅថែទាំសុខភាពឱ្យបានល្អ ប្រសើរផងដែរ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ដែរថា៖រាជរដ្ឋាភិបាលក៍ដូចជារដ្ឋបាលខេត្ត បានជួយទំនុកបម្រុងចំពោះគ្រួសារវីរៈជនយើងតាំងពីដើមរហូតដល់ទីបញ្ជាប់  ពិតជាបានបង្ហាញពី ទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋយើង ដូចគ្រួសារតែមួយ ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៍ដោយ ។ លោកជំទាវបណ្ឌិត ពេជ Read more